Skip to Content
[Page Content]

ការបោះពុម្ពផ្សាយអំពីការបោះឆ្នោត

ច្បាប់ស្តីពីការជួយអាមរិកាំងបោះឆ្នោត (HAVA)

ច្បាប់ស្តីពីការជួយអាមេរិកាំងបោះឆ្នោត ឆ្នាំ 2002 (HAVA) គឺត្រូវបានចុះហត្ថលេខាចូលជាច្បាប់ដោយលោកប្រធានាធិបតី Bush កាលពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2002។ តំរូវការថ្មីក្រោមច្បាប់ HAVA មានប្រសិទិ្ធភាពលើរបៀប ដែលលោកអ្នកចុះឈ្មោះបោះឆ្នោត គូសសន្លឹកឆ្នោត និងប្រើអំណាចរបស់អ្នកក្នុងនាមជាពលរដ្ឋម្នាក់។

វាបង្ហាញនូវការផ្លាស់ប្តូរក្នុងវិស័យខាងក្រោម ៖

  • ឧបករណ៍បោះឆ្នោតថ្មី
  • សិទិ្ធបោះឆ្នោតបណ្តោះអាសន្ន
  • ច្បាប់នៃការចុះឈ្មោះបោះឆ្នោតថ្មី
  • ជំនួយសំរាប់អ្នកបោះឆ្នោតជាយោធា និងស្នាក់នៅក្រៅប្រទេស
  • របៀបថ្មីសំរាប់ធ្វើឲ្យដំណើរការបោះឆ្នោតកាន់តែប្រសើរឡើង

សំរាប់ព័ត៌មានបន្ថែមអំពី HAVA និងតើវាប៉ះពាល់អ្នករបៀបណា សូមទស្សនា វឹបសៃយ៍ របស់ការិយាល័យរដ្ឋលេខាធិការរដ្ឋ California

ច្បាប់ស្តីពីសិទិ្ធបោះឆ្នោត

ច្បាប់ស្តីពីសិទ្ធិបោះឆ្នោតត្រូវបានអនុម័តជាដំបូងកាលពីឆ្នាំ 1965 ហើយបានពន្យារហូតដល់ឆ្នាំ 1970, 1975, 1982, និង ឆ្នាំ 2006 គឺជាទូទៅត្រូវបានចាត់ទុកថាជាជោគជ័យដ៏ចំបងមួយនៃនីតិកម្មច្បាប់សិទិ្ធពលរដ្ឋដែលពុំធ្លាប់មានអនុម័តដោយសភារបស់សហរដ្ឋអាមេរិក។ ច្បាប់នេះគឺប្រមូលជាក្រម ហើយបំពេញកិច្ចដល់ការធានាជាអចិន្ត្រៃយ៍នៃច្បាប់វិសោធនកម្មទី 15th ដែលក្នុងប្រជាជាតិទាំងមូល គ្មានជនណាម្នាក់ត្រូវគេបដិសេធសិទិ្ធបោះឆ្នោតដោយមកពីពូជសាសន៍ ឬព័ណ៌សម្បុរឡើយ។ ជាបន្ថែមទៀត ច្បាប់នេះក៏មានប្រការពិសេសផ្សេងៗជាច្រើនទៀតដែលដាក់សង្កត់ឲ្យមានការតំរូវកាន់តែតឹងតែងឡើងនៅក្នុងយុត្តាធិការមួយចំនួនទូទាំងប្រទេស។

សំរាប់ព័ត៌មានថែមទៀតអំពីច្បាប់ស្តីពីសិទិ្ធបោះឆ្នោត សូមអញ្ជើញចូលទស្សនា គេហទំព័រ របស់ក្រសួងយុត្តិធម៍ផ្នែកសិទិ្ធពលរដ្ឋ។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.