Skip to Content
[Page Content]

បទពិសោធន៍ថ្មីក្នុងការបោះឆ្នោតស្រួល។ មិនពិបាក។ អាចចូលប្រើប្រាស់បាន។

Vote Centerlogoមជ្ឈមណ្ឌលបោះឆ្នោត

ក្នុងខោនធី L.A. យើងបានធ្វើឱយប្រសើរឡើងថែមទៀតដោយកែប្រែពីកន្លែងបោះឆ្នោតទៅជាមណ្ឌលបោះឆ្នោត។ អ្នកបោះឆ្នោតមានជំរើសក្នុងការបោះឆ្នោតដោយផ្ទាល់នៅឯមជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី។ មណ្ឌលបោះឆ្នោតមានរូបរាងនិងមានអារម្មណ៍ដូចជាកន្លែងបោះឆ្នោត ប៉ុន្តែផ្តល់នូវលក្ខណៈទំនើបបន្ថែមទៀត ដើម្បីធ្វើឱ្យការបោះឆ្នោតមានភាពងាយស្រួលនិងមិនពិបាក។

បញ្ជីពេញលេញនៃទីកន្លែងមណ្ឌលបោះឆ្នោត សំរាប់ការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីថ្ងៃទី 3 ខែមីនា នឹងត្រូវចេញជូនក្នុងពេលឆាប់ៗនេះ។

រកមណ្ឌលបោះឆ្នោតដែលនៅជិតអ្នកVoting Period logoរយៈពេលបោះឆ្នោត

ការមានពេលតែមួយថ្ងៃដើម្បីបោះឆ្នោតដោយផ្ទាល់ខ្លួន គឺជារឿងអតីតកាល។ អ្នកបោះឆ្នោតនៅ L.A. ខោនធីឥឡូវនឹងមានរយៈពេល 11 ថ្ងៃជាប់ៗគ្នាដើម្បីបោះឆ្នោតដោយផ្ទាល់ខ្លួននៅឯមណ្ឌលបោះឆ្នោតណាមួយនៅទូទាំងខោនធី។

មជ្ឈមណ្ឌលបោះឆ្នោតសំរាប់ថ្ងៃទី 3 ខែមីនា ឆ្នាំ 2020 ការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតី បើកទ្វារចាប់ពីថ្ងៃទី 22 ខែកុម្ភៈ-ថ្ងៃទី 3 ខែមីនា ។អ្នកបោះឆ្នោតអាចទៅមណ្ឌលបោះឆ្នោតណាមួយក៍បាននៅក្នុង L.A. ខោនធីBMD logoឧបករណ៍គូសសន្លឹកឆ្នោត

អត្ថប្រយោជន៍នៃបច្ចេកវិទ្យាសម្រាប់បទពិសោធបោះឆ្នោតដែលងាយស្រួលនិងអាចចូលដំណើរការបាន - ជាមួយសន្លឹកឆ្នោតក្រដាស។

ឧបករណ៍គូសសន្លឹកឆ្នោតធ្វើឱ្យងាយស្រួលសម្រាប់អ្នកបោះឆ្នោតក្នុងការប្តូរបទពិសោធន៍បោះឆ្នោតឱ្យត្រូវនឹងតម្រូវការរបស់ពួកគេ។ អ្នកបោះឆ្នោតអាចចូលប្រើបាន 13 ភាសា កែសំរួលអេក្រង់ប៉ះអោយមានភាពងាយស្រួលគ្រប់ជ្រុងជ្រោយ ផ្លាស់ប្តូរការកំណត់បង្ហាញដូចជាទំហំអក្សរនិងពន្លឺ ឬឆ្លងកាត់សន្លឹកឆ្នោតដោយប្រើកាសសំលេងនិងបន្ទះបញ្ជា។

សុវត្ថិភាពនៅតែជាអាទិភាពកំពូលសំរាប់ខោនធី L.A.នោះហើយជាមូលហេតុដែលឧបករណ៍នេះមិនតភ្ជាប់ទៅនឹងបណ្តាញឬក៍អ៊ីនធឺណិតឡើយ។ ការណែនាំងាយៗអាចណែនាំអ្នកបោះឆ្នោតណាមួយតាមរយៈដំណើរការបោះឆ្នោតដោយមិនចាំបាច់ត្រូវការជំនួយ។

កាលពីមុន អ្នកបោះឆ្នោតដែលប្រឈមនឹងមានបញ្ហាភាពចល័តឬក្នុងការមើល ត្រូវបានស្នើសុំឱ្យទៅបន្ទប់បោះឆ្នោតដាច់ដោយឡែកមួយ។ គ្មានទៀតទេ។ ឧបករណ៍គូសសន្លឹកឆ្នោតផ្តល់នូវលក្ខណៈពិសេសនានាដែលអាចចូលដំណើរការបានដែលធ្លាប់មានពីមុន ហើយធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ទាំងអស់ហើយដាក់ទៅក្នុងឧបករណ៍តែមួយ។

អង្គហេតុស្តីពីឧបករណ៍គូសសន្លឹកឆ្នោត


ISBlogoអន្តរកម្មសន្លឹកឆ្នោតគំរូ

មធ្យោបាយងាយស្រួលក្នុងការពន្លឿនដំណើរការបោះឆ្នោត អនុញ្ញាតឱ្យអ្នកបោះឆ្នោតធ្វើការជ្រើសរើសមុនពេលទៅមណ្ឌលបោះឆ្នោត។

សន្លឹកឆ្នោតគំរូអន្តរកម្មគឺជាជម្រើសងាយស្រួលសម្រាប់អ្នកបោះឆ្នោតដែលចង់ចូលនិងគូសការជ្រើសរើសរបស់ពួកគេមុនពេលទៅដល់មណ្ឌលបោះឆ្នោត។ ការប្រើប្រាស់កុំព្យួទ័រ ទូរស័ព្ទចល័ត ឬឧបករណ៍ផ្ទាល់ខ្លួន អ្នកបោះឆ្នោតអាចពិនិត្យឡើងវិញនូវព័ត៌មាននៃសន្លឹកឆ្នោតរបស់ពួកគេ និងធ្វើការជ្រើសរើស។ បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើស សន្លឹកឆ្នោតគំរូអន្តរកម្មបង្កើតលេខកូដបោះឆ្នោត (លេខកូដ QR) - ដូចជាប័ណ្ណធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ដែរ។

នៅមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតស្កែនប័ណ្ណបោះឆ្នោតដើម្បីផ្ទេរការជ្រើសរើសរបស់ពួកគេទៅឧបករណ៍គូសសន្លឹកឆ្នោត (BMD) ។ បន្ទាប់មកអេក្រង់ពិនិត្យឡើងវិញនឹងបង្ហាញឱ្យអ្នកបោះឆ្នោតនូវឱកាសដើម្បីធ្វើការផ្លាស់ប្តូរឬបោះឆ្នោត។

សូមចាប់ផ្តើម

អង្គហេតុនៃអន្តរកម្មសន្លឹកឆ្នោតគំរូ


E-Pollbook logoសៀវភៅបញ្ជីឈ្មោះអ្នកបោះឆ្នោតអេឡិចត្រូនិច

វិធីទំនើបដើម្បីចុះឈ្មោះបង្ហាញខ្លួននិងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់អ្នកនៅមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី។

បញ្ជីឈ្មោះអ្នកបោះឆ្នោតជាអេឡិចត្រូនិច (ePollbook) នឹងជំនួសបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានបោះពុម្ព ហើយនឹងត្រូវបានប្រើដោយបុគ្គលិកមណ្ឌលបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់សិទ្ធិទទួលបានការចុះឈ្មោះរបស់អ្នកបោះឆ្នោតក្នុងពេលវេលាជាក់ស្តែង។ លើសពីនេះទៀត ePollbook នឹងចង្អុលបង្ហាញប្រសិនបើអ្នកបោះឆ្នោតបានបោះឆ្នោតរួចហើយនៅកន្លែងណាមួយនៅក្នុងខោនធីហើយនឹងមិនអនុញ្ញាតឱ្យបោះឆ្នោតនៅទីតាំងច្រើនទេ។

ព័ត៌មានអំពីអ្នកបោះឆ្នោតនៅលើ ePollbooks មិនត្រូវបានភ្ជាប់ទៅនឹងឧបករណ៍គូសសន្លឹកឆ្នោតឬប្រព័ន្ធបូកសរុបឡើយ។ ពួកគេរក្សាភាពជាឯករាជ្យពីគ្នាទៅវិញទៅមកដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត។ សន្លឹកឆ្នោតដែលបានបោះពុម្ពមិនមានព័ត៌មានអ្នកបោះឆ្នោតទេ។

ហេតុការណ៍នៅលើសៀវភៅបញ្ជីឈ្មោះអ្នកបោះឆ្នោតអេឡិចត្រូនិច


ប្រាប់សហគមន៍របស់អ្នក

ទាញយកនិងចែកចាយសំភារៈខាងក្រោមដល់សហគមន៍របស់អ្នក!

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.