Skip to Content
[Page Content]

Ballot Drop Box

Drop Box

អំពីកម្មវិធីប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ

កម្មវិធីប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្របានចាប់ផ្តើមនៅឆ្នាំ 2017 ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសជំនួសដែលមានសុវត្ថិភាពសម្រាប់ការបញ្ជូនមកវិញនូវសន្លឹកឆ្នោតរបស់ពួកគេ។

នៅក្នុងការបោះឆ្នោតបឋម ខែមីនាឆ្នាំ 2020 ចំនួនប្រអប់នៅទូទាំងខោនធីបានកើនឡើងដល់ 206 ។ ប្រអប់ទាំងនេះនៅតែមានសុវត្ថិភាពនិងអាចចូលដំណើរការបានគ្រប់ពេលវេលាបោះឆ្នោតទាំងមូល។

នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ 2020 នឹងមានប្រអប់ទម្លាក់ច្រើនជាង 400 កន្លែងនៅទូទាំងខោនធី ផ្តល់ជូនអ្នកបោះឆ្នោតនូវវិធីសាស្រ្តដែលមានសុវត្ថិភាពអាចចូលដំណើរការបាននិងគ្មានការប៉ះពាល់គ្នា ដើម្បីប្រគល់សន្លឹកឆ្នោតរបស់ពួកគេក្នុងកំឡុងពេល COVID-19 ។

មានប្រអប់ទម្លាក់ឆ្នោតចំនួន 400 ប្រអប់សម្រាប់អ្នកបោះឆ្នោតទាំងអស់ប្រើប្រាស់បានប្រកបដោយសុវត្ថិភាពចាប់ផ្តើមពីថ្ងៃទី 5 ខែតុលា

អ្វីដែលអ្នកត្រូវដឹង

  • ប្រអប់ទម្លាក់ឆ្នោតមានសំរាប់អ្នកបោះឆ្នោតចាប់ពីថ្ងៃទី 5 ខែតុលា រហូតដល់ថ្ងៃបោះឆ្នោតទី 3 ខែវិច្ឆិកា វេលាម៉ោង 8:00 យប់
  • ប្រអប់ទម្លាក់ឆ្នោតត្រូវបានភ្ជាប់ទៅនឹងស៊ីម៉ងត៍ឬដាក់ច្រវាក់ជាប់នៅនឹងកន្លែង
  • ប្រអប់ទម្លាក់ឆ្នោតត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈសុវត្ថិភាពដែលត្រូវបានបញ្ជាក់នៅក្នុងបទបញ្ជានានារបស់រដ្ឋ
  • ប្រអប់ទម្លាក់មានថ្នាំលាបពីខាងក្រៅដើម្បីកាត់បន្ថយការគូសវាសអចិន្រ្តៃយ៍ឬការខូចខាត
  • សន្លឹកឆ្នោតត្រូវបានប្រមូលយកដោយបុគ្គលិកធ្វលការបោះឆ្នោតពីរនាក់ជាទៀងទាត់
  • មន្ត្រីចុះបញ្ជី-មន្រ្តីកត់ត្រា / ស្មៀនខោនធីកំពុងទំនាក់ទំនងផ្ទាល់ជាមួយទីភ្នាក់ងារអនុវត្តច្បាប់ទីក្រុង អ្នកពាក់ព័ន្ធ និងអង្គការសហគមន៍មូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងការពារប្រអប់ទាំងអស់។
  • ចែករំលែកជាមួយសហគមន៍របស់អ្នក៖ ខិតប័ណ្ណប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ

បញ្ជីត្រួតពិនិត្យសន្លឹកឆ្នោតដែលត្រូវបញ្ជូនត្រឡប់មកវិញ

មុនពេលអ្នកទម្លាក់សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្ររបស់អ្នក សូមប្រាកដថា៖

  • ដាក់កាតសន្លឹកឆ្នោតមួយ (ច្រើន) ដែលបានបោះឆ្នោតរួចរបស់អ្នកទៅក្នុងស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញ
  • បិទស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាព
  • ចុះហត្ថលេខានិងកាលបរិច្ឆេទនៅផ្នែកខាងក្រោយនៃស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញ

វិធីពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានទទួលនិងរាប់

បន្ទាប់ពីប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចរបស់អ្នកតាមរយៈប្រអប់ទម្លាក់ឬផ្ញើតាមសំបុត្រអ្នកអាចពិនិត្យមើលសន្លឹកឆ្នោតរបស់អ្នកដើម្បីប្រាកដថាសន្លឹកឆ្នោតនោះត្រូវបានគេទទួលនិងដាក់ទៅក្នុងបញ្ជីរាប់ឆ្នោត ដោយប្រើឧបករណ៍ឆែកស្ថានភាពសន្លឹកឆ្នោតបោះតាមសំបុត្រ (Vote by Mail Status Tool) របស់យើងខ្ញុំ ។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.