Skip to Content
[Page Content]

ការបោះឆ្នោតដោយសន្លឹកឆ្នោតផ្ញើតាមសំបុត្រ

តើមានកាលៈទេសៈដែលគេអាចតម្រូវឲ្យអ្នកបោះឆ្នោតត្រូវបោះលើសន្លឹកឆ្នោតអ្នកអវត្តមានដែរឬទេ?

បាទ/ចាស។ ប្រសិនបើតំបន់បោះឆ្នោតមានអ្នកបោះឆ្នោតដែលចុះឈ្មោះហើយចំនួន 250 នាក់ ឬតិចជាងនេះត្រឹមថ្ងៃទី 88 មុនការបោះឆ្នោត តំបន់នោះអាចត្រូវមន្ត្រីរៀបចំការបោះឆ្នោតប្រកាសជាតំបន់ "សន្លឹកឆ្នោតបោះតាមសំបុត្រ" ដោយមូលហេតុមិនអាចរកកន្លែងបោះឆ្នោតបាន និងមិនមានបុគ្គលិកបោះឆ្នោតនៅក្នុងតំបន់តូចៗ។ អ្នកបោះឆ្នោតទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូគេផ្ញើសន្លឹកឆ្នោតឲ្យដោយស្វ័យប្រវត្តិសម្រាប់ការបោះឆ្នោតនោះ។

តើខ្ញុំអាចស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមានបានយ៉ាងដូចម៉េច?

ជាជាងអញ្ជើញទៅកន្លែងបោះឆ្នោតដើម្បីបោះឆ្នោតនៅថ្ងៃបោះឆ្នោត អ្នកចុះឈ្មោះបោះឆ្នោតណាក៏ដោយ អាចស្នើសុំសន្លឹកឆ្នោតអវត្តមានដោយបំពេញពាក្សសុំបែបបទសំរាប់ការបោះឆ្នោតដោយផ្ញើតាមសំបុត្រ ៖

សំរាប់ព័ត៌មានថែមទៀត សូមចូលទស្សនា ពាក្យបែបបទសុំ បោះឆ្នោតផ្ញើតាមសំបុត្រ

តើខ្ញុំប្រគល់សន្លឹកឆ្នោតអ្នកអវត្តមាននៅថ្ងៃបោះឆ្នោតបានយ៉ាងដូចម្ដេច?

លោកអ្នកអាចផ្ញើសន្លឹកឆ្នោតមកវិញដោយផ្ទាល់ទៅដល់កន្លែងបោះឆ្នោតប្រចាំតំបន់នៅក្នុង Los Angeles ខោនធី ឬការិយាល័យមន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធីនៅត្រឹមម៉ោង 8:00 ល្ងាច នៅថ្ងៃបោះឆ្នោត។ ប្រសិនបើដោយសារតែជំងឺ ឬពិការភាពរាង្គកាយ ហើយលោកអ្នកមិនអាចផ្ញើសន្លឹកឆ្នោតមកវិញដោយខ្លួនឯង លោកអ្នកអាចផ្ទេរសិទ្ធិជាលាយល័ក្ខអក្សរទៅឲ្យប្ដីប្រពន្ធ កូន ម្ដាយឪពុក ជីដូនជីតា ចៅ បងប្អូនប្រុស បងប្អូនស្រី ឬមនុស្សដែលរស់នៅក្នុងផ្ទះជាមួយគ្នា ដើម្បីផ្ញើទៅកាន់ការិយាល័យមន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី ឬទៅកន្លែងបោះឆ្នោតណាមួយនៅក្នុង Los Angelesខោនធី នៅត្រឹមម៉ោង 8 ល្ងាចនៃថ្ងៃបោះឆ្នោត។

ខ្ញុំពិតជាមានឧបសគ្គផ្នែករាង្គកាយ/ពិការ ហើយខ្ញុំត្រូវតែបោះឆ្នោតតាមការផ្ញើសំបុត្រ។ តើខ្ញុំត្រូវតែដាក់ពាក្យស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមានរាល់ការបោះឆ្នោតនីមួយៗឬ?

ទេ។ លោកអ្នកអាចដាក់ពាក្យសុំ សំរាប់ឋានៈជា "អ្នកបោះឆ្នោតអវត្តមានជាអចិន្ត្រៃយ៍" តាម ពាក្យបែបបទសុំ បោះឆ្នោតផ្ញើតាមសំបុត្រជាអចិន្ត្រៃយ៍។ នៅពេលមានឈ្មោះក្នុងបញ្ជីឯកសារនោះរួចហើយ លោកអ្នកមិនចាំបាច់ដាក់ពាក្យសុំសំរាប់ការបោះឆ្នោតនាពេលអនាគតទៀតទេ។ សន្លឹកឆ្នោតនឹងត្រូវផ្ញើទៅលោកអ្នកជាស្វ័យប្រវត្តិរៀងរាល់ពេលបោះឆ្នោតម្តងៗ។ ប្តីឬប្រពន្ធ ឬជនណាផ្សេងទៀតដែលរស់នៅជាមួយអ្នក ប្រហែលចង់ដាក់ពាក្យបែបបទសំរាប់ឋានៈជាអ្នកបោះឆ្នោតអវត្តមានអចិន្ត្រៃយ៍ដែរ។ នៅពេលអ្នកបោះឆ្នោតណាម្នាក់ទទួលឋានៈជាអ្នកបោះឆ្នោតអវត្តមានអចិន្ត្រៃយ៍ ជននោះនឹងទទួលឋានៈនេះជានិច្ចដរាបណាគេបោះឆ្នោតក្នុងពេលបោះឆ្នោតទូទាំងរដ្ឋទាំងអស់។

សំរាប់ព័ត៌មានអំពីចង់ឲ្យទៅជាអ្នកបោះឆ្នោតអវត្តមានអចិន្ត្រៃយ៍ សូមយោងទៅលើព័ត៌មានក្នុងសៀវភៅសន្លឹកឆ្នោតគំរូ ឬទូរស័ព្ទមកការិយាល័យផ្នែកបោះឆ្នោតអវត្តមានតាមទូរស័ព្ទលេខ (562) 466-1323។

ខ្ញុំបានទទួលពាក្យស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមានពីយុទ្ធនាការឃោសនានយោបាយ។ តើវាស្របតាមច្បាប់ក្នុងការប្រើប្រាស់ដែរឬទេ?

បាទ/ចាស។ បុគ្គល អង្គការ និងក្រុម អាចចែកចាយពាក្យស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមានបាន។ ក៏ប៉ុន្ដែ ពួកគេត្រូវប្រើប្រាស់ទម្រង់ដែលត្រូវតាមបទដ្ឋានដូចបញ្ជាក់នៅក្នុងក្រមបោះឆ្នោតរដ្ឋ California។ មន្ត្រីរៀបចំការបោះឆ្នោតមិនទទួលខុសត្រូវចំពោះពាក្យស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមាន ដែលបានផ្ញើទៅបុគ្គល ឬក្រុមទាំងនេះ។ ដើម្បីធានាថា សន្លឹកឆ្នោតរបស់លោកអ្នកត្រូវផ្ញើទៅឲ្យលោកអ្នកទាន់ពេលវេលា ជាអនុសាសន៍ លោកអ្នកគួរទូរសារ ផ្ញើសំបុត្រ ឬយកពាក្យស្នើសុំដោយផ្ទាល់ទៅកាន់មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី។

ប្រសិនបើខ្ញុំស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមាន តើខ្ញុំអាចប្ដូរចិត្តរបស់ខ្ញុំ ហើយទៅបោះនៅកន្លែងបោះឆ្នោតរបស់ខ្ញុំបានដែរឬទេ?

បាទ/ចាស។ ក៏ប៉ុន្ដែ សូមយកសន្លឹកឆ្នោតអ្នកអវត្តមានរបស់លោកអ្នកទៅកន្លែងបោះឆ្នោត ហើយប្រគល់វាទៅឲ្យបុគ្គលិកធ្វើការកន្លែងបោះឆ្នោត នៅមុនពេលគូសលើសន្លឹកឆ្នោតធម្មតាប្រចាំតំបន់។ ប្រសិនបើលោកអ្នកមិនមានសន្លឹកឆ្នោតអ្នកអវត្តមានប្រគល់ឲ្យនោះទេ លោកអ្នកនឹងត្រូវបានអនុញ្ញាតិបោះឆ្នោតលើសន្លឹកឆ្នោត "បណ្តោះអាសន្ន" នៅកន្លែងបោះឆ្នោត។ សន្លឹកឆ្នោតបណ្តោះអាសន្នត្រូវគេរាប់បញ្ចូល បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបញ្ជាក់ថា លោកអ្នកពិតជាមិនបានប្រើប្រាស់សន្លឹកឆ្នោតអវត្តមានពីមុនសម្រាប់ការបោះឆ្នោតនោះទេ។

តើខ្ញុំអាចដាក់ពាក្យស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមានបាននៅពេលណា?

លោកអ្នកអាចស្នើសុំសន្លឹកឆ្នោតអ្នកអវត្តមាន ៖

  • រយៈពេលឆាប់គឺ 60 ថ្ងៃមុនការបោះឆ្នោត។ ៖ លើកលែងតែករណីសន្លឹកឆ្នោតនៅក្រៅប្រទេស សន្លឹកឆ្នោតអ្នកអវត្តមានត្រូវផ្ញើតាមប្រៃសនីយ៍ទៅកាន់អ្នកស្នើសុំដោយចាប់ផ្ដើមនៅថ្ងៃទីមួយតាមច្បាប់កំណត់ ដែលមានរយៈពេល 29 ថ្ងៃមុនការបោះឆ្នោត។ មន្ត្រីរៀបចំការបោះឆ្នោតមិនអាចទទួលយកពាក្យស្នើសុំតិចជាង 7 ថ្ងៃ (6 ថ្ងៃ ឬតិចជាង) មុនការបោះឆ្នោត។
  • កំឡុងពេល 6 ថ្ងៃចុងក្រោយមុនការបោះឆ្នោត។ ៖ ប្រសិនបើលោកអ្នកឈឺ ពិការ ឬយល់ឃើញថាលោកអ្នកនៅឆ្ងាយពីកន្លែងបោះឆ្នោតរបស់លោកអ្នកនៅថ្ងៃបោះឆ្នោត លោកអ្នកអាចបោះឆ្នោតលើសន្លឹកឆ្នោតអវត្តមានបន្ទាន់។ លោកអ្នកអាចបោះឆ្នោតដោយផ្ទាល់នៅការិយាល័យមន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី ឬផ្ញើជាសំណើដែលចុះហត្ថលេខា/លាយល័ក្ខអក្សរសម្រាប់សន្លឹកអ្នកអវត្តមាន ដែលផ្ដល់សិទ្ធិឲ្យនរណាម្នាក់ផ្សេងទៀត ដើម្បីនាំសន្លឹកឆ្នោតទៅឲ្យលោកអ្នក និងផ្ញើត្រលប់ទៅឲ្យការិយាល័យបោះឆ្នោត ឬកន្លែងបោះឆ្នោតណាមួយ បន្ទាប់ពីលោកអ្នកបានបោះឆ្នោត។

RR/CC ចាប់ផ្ដើមផ្ញើសន្លឹកឆ្នោតអ្នកអវត្តមាន 29 ថ្ងៃ មុនការបោះឆ្នោត។

តើថ្ងៃចុងក្រោយក្នុងការផ្ញើសន្លឹកឆ្នោតដែលបានបោះហើយរបស់ខ្ញុំ គឺនៅ ថ្ងៃណា?

សន្លឹកឆ្នោតអ្នកអវត្តមានត្រូវតែទទួលបានដោយមន្ត្រីបោះឆ្នោត កុំឲ្យហួសការបិទការបោះឆ្នោត (8 ល្ងាច) នៅថ្ងៃបោះឆ្នោត។ ត្រាប្រៃសនីយ៍ក្រោយថ្ងៃបោះឆ្នោតមិនអាចទទួលបានទេនៅក្នុងរដ្ឋ California។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.