Skip to Content
[Page Content]

កម្មវិធីភ្នាក់ងារបោះឆ្នោតសំរាប់ជនជាតិអាមេរិកាំងថ្មី

ភ្នាក់ងារបោះឆ្នោតគឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យរបស់យើង។ កម្មវិធីថ្មីភ្នាក់ងារបោះឆ្នោត សំរាប់ជនជាតិអាមេរិកាំងថ្មី ផ្តល់ឱ្យប្រជាជនរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍ (អ្នកកាន់កាតបៃតង green card) នូវឱកាសក្លាយជាផ្នែកមួយនៃដំណើរការប្រជាធិបតេយ្យ ដោយការជួយដល់អ្នកបោះឆ្នោតនៅកន្លែងបោះឆ្នោត នៅថ្ងៃបោះឆ្នោត។

ចូលរួមជាមួយ ជនជាតិអាមេរិកាំងថ្មីរាប់ពាន់នាក់ ដែលកំពុងបំពេញកាតព្វកិច្ចពលរដ្ឋរបស់ពួកគេនៅថ្ងៃ បោះឆ្នោត។

ដាក់ពាក្យសុំដើម្បីក្លាយជាភ្នាក់ងារបោះឆ្នោតថ្ងៃនេះ!

អ្នកក៏អាចដាក់ពាក្យសុំធ្វើជាភ្នាក់ងារបោះឆ្នោត តាមសំបុត្រ ឬ ដោយផ្ទាល់ ដោយប្រើ ពាក្យសុំជាទម្រង់ក្រដាស

លក្ខណៈសម្បត្តិពេញសិទ្ធិជាភ្នាក់ងារបោះឆ្នោត

  • ប្រជាជនរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍ (អ្នកកាន់កាតបៃតង green card)
  • មានអាយុយ៉ាងតិចណាស់ 18 ឆ្នាំ
  • រស់នៅក្នុងរដ្ឋ California

សម្រាប់ព័ត៌មានបន្ថែមសូមមើល ខិត្តប័ណ្ណភ្នាក់ងារបោះឆ្នោត America LPR ថ្មី


[Original Content]