Skip to Content
[Page Content]

TRACCER (របាយការណ៍អេឡិចត្រូនិកចូលរួមវិភាគទានយុទ្ធនាការឃោសនាស្វ័យប្រវត្តិរបស់អ្នកកាន់បញ្ជីតាមដាន - អ្នកកត់ត្រា) គឺ សំរាប់តែបេក្ខជន/អ្នកកាន់តំណែងប៉ុណ្ណោះ។ សាធារណជន អាចមើលនិងស្វែងរកសេចក្តីថ្លែងការណ៍ទាំងនេះនៅលើប្រព័ន្ធអ៊ិនធឺណឺត។

TRACCER អនុញ្ញាតឲ្យបេក្ខជននៃសំណើប្រជាមតិ B និងអ្នកកាន់តំណែង សំរាប់តំណែងចំនួនប្រាំបីទូទាំងខោនធី (គឺអ្នកវាយតម្លៃ ក្រុមប្រឹក្សាអនុរក្ស មេធាវីមណ្ឌល និងនគរបាលខោនធី) ដើម្បីដាក់សំណុំឯកសារសេចក្តីថ្លែងការណ៍នៃការបញ្ចេញព័ត៌មានពីយុទ្ធនាការឃោសនាតាមប្រព័ន្ធអ៊ិនធឺណឺត ដោយផ្ទាល់ជាមួយ RR/CC។

ការចូលក្នុងប្រព័ន្ធ TRACCER

អាន FAQs របស់ TRACCER សំរាប់​ព័ត៌មានបន្ថែម។

តើ TRACCER គឺជាអ្វី?

TRACCER (របាយការណ៍អេឡិកត្រូនិចចូលរួមវិភាគទានយុទ្ធនាការឃោសនាស្វ័យប្រវត្តិរបស់អ្នកកាន់បញ្ជីតាមដាន - អ្នកកត់ត្រា) របស់អ្នកកាន់បញ្ជី-អ្នកកត់ត្រា/ស្មៀនខោនធី LA អនុញ្ញាតឲ្យបេក្ខជន និងមន្ត្រីដែលជាប់ឆ្នោត ប្រើអ៊ីនធឺណិតដើម្បីដាក់សេចក្តីថ្លែងនៃការបញ្ចេញព័ត៌មានពីយុទ្ធនាការឃោសនាតាមប្រព័ន្ធអ៊ិនធឺណឺតដោយផ្ទាល់ជាមួយ RR/CC។ បន្ថែមលើនេះ TRACCER អនុញ្ញាតឲ្យសាធារណជនមើល និងស្វែងរកសេចក្តីថ្លែងទាំងនេះលើគេហទំព័ររបស់ RR/CC។

ហេតុអ្វី ខ្ញុំគួរប្រើ TRACCER?

TRACCER ផ្តល់ជូននូវគុណសម្បត្តិជាច្រើនដល់បេក្ខជន និងអ្នកកាន់តំណែងការិយាល័យ ដែលដាក់សេចក្តីថ្លែងនៃការបញ្ចេញព័ត៌មានពីយុទ្ធនាការឃោសនារបស់ពួកគេតាមប្រព័ន្ធអ៊ិនធឺណឺត ៖

  • តម្លៃ ៖ TRACCER គឺឥតគិតថ្លៃ។ អ្វីដែលអ្នកត្រូវការគឺ ការតភ្ជាប់អ៊ីនធឺណិត និងកម្មវិធីរុករក Google Chrome, Mozilla Firefox ឬ Microsoft Internet Explorer ដើម្បីចូលដំណើរការគេហទំព័រ TRACCER។
  • សន្តិសុខ ៖ ការចូលដំណើរការដែលបានអនុញ្ញាត ផ្តល់ឲ្យបេក្ខជន និងអ្នកកាន់តំណែងការិយាល័យនូវសមត្ថភាពក្នុងការបង្កើត កែប្រែ និងបោះពុម្ពសេចក្តីថ្លែងការណ៍ ដែលពាក់ព័ន្ធនឹងគណនីដែលបានកំណត់។ សាធារណជន មិនអាចចូលដំណើរការសេចក្តីថ្លែងការណ៍បានទេ រហូតដល់សេចក្តីថ្លែងការណ៍សម្រេច ត្រូវបានដាក់ជូនតាមអេឡិកត្រូនិច។
  • កាត់បន្ថយការប្រើក្រដាស ៖ បេក្ខជន និងអ្នកកាន់តំណែងការិយាល័យ ដែលដាក់សំណុំឯកសារលើប្រព័ន្ធអ៊ិនធឺណឺតគឺកាត់បន្ថយការប្រើក្រដាស និងកាត់បន្ថយកំហុសទិន្នន័យ ដែលអាចកើតឡើង នៅពេលការបញ្ចូលទិន្នន័យឡើងវិញ ត្រូវបានទាមទារ។
  • អាចប្រើបានជាមួយកម្មវិធីស្តង់ដារ ៖ គណៈកម្មការដែលប្រើកម្មវិធីភាគីទីបីដើម្បីបង្កើតឯកសារនៅក្នុងទ្រង់ទ្រាយ Cal-Access អាចផ្ទុកសេចក្តីថ្លែងការណ៍ដែលបានរៀបចំឡើងដោយផ្ទាល់ទៅក្នុងប្រព័ន្ធ TRACCER។
តើការដាក់សំណុំឯកសារលើប្រព័ន្ធអ៊ិនធឺណឺតជាការតំរូវដោយច្បាប់ចាំបាច់ដែរឬទេ?

វាគឺជាការចាំបាច់សម្រាប់បេក្ខជនទាំងអស់ អ្នកកាន់តំណែង និងគណៈកម្មការយុទ្ធនាការ ដែលទទួលបានវិភាគទានចំនួន $ 10,000 ឬច្រើនជាងនេះ ឬ បានចំណាយសរុប $ 10,000 ឬច្រើនជាងនេះក្នុងការចំណាយ នៅក្នុងរយៈពេលនៃរបាយការណ៍នេះ។

តើខ្ញុំទទួល ID ចូល និង ពាក្យសម្ងាត់របស់ TRACCER បានដោយរបៀបណា?

ដើម្បីស្នើសុំលេខសម្គាល់ការចូល ID និងពាក្យសម្ងាត់ បេក្ខជន, ហេរញ្ញិក ឬជំនួយការហេរញ្ញិកគួរបំពេញសំណុំ បែបបទចុះឈ្មោះរបស់អ្នកប្រើ TRACCER ហើយផ្ញើត្រឡប់ទៅជូនរដ្ឋបាល TRACCER ។

ដើម្បីដាក់សេចក្តីថ្លែងការណ៍នៅលើ TRACCER អ្នកកាន់តំណែងការិយាល័យ បេក្ខជន ហេរញ្ញិកផ្លូវការរបស់បេក្ខជន ឬហេរញ្ញិកជំនួយការ អាចទទួលយក ID ចូល និងពាក្យសម្ងាត់ TRACCER បាន។ បុគ្គលទាំងនេះ អាចទូរស័ព្ទ ឬមកកាន់ការិយាល័យ RR/CC ដើម្បីទទួលយក ID ចូល និងពាក្យសម្ងាត់។ អ្នកអាចទូរស័ព្ទមក RR/CC តាមលេខ (562) 462-2339 នៅចន្លោះម៉ោងធ្វើការគឺ ម៉ោង 8 ព្រឹក និង 5 ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)។

"អ្នកអាចមកកាន់ការិយាល័យធំ RR/CC នៅ 12400 E. Imperial Hwy., Room 2003, Norwalk, CA 90650។ ហើយអ្នក ក៏អាចទាក់ទងមកកាន់ការិយាល័យតាមរយៈអ៊ីម៉ែលផងដែរtraccer@rrcc.lacounty.gov។ លេខ ID ឬ ពាក្យសម្ងាត់ មិនចាំបាច់សំរាប់ការមកជួបដោយផ្ទាល់ខ្លួននោះទេ។ អ្នកមកជួប អាចមើល ឬស្វែងរកព័ត៌មានដែលបានបញ្ជូនរួចដោយអ្នករៀបចំសំណុំឯកសារ។

តើខ្ញុំគួរធ្វើដូចម្តេច បើខ្ញុំបាត់ ID ចូល & ពាក្យសម្ងាត់របស់ខ្ញុំ?

អ្នក អាចទូរស័ព្ទ ឬមកកាន់ការិយាល័យ RR/CC ដើម្បីទទួលយកពាក្យសម្ងាត់ថ្មី ហើយ ID ចូល របស់អ្នក នឹងនៅដដែល។ អ្នកអាចទូរស័ព្ទមក RR/CC តាមលេខ (562) 462-2339 នៅចន្លោះម៉ោងធ្វើការគឺម៉ោង 8 ព្រឹក និង 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)។ អ្នកក៏អាចមកកាន់ការិយាល័យធំ RR/CC 12400 E. Imperial Hwy., បន្ទប់ 2003, Norwalk, CA 90650។ លើសពីនេះ អ្នកក៏អាចទាក់ទងមកការិយាល័យតាមអ៊ីំម៉ែលtraccer@rrcc.lacounty.gov ឬផ្ញើទូរសារសំណើរបស់អ្នកទៅលេខ (562) 651-2548 (ATTN: TRACCER Administrator)។

តើតម្រូវការសូហ្វែររបស់ខ្ញុំមានអ្វីខ្លះ?

TRACCER គឺជាកម្មវិធីកុំព្យូទ័រមានមូលដ្ឋានលើអ៊ីនធឺណិត ដូច្នេះមិនត្រូវការសូហ្វែរអ្វីបន្ថែមឡើយ។ អ្នក នឹងត្រូវការកម្មវិធីរុករកដូចជា Google Chrome, Mozilla Firefox ឬ Microsoft Internet Explorer ដើម្បីចូលគេហទំព័រ RR/CC និង TRACCER។

តើពេលណាជាថ្ងៃផុតកំណត់សំរាប់ការដាក់សំណុំឯកសារលើប្រព័ន្ធអ៊ិនធឺណឺត?

ទោះបីអ្នកដាក់សំណុំឯកសារជាក្រដាស ឬលើប្រព័ន្ធអ៊ិនធឺណឺត អ្នកត្រូវបានតម្រូវឲ្យដាក់ឯកសារនៅថ្ងៃ ឬមុនថ្ងៃផុតកំណត់។ សំរាប់ថ្ងៃផុតកំណត់ជាក់លាក់ សូមអានកាលវិភាគដាក់សំណុំឯកសារបង្ហាញពីយុទ្ធនាការឃោសនា។ បើពុំនោះទេ អ្នកកាន់តំណែងការិយាល័យ ក្នុងឆ្នាំគ្មានការបោះឆ្នោត ចាំបាច់ត្រូវដាក់សំណុំឯកសារតាមមូលដ្ឋានកន្លះឆ្នាំម្តង។

តើ TRACCER ដំណើរការជាមួយសូហ្វែរដែលមានស្រាប់របស់ខ្ញុំដូចម្តេចទៅ?

បើអ្នក ប្រើសូហ្វែរដែលផ្តល់ដោយភាគីទីបីរួចហើយ (ដូចជា Netfile ឬ Statecraft) ដើម្បីរៀបចំសកម្មភាពចូលរួមវិភាគទានយុទ្ធនាការឃោសនា និងចំណាយនោះ អ្នកអាចផ្ទុកឡើងនូវឯកសារ Cal-Access របស់អ្នកដោយផ្ទាល់ទៅក្នុង TRACCER។

តើត្រូវធ្វើដូចម្តេច បើខ្ញុំសម្រេចចិត្តថាមិនដាក់សំណុំឯកសារតាមប្រព័ន្ធអ៊ិនធឺណឺត?

ប្រសិនបើអ្នកមិនត្រូវបានតម្រូវឱ្យដាក់ពាក្យជាទម្រង់អេឡិចត្រូនិចទេនោះ, អ្នកអាចនឹងបន្តដាក់ជាទម្រង់ក្រដាស ទម្រង់របស់ CA បែបបទ 460 នៅថ្ងៃ ឬ មុនថ្ងៃផុតកំណត់។ នៅពេលដែលបានវិភាគទាន $10,000 និង/ឬ ដល់កម្រិតកំណត់ហើយនោះ, នឹងមានតម្រូវឱ្យដាក់ពាក្យជាទម្រង់អេឡិចត្រូនិច។

ការខកខានក្នុងការដាក់សំណុំឯកសារដែលបានតម្រូវ អាចបណ្តាលឲ្យមានការផាកពិន័យជាច្រើន – មាន ករណីព្រហ្មទណ្ឌ, រដ្ឋប្បវេណី និងរដ្ឋបាល។ បន្ថែមលើនេះ ការខកខានក្នុងការដាក់សំណុំឯកសារទាន់ពេលវេលា អាចបណ្តាលឲ្យមានការផាកពិន័យលើការយឺតយ៉ាវ $10 ក្នុងមួយថ្ងៃ។ តាមច្បាប់ គឺគ្មានការពន្យារពេលចំពោះ ថ្ងៃផុតកំណត់ដាក់ពាក្យឡើយ។

តើខ្ញុំនៅតែត្រូវបានតម្រូវឲ្យដាក់សំណុំឯកសារជាក្រដាសនៃសេចក្តីថ្លែងការណ៍បង្ហាញពីយុទ្ធនាការឃោសនារបស់ខ្ញុំដែរឬទេ?

ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យដាក់ពាក្យជាទម្រង់អេឡិចត្រូនិច, អ្នកមិនត្រូវបានតម្រូវឱ្យដាក់ជាទម្រង់ក្រដាសទេ។ ការដាក់ជាទម្រង់ក្រដាសនឹងមិនត្រូវបានទទួលយកដោយ RR / CC ទេ ពេលដែលបានតម្រូវឱ្យដាក់ពាក្យជាទម្រង់អេឡិចត្រូនិចហើយនោះ។

ប្រសិនបើអ្នកមិនត្រូវបានតម្រូវឱ្យដាក់ពាក្យជាទម្រង់អេឡិចត្រូនិចទេនោះ អ្នកត្រូវបានទាមទារឱ្យដាក់ពាក្យជាទម្រង់ក្រដាសដើម នៃទម្រង់របស់ CA បែបបទ 460។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.