Skip to Content
[Page Content]

បោះឆ្នោតតាមសំបុត្រក្នុងខោនធី Los Angeles

Vote by Mail Notices

ឆែកប្រអប់សំបុត្ររបស់លោកអ្នក

គ្រប់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ត្រូវបានផ្ញើជូននូវសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីអាស័យដ្ឋានសំរាប់ការបោះឆ្នោតតាមសំបុត្រ ជាមួយនឹងព័ត៌មានអំពីរបៀបបោះឆ្នោតឲ្យមានសុវត្ថិភាពនៅក្នុងការបោះឆ្នោតសាកលខែវិច្ឆិកា ទី3 ឆ្នាំ 2020 ។

បើលោកអ្នកទើបនឹងប្តូរទីលំនៅក្នុងពេលថ្មីៗ យើងខ្ញុំត្រូវតែដឹង។ លោកអ្នកអាចធ្វើអោយអាស័យដ្ឋានរបស់លោកអ្នកទាន់បច្ចុប្បន្នភាពបានយ៉ាងងាយ ស្រួល ដោយគ្រាន់តែបំពេញនូវទម្រង់នៃសេចក្តីជូនដំណឹងការបញ្ជាក់ អាស័យដ្ឋានការបោះឆ្នោតតាមសំបុត្រ រួចហើយទម្លាក់វាទៅក្នុងប្រអប់សំបុត្រ !

បើលោកអ្នកមិនបានផ្លាស់ប្តូរអាស័យដ្ឋានទេនោះ លោកអ្នកមិនចាំបាច់ធ្វើអ្វីទេ។ យ៉ាងណាក៍ដោយយើងខ្ញុំសូមអោយអ្នកបោះឆ្នោតឆែកមើលនូវព័តមានការចុះឈ្មោះបោះឆ្នោតរបស់ពួកគេនៅ Registration Status Tool


ជម្រើសសំរាប់ការបោះឆ្នោតដែលមានសុវត្ថីភាព អាចប្រើប្រាស់បាន និងពេញនិយម ក្នុងឆ្នាំ 2020

ចាប់ផ្តើមពីការបោះឆ្នោតសាកលថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020 អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់នឹងទទួលបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រ តាមប្រៃសនីយ៍ ដើម្បីធានានូវសុវត្ថិភាពនិងជម្រើសបោះឆ្នោតដែលអាចប្រើប្រាស់បានក្នុង អម្លុងពេលជម្ងឺរាតត្បាត COVID-19 នេះ ។

ការផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្រសំរាប់ការបោះឆ្នោតទាំងអស់នឹងចាប់ផ្តើមចំនួន 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត ។


របៀបផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់លោកអ្នក

គឺមានជម្រើសជាច្រើនដែលអាចប្រើប្រាស់បានក្នុងការបញ្ជូនត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់លោកអ្នក ។

  • តាមសំបុត្រ សូមចងចាំថាមិនត្រូវការបិតតែមប្រៃសនីយ៍ទេ
  • ដោយផ្ទាល់ខ្លួន នៅកន្លែងប្រអប់សំបុត្រសំរាប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រមួយណាក៍បាន
  • នៅមណ្ឌលបោះឆ្នោតណាមួយក៍បានក្នុងខោនធី L.A.

បើសន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានបោះត្រាប្រៃសនីយ៍នៅថ្ងៃបោះឆ្នោត ហើយយើងខ្ញុំទទួលបានវាក្នុងរយៈពេល 17 ថ្ងៃ យើងខ្ញុំនឹងដំណើរការ បញ្ជាក់ហើយរាប់សន្លឹកឆ្នោតនោះ ។

សូមទាញយកដោនឡូតហើយចែកចាយជាមួយសហគមន៍របស់លោកអ្នក ៖របៀបផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក


របៀបតាមដានសន្លឹកឆ្នោតរបស់លោកអ្នក

ទទួលបានសារផ្ទាល់ខ្លួន អ៊ីម៉ែល និង/ឬ សារជាសម្លេង សំរាប់សន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នកដោយគ្រាន់តែជាវជាមួយនឹង តើសន្លឹកឆ្នោតខ្ញុំនៅឯណា. នេះគឺជាសេវាកម្មដែលឥតគិតថ្លៃសំរាប់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ហើយដែលផ្តល់ព័ត៌មានដែលទាន់ស្ថានការណ៍បំផុតអំពីសន្លឹកឆ្នោតរបស់លោកអ្នកនិងពេលណាដែលលោកអ្នកអាចទទួលបានសន្លឹកឆ្នោត ។

ជាវ BALLOT TRAX

តើឆែករបៀបណាទើបដឹងថាសន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានទទួលហើយបានរាប់

អ្នកបោះឆ្នោតអាចឆែកពីស្ថានភាពសន្លឹកឆ្នោតរបស់គេ ដើម្បីបញ្ជាក់ថាសន្លឹកឆ្នោតត្រូវបានទទួលហើយរាប់តាមរយៈប្រព័ន្ធ Vote by Mail Status Tool


អាស័យដ្ឋានបណ្តោះអាសន្នសំរាប់ការបោះឆ្នោតតាមសំបុត្រ

យើងអាចផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្រទៅអាស័យដ្ឋានបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ។

ចាប់ផ្តើម


ស្នើសុំសន្លឹកឆ្នោតជាភាសាផ្សេង

ខោនធី L.A. ផ្តល់ជូនសេវាកម្មភាសាពេញលេញនិង/ឬ ជំនួយរហូតដល់ទៅ 18 ភាសាផ្សេងៗ ។

ដើម្បីស្នើសុំសន្លឹកឆ្នោតឬក៍សម្ភារៈបោះឆ្នោតជាភាសាផ្សេងៗនោះសូមទូរស័ព្ទមកលេខរបស់យើងខ្ញុំ នៅ ផ្នែកសេវាកម្មពហុភាសា តាមលេខ 800-815-2666 ជម្រើស 3 ។


សេចក្តីថ្លែងការណ៍ការផ្ទៀងផ្ទាត់ហត្ថលេខា

យើងខ្ញុំដឹងថាហត្ថលេខារបស់លោកអ្នកអាចនឹងផ្លាស់ប្តូរនៅក្នុងពេលច្រើនឆ្នាំកន្លងទៅ ។ បើសិនជាហត្ថលេខារបស់អ្នកនៅលើស្រោមសំបុត្រសំរាប់ផ្ញើត្រឡប់មកវិញមិនដូចគ្នាទៅនឹងមូលដ្ឋានទិន្នន័យការចុះឈ្មោះអ្នកបោះឆ្នោតយើងខ្ញុំទេនោះ យើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកតាមសំបុត្រហើយសុំឲ្យលោកអ្នកបំពេញនិងផ្ញើត្រឡប់មកវិញនូវបែបបទ សេចក្តីថ្លែងការណ៍ការផ្ទៀងផ្ទាត់ហត្ថលេខា ។.


ភ្លេចចុះហត្ថលេខាលើស្រោមសំបុត្រសំរាប់ផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្ររបស់អ្នក?

បើលោកអ្នកផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក ដោយមិនបានចុះហត្ថលេខានៅលើស្រោមសំបុត្រនោះ យើងខ្ញុំនឹងផ្ញើឯកសារមួយហៅថា "សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតមិនបានចុះហត្ថលេខា" ដែលនឹងស្នើសុំហត្ថលេខារបស់លោកអ្នក ។

ហត្ថលេខារបស់លោកអ្នកគឺជា តម្រូវការ ដែលបញ្ជាក់នូវអត្តសញ្ញាណរបស់អ្នករួចហើយដំណើរការសន្លឹកឆ្នោត ។ លោកអ្នកមានរហូតដល់ 28 ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតដើម្បីផ្ញើត្រឡប់មកវិញនូវសេចក្តីថ្លែងការណ៍នេះ ដើម្បីអោយសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់និងដំណើរការ ។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.