Skip to Content
[Page Content]

ស្វែងយល់អំពី​របៀប ៖

គូសបោះ​ឆ្នោត​លើ​សន្លឹក​ឆ្នោត​បោះ​ផ្ញើ​តាម​សំបុត្រ

1) មើល និង​បោះពុម្ព​សន្លឹក​ឆ្នោត​គំរូ​របស់លោកអ្នក

2) គូសលើសន្លឹកឆ្នោត​បោះផ្ញើតាមសំបុត្រ ឬ​​ទំព័រសន្លឹក​ឆ្នោតគំរូជាផ្លូវការ

a) ដើម្បី​បោះ​ឆ្នោត​សំរាប់​ ៖

i) ​បេក្ខជនមួយរូប ៖ បំពេញ​​ក្នុង​រង្វង់​ដែល​នៅ​ជិត​ឈ្មោះ​បេក្ខជន។​កុំ បោះឆ្នោត​សំរាប់បេក្ខ​ជន​​​ច្រើន​លើស​ពី​ចំនួនដែល​បាន​បង្ហាញ។ វា​នឹង​ធ្វើ​ ​ឲ្យ​​លទ្ធផល​ឆ្នោត​លើស​ចំនួន ហើយ​ការ​​បោះ​ឆ្នោត​របស់​លោកអ្នក​សំរាប់តំណែងនោះនឹង​មិន​ត្រូវ​គេ​រាប់​បញ្ចូល​​ឡើយ។

ii) វិធានការ ៖ បំពេញ​ក្នុង​រង្វង់​​ដែល​នៅ​ជិតអក្សរ បាទ ឬ ទេ។កុំ​ គូសយក​ បាទផង និង ទេផង។ វា​នឹង​ធ្វើ​ឲ្យ​​លទ្ធផល​ឆ្នោត​លើស​ចំនួន ហើយ​ការ​​បោះ​ឆ្នោត​របស់​លោកអ្នក​នៅលើ​វិធានការ​នោះ​​នឹង​មិន​ត្រូវ​គេ​រាប់​បញ្ចូល​ឡើយ។

iii) បេក្ខជន​ដែល​មានមាន​លក្ខណៈ​សម្បត្តិ​​សំរាប់​សរសេរ​បញ្ចូលឈ្មោះ​​៖ លោកអ្នក​ត្រូវ​តែ​ប្រើ សន្លឹក​ឆ្នោត​សហព័ន្ធ​​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​ ដើម្បី​បោះ​​ឆ្នោតគាំទ្រ​បេក្ខជន​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​របស់​លោកអ្នក។

(1) ចំនូន​សរុប​នៃ​​ការ​​បោះឆ្នោត​ដែល​រួម​បញ្ចូល​ទាំង​​ការ​បោះ​ឆ្នោត​​​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ មិន​ត្រូវលើស​ចំនួន​អតិ​បរមា​នៃ​​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​អនុញ្ញាតិ​សម្រាប់​ការ​ប្រកួត​ប្រជែង បើ​មិន​ដូច្នេះ​ការ​បោះឆ្នោត​របស់​លោកអ្នកមិន​ត្រូវ​រាប់​បញ្ចូល​​ទេ។

(2) ការ​បោះឆ្នោត​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​អាច​មានសុពលភាព​បាន​តែ​ចំពោះ​បេក្ខជន​ដែល​មានលក្ខណៈ​សម្បត្តិ​តែប៉ុណ្ណោះ។

3) បោះ​ពុម្ពចេញ បំពេញ និង​ចុះ​ហត្ថលេខា ​​ផ្ញើតាម​ទូរសារ​​បែប​បទ​សន្លឹក​​ឆ្នោត​ដែល​បាន​គូស​រួច​ ដែល​មាន​ហត្ថលេខា និង​​ការសច្ចាពាក្យ​ពិត​​​របស់​អ្នក​បោះ​ឆ្នោត​​​នៃ​អ្នក​អវត្តមាន​ពិសេស​

​បំពេញ​សន្លឹក​ឆ្នោត​សហព័ន្ធ​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​

មូលហេតុ​ចំពោះ​សន្លឹក​ឆ្នោត​សហព័ន្ធ​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ ៖

  • ប្រសិន​បើ​មកពីមូលហេតុជាប់​កាតព្វកិច្ចយោធា ឬ​ហេតុការណ៍​ចៃដន្យ​ណាមួយ ដែល​លោកអ្នក​មិន​​​បានទទួលសំបុត្រផ្ញើតាម​ប្រៃសនីយ៍ លោកអ្នក​អាច​ប្រើសន្លឹក​ឆ្នោត​សហព័ន្ធ​​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​ ដើម្បី​​បោះឆ្នោត​របស់​លោកអ្នក។ ក៏ប៉ុន្ដែ​ លោក​អ្នក​ត្រូវ​តែ​ជា​អ្នក​បោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​នៅ​ក្នុង Los Angeles ខោនធី។
  • ប្រសិន​បើ​លោកអ្នកជា​អ្នក​បោះឆ្នោត​ជាយោធា និង​​នៅ​​ក្រៅប្រទេសដែល​បោះ​ឆ្នោត​ពិសេស​ដោយ​ប្រើ​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​តាម​សំបុត្រ ហើយ​លោកអ្នក​ចង់​បោះឆ្នោត​គាំទ្រ​បេក្ខជន​ដែលមាន​សរសេរ​បញ្ចូលឈ្មោះ លោកអ្នក​ចាំបាច់​ត្រូវ​បំពេញ​ ​ហើយ​ផ្ញើតាមទូរសារ​ សន្លឹក​ឆ្នោត​សហព័ន្ធ​​ដែល​មាន​សរសេរ​បញ្ចូលឈ្មោះ​ ជាមួយ​នឹង​សន្លឹក​ឆ្នោត​ពិសេស។

អ្នក​បោះឆ្នោត​ជាយោធា និង​​នៅ​ក្រៅប្រទេសមាន​ជម្រើស​ផ្ញើសន្លឹក​ឆ្នោត​របស់​ពួកគេ​មក​វិញ​តាមរយៈ​ទូរសារ ឬផ្ញើតាមសំបុត្រ។

ការផ្ញើ​សន្លឹក​ឆ្នោត​របស់​លោកអ្នក​មក​វិញ

ចំណាំ ៖ សន្លឹក​ឆ្នោត​របស់​លោកអ្នក​ត្រូវ​ផ្ញើ​មក​វិញ​​ឲ្យ​បាន​មុន​ពេល​ការ​បោះ​ឆ្នោត​ត្រូវ​បិទ​នៅក្នុង​រដ្ឋ​ California នៅ​ម៉ោង 8 ល្ងាច នៅ​ថ្ងៃ​បោះឆ្នោត ដើម្បី​អាចឲ្យគេ​រាប់​បាន។

តាមការផ្ញើសំបុត្រ

ភ្ជាប់​មក​ជាមួយ​នូវ​សន្លឹក​ឆ្នោត​ដែល​លោកអ្នក​បាន​​​គូស ហើយ​ចុះ​ហត្ថលេខា​ សច្ចាពាក្យពិតនៅ​ក្នុង​ស្រោម​សំបុត្រ​សុវត្ថិភាព ចុះ​ហត្ថលេខា បិទ ហើយ​ផ្ញើ​ទៅ ៖

Los Angeles County Registrar-Recorder/County Clerk

Vote By Mail Section

P.O. Box 30960

Los Angeles, CA 90030-0960

ការឲ្យអនុសាសន៍ចំពោះកាល​បរិច្ឆេទ​ផ្ញើសំបុត្រ​ សំរាប់សន្លឹក​ឆ្នោត​ដែល​បានគូសហើយ ៖

  • ពី​​​ប្រទេស​អ៊ីរ៉ាក់ អាហ្គានីស្ថាន កង​នាវា​ចរនៅតាមសមុទ្រ ៖ 4 សប្ដាហ៍​មុន​ការ​បោះ​ឆ្នោត
  • ពី​មូលដ្ឋាន​កងទ័ព​នៅ​បរទេស​ដទៃ​ទៀត ៖ 3 សប្ដាហ៍​មុន​​ការ​បោះ​ឆ្នោត
  • ពី​​​ទីតាំង​នៅ​បរទេស​ដទៃ​ទៀត​ ៖ 4 សប្ដាហ៍​មុន​ការ​បោះ​ឆ្នោត (អាស្រ័យ​លើ​សេវា​ប្រៃសនីយ៍​នៅ​បរទេស)
  • ពី​ក្នុង​សហរដ្ឋ​អាមេរិក ៖ 1 សប្ដាហ៍​មុន​ការ​បោះ​ឆ្នោត

តាមរយៈ​ទូរសារ

ប្រសិន​បើ​ដោយសារ​តែ​កាតព្វកិច្ច​យោធា ឬ​ការ​រស់នៅ​បណ្ដោះ​អាសន្ន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក វា​អាចទំនង​​​ថា​សន្លឹក​ឆ្នោត​របស់​លោកអ្នក​មិន​អាច​ទៅ​ដល់​ការិយាល័យ​ធំ​ក្រុង Norwalk តាម​រយៈ​ប្រៃសនីយ៍​នៅ​ត្រឹម​ម៉ោង 8 ល្ងាច​ ម៉ោង​​ស្ដង់​​ ដារ​​នៅ​ប៉ាស៊ីហ្វិក នៅ​ថ្ងៃ​បោះ​ឆ្នោត ​លោក​អ្នក​​អាច​ផ្ញើ​ទូរសារ​សន្លឹក​ឆ្នោត​ដែល​បាន​គូសនោះ។

ប្រសិន​បើ​លោកអ្នក​ជ្រើស​រើស​ការផ្ញើ​​សន្លឹក​ឆ្នោត​គូសហើយនោះត្រឡប់មកវិញតាមរយៈ​ទូរសារ លោកអ្នក​​ក៏​ត្រូវ​​តែ​បំពេញ​ និង​ចុះ​ហត្ថលេខា ​​ផ្ញើតាម​ទូរសារ​​បែប​បទ​សន្លឹក​​ឆ្នោត​ដែល​បាន​គូស​រួច​ ដែល​មាន​ហត្ថលេខា និង​​ការសច្ចាពាក្យ​ពិត​​​របស់​អ្នក​បោះ​ឆ្នោត​​​នៃ​អ្នក​អវត្តមាន​ពិសេស​

ចំណាំ ៖ ដោយការ​ផ្ញើ​សន្លឹក​ឆ្នោតបានគូស​​តាម​រយៈទូរសារ លោកអ្នក​នឹង​បាត់​ប​​ង់​សិទ្ធិ​ក្នុង​​ការ​រក្សា​នូវ​ការ​​សម្ងាត់​។

ផ្ញើ​ទូរសារ​នូវ ៖

  1. សន្លឹក​ឆ្នោត​ដែល​បាន​គូសហើយ
  2. បែប​បទ​សន្លឹក​ឆ្នោត​ដែល​បាន​គូស និង ​សន្លឹក​ឆ្នោត​របស់​អ្នក​អវត្ដមាន ​ហត្ថលេខា និងការសច្ចាពាក្យពិត ទៅ​កាន់មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី​ នៅ Los Angeles តាមលេខ​ទូរសារ​ដូច​​ខាងក្រោម ៖
  • (562) 462-2354
  • (562) 868-0861
  • (562) 462-3035
  • (562) 466-1385
  • (562) 864-6786

ចំណាំ ៖ សន្លឹក​ឆ្នោត​របស់​លោកអ្នក​នឹង​មិន ​ត្រូវ​រាប់​បញ្ចូលទេ ប្រសិន​បើ​លោក​អ្នក​មិន​ចុះ​ហត្ថលេខានៅ​លើ​​បែប​បទ​សន្លឹក​ឆ្នោត​​​ដែល​បាន​​គូស​​​ដែល​មាន​ហត្ថលេខា និងការសច្ចាពាក្យ​ពិត​លើ​សន្លឹក​ឆ្នោត​នៃ​អ្នក​អវត្តមាន​ពិសេស​។ សន្លឹក​ឆ្នោត​របស់​លោកអ្នក​ត្រូវ​តែ​ទទួល​​បាន​នៅ​ត្រឹម​ម៉ោង 8 ល្ងាច​នៅ​ថ្ងៃ​បោះ​ឆ្នោត។

[Original Content]