បោះឆ្នោតតាមសំបុត្រក្នុងខោនធី Los Angeles
ជម្រើសបោះឆ្នោតមានសុវត្ថិភាពអាចចូលដំណើរការបាននិងពេញចិត្តក្នុងឆ្នាំ ២០២០
ចាប់ផ្តើមជាមួយការបោះឆ្នោតសាកលថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2020 អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នឹងត្រូវបានផ្ញើសន្លឹកឆ្នោតបោះឆ្នោតផ្ញើតាមសំបុត្រដើម្បីធានាបាននូវជម្រើសបោះឆ្នោតដែលមានសុវត្ថិភាពនិងអាចចូលដំណើរការបានក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។
សន្លឹកឆ្នោតបោះឆ្នោតផ្ញើតាមសំបុត្រត្រូវបានផ្ញើតាមប្រៃសនីយ៍មិនលើសពី 29 ថ្ងៃមុនថ្ងៃបោះឆ្នោត។
របៀបផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់លោកអ្នក
គឺមានជម្រើសជាច្រើនដែលអាចប្រើប្រាស់បានក្នុងការបញ្ជូនត្រឡប់មកវិញនូវសន្លឹកឆ្នោតរបស់លោកអ្នក ។
- តាមសំបុត្រ សូមចងចាំថាមិនត្រូវការបិតតែមប្រៃសនីយ៍ទេ
- ដោយផ្ទាល់ខ្លួន នៅកន្លែងប្រអប់សំបុត្រសំរាប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រមួយណាក៍បាន
- នៅមណ្ឌលបោះឆ្នោតណាមួយក៍បានក្នុងខោនធី L.A.
បើសន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានបោះត្រាប្រៃសនីយ៍នៅថ្ងៃបោះឆ្នោត ហើយយើងខ្ញុំទទួលបានវាក្នុងរយៈពេល 17 ថ្ងៃ យើងខ្ញុំនឹងដំណើរការ បញ្ជាក់ហើយរាប់សន្លឹកឆ្នោតនោះ ។
សូមទាញយកដោនឡូតហើយចែកចាយជាមួយសហគមន៍របស់លោកអ្នក ៖របៀបផ្ញើត្រឡប់មកវិញនូវសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក
របៀបតាមដានសន្លឹកឆ្នោតរបស់លោកអ្នក
ទទួលបានសារផ្ទាល់ខ្លួន អ៊ីម៉ែល និង/ឬ សារជាសម្លេង សំរាប់សន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នកដោយគ្រាន់តែជាវជាមួយនឹង តើសន្លឹកឆ្នោតខ្ញុំនៅឯណា. នេះគឺជាសេវាកម្មដែលឥតគិតថ្លៃសំរាប់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ហើយដែលផ្តល់ព័ត៌មានដែលទាន់ស្ថានការណ៍បំផុតអំពីសន្លឹកឆ្នោតរបស់លោកអ្នកនិងពេលណាដែលលោកអ្នកអាចទទួលបានសន្លឹកឆ្នោត ។
ជាវ BALLOT TRAX
តើឆែករបៀបណាទើបដឹងថាសន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានទទួលហើយបានរាប់
អ្នកបោះឆ្នោតអាចឆែកពីស្ថានភាពសន្លឹកឆ្នោតរបស់គេ ដើម្បីបញ្ជាក់ថាសន្លឹកឆ្នោតត្រូវបានទទួលហើយរាប់តាមរយៈប្រព័ន្ធ Vote by Mail Status Tool
អាស័យដ្ឋានបណ្តោះអាសន្នសំរាប់ការបោះឆ្នោតតាមសំបុត្រ
យើងអាចផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្រទៅអាស័យដ្ឋានបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ។
ចាប់ផ្តើម
ស្នើសុំសន្លឹកឆ្នោតជាភាសាផ្សេង
ខោនធី L.A. ផ្តល់ជូនសេវាកម្មភាសាពេញលេញនិង/ឬ ជំនួយរហូតដល់ទៅ 18 ភាសាផ្សេងៗ ។
ដើម្បីស្នើសុំសន្លឹកឆ្នោតឬក៍សម្ភារៈបោះឆ្នោតជាភាសាផ្សេងៗនោះសូមទូរស័ព្ទមកលេខរបស់យើងខ្ញុំ នៅ ផ្នែកសេវាកម្មពហុភាសា តាមលេខ 800-815-2666 ជម្រើស 3 ។
សេចក្តីថ្លែងការណ៍ការផ្ទៀងផ្ទាត់ហត្ថលេខា
យើងខ្ញុំដឹងថាហត្ថលេខារបស់លោកអ្នកអាចនឹងផ្លាស់ប្តូរនៅក្នុងពេលច្រើនឆ្នាំកន្លងទៅ ។ បើសិនជាហត្ថលេខារបស់អ្នកនៅលើស្រោមសំបុត្រសំរាប់ផ្ញើត្រឡប់មកវិញមិនដូចគ្នាទៅនឹងមូលដ្ឋានទិន្នន័យការចុះឈ្មោះអ្នកបោះឆ្នោតយើងខ្ញុំទេនោះ យើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកតាមសំបុត្រហើយសុំឲ្យលោកអ្នកបំពេញនិងផ្ញើត្រឡប់មកវិញនូវបែបបទ សេចក្តីថ្លែងការណ៍ការផ្ទៀងផ្ទាត់ហត្ថលេខា ។
ភ្លេចចុះហត្ថលេខាលើស្រោមសំបុត្រសំរាប់ផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្ររបស់អ្នក?
បើលោកអ្នកផ្ញើសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក ដោយមិនបានចុះហត្ថលេខានៅលើស្រោមសំបុត្រនោះ យើងខ្ញុំនឹងផ្ញើឯកសារមួយហៅថា "សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតមិនបានចុះហត្ថលេខា" ដែលនឹងស្នើសុំហត្ថលេខារបស់លោកអ្នក ។
ហត្ថលេខារបស់លោកអ្នកគឺជា តម្រូវការ ដែលបញ្ជាក់នូវអត្តសញ្ញាណរបស់អ្នករួចហើយដំណើរការសន្លឹកឆ្នោត ។ លោកអ្នកមានរហូតដល់ 28 ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតដើម្បីផ្ញើត្រឡប់មកវិញនូវសេចក្តីថ្លែងការណ៍នេះ ដើម្បីអោយសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់និងដំណើរការ ។