Skip to Content
[Page Content]

សេវាកម្មនៅថ្ងៃបោះឆ្នោត

សិក្សាបន្ថែមអំពីសេវាកម្មដែលអាចរកបាននៅមុនថ្ងៃបោះឆ្នោត ៖

សេវាកម្ម TDD សម្រាប់មនុស្សថ្លង់ និងពិបាកស្ដាប់

ឧបករណ៍សរសេរតាមការហៅ TDD អាចរកបានចំពោះការទូរស័ព្ទហៅពីសំណាក់ពលរដ្ឋដែលពិបាកស្ដាប់។ លេខទំនាក់ទំនង TDD (562) 462-2259 ។

ការសែតថតចម្លង

ការសែតថតចម្លងព័ត៌មានដែលបានបោះពុម្ពនៅលើប័ណ្ណព័ត៌មាននៃសន្លឹកឆ្នោតសម្រាប់សំណើប្រជាមតិរបស់រដ្ឋ និងវិធានការរបស់ខោនធីសម្រាប់ការបោះឆ្នោតបឋម និងសកល ហើយ ទូទៅ អាចរកបានទៅតាមការស្នើសុំ។ ការសែតអាចរកបានប្រហែលជាបួនសប្ដាហ៍មុនការបោះឆ្នោត និងអាចទទួលបានពីផ្នែកផ្ដល់ព័ត៌មានការបោះឆ្នោត RR/CC នៅក្នុងក្រុង Norwalk តាមរយៈលេខ (562) 466-1310 ពីទីក្រុង និងបណ្ណាល័យស្រុក និងវិទ្យាស្ថាន Braille (មើលអ្នកបោះឆ្នោតដែលមានបញ្ហាចក្ខុវិញ្ញាណ)។

ជម្រើសបោះឆ្នោតមុន

  • សន្លឹកឆ្នោតអ្នកអវត្តមាន ៖ អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចអាចដាក់ពាក្យស្នើសុំការបោះឆ្នោតតាមការផ្ញើតាមសំបុត្រ (ឬហៅថាសន្លឹកឆ្នោតអ្នកអវត្តមាន)។ ប័ណ្ណព័ត៌មានសន្លឹកឆ្នោតគំរូមានពាក្យស្នើសុំនៅលើគ្របខាងខ្នង។ លោកអ្នកក៏អាចសរសេរទៅកាន់ RR/CC, Document Receipt, P.O. Box 30450, Los Angeles, CA 90030-0450 ឬទូរសារ (562) 462-2354។ ប្រសិនជាស្នើសុំតាមសំបុត្រ សូមផ្ដល់នូវអាសយដ្ឋានគេហដ្ឋានរបស់លោកអ្នក និងអាសយដ្ឋានទីកន្លែងដែលសន្លឹកឆ្នោតអ្នកអវត្តមានត្រូវផ្ញើទៅកាន់។ វាសំខាន់ណាស់ដែលត្រូវមានហត្ថលេខារបស់លោកអ្នក។
    • ពាក្យបែបបទសុំការបោះឆ្នោតផ្ញើតាមសំបុត្រ ត្រូវតែដាក់ជូនការបោះឆ្នោតនីមួយៗ និងត្រូវទ ទួលដោយ RR/CC មិនឲ្យលើសរយៈពេល (7) ថ្ងៃមុនការបោះឆ្នោត។ ពាក្យស្នើសុំ និងសំណើលិខិតបុគ្គលម្នាក់ប្រើប្រាស់បានតែសម្រាប់មនុស្សម្នាក់ដែលបានស្នើសុំសន្លឹកឆ្នោតតាមប្រៃសនីយ៍សម្រាប់ការការបោះឆ្នោតនីមួយៗ។
  • ការបោះឆ្នោតអ្នកអវត្ត្មមានជាអចិន្ត្រៃយ៍ ៖ ច្បាប់រដ្ឋ California ចែងថា អ្នកបោះឆ្នោតទាំងឡាយអាចស្នើសុំឋានៈជាអ្នកបោះឆ្នោតអវត្តមានជាអចិន្ដ្រៃយ៍បាន។ អ្នកបោះឆ្នោតអវត្តមានជាអចិន្ដ្រៃយ៍មិនចាំបាច់ដាក់ពាក្យស្នើសុំសម្រាប់ការបោះឆ្នោតនានានៅអនាគតឡើយ។ សន្លឹកឆ្នោតត្រូវផ្ញើតាមប្រៃសនីយ៍ដោយស្វ័យប្រវត្តិសម្រាប់ការបោះឆ្នោតនីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីស្នើសុំពាក្យសុំឋានៈអ្នកបោះឆ្នោតអវត្តមានជាអចិន្ត្រៃយ៍ សូមទូរស័ព្ទមក (562) 466-1323 ឬសរសេរទៅកាន់ការិយាល័យ RR/CC ៖ RR/CC. P.O. Box 30450, Los Angeles, CA 90030-0450។
  • សន្លឹកឆ្នោតនៃអ្នកបោះឆ្នោតអវត្តមានបន្ទាន់ ៖ ប្រសិនបើក្នុងរយៈពេល 7 ថ្ងៃមុនការបោះឆ្នោត ដែលលោកអ្នកគិតថាមិនអាចបោះដោយផ្ទាល់បាននៅថ្ងៃបោះឆ្នោត លោកអ្នកនៅតែអាចស្នើសុំការបោះឆ្នោតដោយសន្លឹកឆ្នោត (អ្នកអវត្តមាន) តាមសំបុត្រ។ លោកអ្នកត្រូវតែធ្វើសំណើជាលាយលក្ខណ៍អក្សរ ចុះហត្ថលេខានៅខាងក្រោមការពិន័យដោយការស្បថបំពាន ហើយបញ្ជូនវាទៅកាន់ការិយាល័យ RR/CC នៅមហាវិថី 12400 Imperial Highway Norwalk, CA 90650។

ទាក់ទង

ព័ត៌មានអំពីការចុះឈ្មោះអ្នកបោះឆ្នោត និងការបោះឆ្នោតអាចរកបានពី RR/CC។ ការិយាល័យមានទីតាំងស្ថិតនៅមហាវិថី 12400 Imperial Highway Norwalk, CA 90650។ ប្រជាពលរដ្ឋអាចទាក់ទងមកការិយាល័យដើម្បីសួររកព័ត៌មានបន្ថែមដោយហៅមក (562) 466-1310 ឬតាមថលហ្វ្រី (800) 815-2666។ ការិយាល័យចាប់បើកពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាចថ្ងៃធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាក។ អាសយដ្ឋានប្រៃសនីយ៍គឺ RR/CC, P.O. Box 30450, Los Angeles, CA 90030- 0450។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.