Skip to Content
[Page Content]

ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ

Vote by Mail Drop Box

ការបោះឆ្នោតសាកលជ្រើសរើសប្រធានាធិបតី ឆ្នាំ 2020

ជិតមកដល់ហើយ៖ បញ្ជីសំរាប់ទីតាំងប្រអប់សំរាប់ទម្លាក់សន្លឹកឆ្នោត

ការជ្រើសរើសនិងជំរើសប្រអប់សំរាប់ទម្លាក់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសាកលជ្រើសរើសប្រធានាធិបតីកំពុងដំណើរការ។ ទីតាំងនឹងត្រូវបានផ្តល់ជូន 30 ថ្ងៃមុនថ្ងៃបោះឆ្នោត។

នឹងមានប្រអប់សំរាប់ទម្លាក់សន្លឹកឆ្នោតដោយសុវត្ថិភាពច្រើនជាង 300 កន្លែងនៅទូទាំងខោនធីដើម្បីប្រគល់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចនៅក្នុងការបោះឆ្នោតលើកនេះ។


បញ្ជីត្រួតពិនិត្យសន្លឹកឆ្នោតដែលត្រូវបញ្ជូនត្រឡប់មកវិញ ។

មុនពេលទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្ររបស់អ្នក ត្រូវប្រាកដថា៖

  1. ដាក់សន្លឹកឆ្នោត (ច្រើន) ដែលបានបោះរួចរបស់អ្នកទៅក្នុងស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញ
  2. បិទស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញ
  3. ចុះហត្ថលេខានិងដាក់ថ្ងៃខែឆ្នាំនៅខាងក្រោយនៃស្រោមសំបុត្រផ្លូវការសំរាប់បញ្ជូនត្រឡប់មកវិញ

របៀបឆែកដើម្បីដឹងថាតើសន្លឹកឆ្នោតរបស់អ្នកបានទទួលនិងបានរាប់

បន្ទាប់ពីបញ្ជូនត្រឡប់វិញនូវសន្លឹកឆ្នោតបានបោះរួចរបស់អ្នកតាមរយៈប្រអប់ទម្លាក់សន្លឹកឆ្នោត ឬផ្ញើត្រឡប់តាមប្រៃសនីយ អ្នកអាចឆែកសន្លឹកឆ្នោតរបស់អ្នកដើម្បីអោយច្បាស់ថាវាត្រូវបានទទួលហើយបានរាប់ដោយប្រើប្រព័ន្ធ Vote by Mail Status Tool របស់យើង ។

ឧបករណ៍នេះនឹងមានដាក់ជូន 30 ថ្ងៃមុនដល់ថ្ងៃបោះឆ្នោត ។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.