Skip to Content
[Page Content]

តើ​អ្វី​ទៅ​គឺ​ជា​សន្លឹកឆ្នោតសំរាប់ការ​បោះ​ឆ្នោត​បន្ទាន់​ដោយ​ផ្ញើតាមសំបុត្រ​​?

ប្រសិនបើអ្នកមិនបានដាក់ពាក្យបែបបទសុំ​សម្រាប់ការ​បោះ​ឆ្នោត​ផ្ញើ​តាមសំបុត្រទាន់​ថ្ងៃ​ផុត​កំណត់​ទេ អ្នកអាចនៅតែទទួលបានសន្លឹកឆ្នោតមួយនៅពេលដែលមានល័ក្ខខ័ណ្ឌផ្សេងៗរារាំង​អ្នកមិន​ឲ្យ​​បោះឆ្នោត​តាមកន្លែងបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោត​បែបនេះហៅថាសន្លឹកឆ្នោតសំរាប់ការបោះឆ្នោតបន្ទាន់ផ្ញើតាមសំបុត្រ ដែល​ត្រូវ​បានចេញ​​ដោយការិយាល័យ​អ្នក​កត់​ត្រា​ការ​ចុះ​ឈ្មោះ​/ស្មៀន​​ស្រុកនៅ Norwalk​ នៅក្នុង​រយៈ​ពេល​ប្រាំមួយ (6) ថ្ងៃចុង​ក្រោយ​មុនពេលការបោះឆ្នោត និង នៅថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោត​ទាំងនេះមិនអាចចេញឲ្យតាមសំបុត្របានទេ។

របៀបដាក់ពាក្យបែបបទសុំ​ការ​បោះ​ឆ្នោត​បន្ទាន់​ដោយផ្ញើតាមសំបុត្រ​

ដើម្បីដាក់ពាក្យបែបបទសុំ​ អ្នកចាំ​បាច់​ត្រូវ​បំពេញពាក្យបែប​បទសុំសម្រាប់ការ​បោះ​ឆ្នោត​បន្ទាន់​ដោយ​ផ្ញើ​​តាមសំបុត្រ ផ្តល់សិទ្ធិឲ្យតំណាងស្រប​ច្បាប់ដើម្បី​ទទួលបានសន្លឹកឆ្នោតរបស់​អ្នកបោះឆ្នោតនិងប្រគល់វាទៅឲ្យ​អ្នក​បោះឆ្នោត​។ សន្លឹកឆ្នោតត្រូវតែ​ផ្ញើ​ត្រឡប់​ទៅ​ឲ្យ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ ឬ ទៅកន្លែងបោះ​ឆ្នោត​​នៅក្នុង Los Angeles ​ខោនធី ឲ្យ​បាន​មុនម៉ោង​ 8 ល្ងាចនៅថ្ងៃបោះឆ្នោត។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.