Skip to Content
[Page Content]

ជំហានទី 1 ៖ តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ឬទេ?

ពិនិត្យកាលវិភាគដាក់សំណុំឯកសារ​បេក្ខជន​សំរាប់​ឋានៈតំណែង​ និង​តម្រូវការ និង​ថ្ងៃផុតកំណត់ទទួល​សំណុំឯកសារ។

ជំហានទី 2 ៖ ដាក់ជូនទម្រង់បែបបទ CRQ

ក្នុងអំឡុងពេលដាក់សំណុំឯកសារ​បេក្ខជន បេក្ខជន ត្រូវតែចុះហត្ថលេខា និង​ដាក់ជូន​ទម្រង់បែបបទការចុះឈ្មោះ និងគុណសម្បត្តិបេក្ខជន (CRQ) ដែល​ត្រូវបានប្រើ​ដើម្បីបញ្ជាក់ស្ថានភាព​គុណសម្បត្តិរបស់បេក្ខជន។

ចំណាំ ៖ CRQ ត្រូវបានប្រើ​ដើម្បីរៀបចំឯកសារតែងតាំង ដូច្នេះហើយ គឺមិនមែនជាឯកសារ​តែងតាំងបេក្ខជនជាផ្លូវការ​ស្របច្បាប់​នោះទេ។

បំពេញទម្រង់បែបបទ CRQ នៅក្នុងវិធីមួយនៃវិធីខាងក្រោម ៖

  • លើប្រព័ន្ធអ៊ិនធឺណឺត ៖ ការចុះឈ្មោះ និងទម្រង់បែបបទគុណសម្បត្តិបេក្ខជន (CRQ)
    • ឯកសារតែងតាំង នឹង​ត្រូវរៀបចំជាមុន និង​រួចរាល់​ដើម្បី​រើសយក និង/ឬដាក់សំណុំឯកសារ​នៅក្នុង​ផ្នែក​ព័ត៌មានការបោះឆ្នោត (2nd Floor, Room 2013) នៅ​ផ្លូវ 12400 Imperial Highway, Norwalk, CA 90650។
    • អ្នក អាច​ស្នើ​ដើម្បីទទួល​ឯកសារ​តែងតាំង​តាម​សំបុត្រដោយ​ជ្រើសរើស "ស្នើទទួលឯកសារ​តាមសំបុត្រ។"
    • ទម្រង់បែបបទលើប្រព័ន្ធអ៊ិនធឺណឺត ត្រូវបានកំណត់មិនអាចប្រើ​នៅ​កាលបរិច្ឆេទចុងក្រោយ​នៃ​ពេលវេលាដាក់​សំណុំឯកសារ។
  • ផ្ទាល់ខ្លួន ៖ ដាក់ឯកសារ​សំរាប់​បេក្ខភាព​ពេលណាក៏បាន​នៅចន្លោះ​ម៉ោង 8 ព្រឹក និង 5 ល្ងាច​នៅថ្ងៃធ្វើការ លើកលែងថ្ងៃឈប់សម្រាក។
    • នៅពេលទៅដល់ការិយាល័យចុះឈ្មោះ បេក្ខជន ឬ​ភ្នាក់ងារ​ដែលបានអនុញ្ញាត នឹង​ត្រូវផ្តល់​នូវសេចក្តីណែនាំ​ និងគេនឹងចេញឲ្យនូវ​ឯកសារ​តែងតាំង​ជាផ្លូវការស្របច្បាប់។
    • សំណើត្រូវបានធ្វើនៅ ៖

      Election Information Section

      2nd Floor, Room 2013

      12400 Imperial Highway

      Norwalk, CA 90650

  • តាមរយៈ ភ្នាក់ងារដែលបានអនុញ្ញាត ៖ អ្នកអាចអនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ម្នាក់ មកយក និង​បញ្ជូនទម្រង់បែបបទ CRQ និង​ឯកសារ​តែងតាំង​ដែលមានចុះហត្ថលេខា។ បំពេញការអនុញ្ញាតសំរាប់ទទួលយក និង​/ឬ​ដាក់ឯកសារ​តែងតាំងបេក្ខជន
  • តាមទូរស័ព្ទ ៖ ហៅមកផ្នែកព័ត៌មានការបោះឆ្នោត​តាមរយៈលេខ (562) 466-1310 ឬ​ផ្នែក​រៀបចំផែនការបោះឆ្នោតតាមលេខ (562) 462-2317 រវាងម៉ោង 8 ព្រឹក និង 5 ល្ងាច រៀងរាល់ថ្ងៃធ្វើការ លើកលែងថ្ងៃឈប់សម្រាក ដើម្បីដាក់ពាក្យ ឬ​ទទួលយក​ឯកសារដើម្បី​រៀបចំ​ស្របច្បាប់​តាមសំបុត្រ។

ចំណាំ ៖ បេក្ខជនទាំងអស់ មានទំនួលខុសត្រូវ​ពេញលេញ​លើការប្រតិបត្តិ និង​ដាក់​សំណុំឯកសារ​ស្របច្បាប់ ដែលបានដាក់ និង​ចេញផ្សាយដោយ​តំណែងនេះ មិនឲ្យផុត​ថ្ងៃផុតកំណត់ឈប់ទទួល​ឯកសារ​នេះ​ ដែលបង្កើតឡើងដោយច្បាប់។ ពុំមានករណីលើកលែងឡើយ។

ជំហានទី 3 ៖ រង់ចាំឯកសារតែងតាំង

  • បន្ទាប់ពី​ដាក់ជូនទម្រង់បែបបទ CRQ បេក្ខជន ឬ​ភ្នាក់ងារដែលបានអនុញ្ញាត នឹង​ត្រូវបានផ្តល់ជូន​នូវសេចក្តីណែនាំ និង​ឯកសារ​តែងតាំងស្របច្បាប់ដែលបានចេញផ្សាយ។
  • ការិយល័យនេះ នឹងដំណើរការ​ទម្រង់បែបបទ CRQ ក្នុងរយៈពេល 48 ម៉ោង (លើកលែងចុងសប្តាហ៍/ថ្ងៃឈប់សម្រាក)។
  • បើសិនជាដោយសារមូលហេតុណាមួយ ទម្រង់បែបបទ CRQ មិនត្រូវបានទទួល ឬ​មិន​បង្ហាញថាអ្នក​ ​​មានគុណសម្បត្តិគ្រប់គ្រាន់​សំរាប់​តំណែង​ដែលបានជ្រើសទេ អ្នកនឹងត្រូវបានផ្តល់ដំណឹង​ ​តាមទូរស័ព្ទ ឬ​ដោយ​ផ្ញើអ៊ីម៉ែលត្រឡប់ក្នុងរយៈ​ ​ពេល 48 ម៉ោង (លើកលែងចុងសប្តាហ៍/ថ្ងៃឈប់សម្រាក) និង​មានផ្តល់ពីមូលហេតុ​នៃការ​ មិនទទួល​ទម្រង់បែបបទនេះ។
[Original Content]