Skip to Content
[Page Content]

ការបោះឆ្នោតសម្រាប់ទណ្ឌិត

ការបោះឆ្នោតសម្រាប់ទណ្ឌិត

(មើលជា PDFរូបភាព)

តើអ្នកដឹងទេថាក្នុងភាពជាទណ្ឌិត លោកអ្នកនៅតែអាចមានលទ្ធភាពក្នុងការស្នើសុំការបោះឆ្នោតដោយផ្ញើតាមសំបុត្រ និងបោះឆ្នោតបាន?

ទណ្ឌិតជាច្រើនមិនបានដឹងអំពីការពិតដែលថាពួកគេអាចនឹងមានសិទ្ធិទៅចុះឈ្មោះនិងបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋ California នោះឡើយ។ មានបញ្ហានៅលើសន្លឹកឆ្នោតដែលអាចមានផលប៉ះពាល់ដល់ទណ្ឌិត និង ក្រុមគ្រួសាររបស់ពួកគេ។ ទណ្ឌិតត្រូវបានលើកទឹកចិត្តឲ្យអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេដើម្បីបញ្ចេញទស្សនៈលើបញ្ហាទាំងនោះ។

តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាទណ្ឌិតដែរឬទេ?

ប្រសិនបើអ្នកជាទណ្ឌិតនៅក្នុងពន្ធនាគារនៅ Los Angeles ខោនធីហើយចង់ចុះឈ្មោះបោះឆ្នោត អ្នកត្រូវតែបំពេញតាមតម្រូវការដូចខាងក្រោម ៖

  • ជាប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិក
  • ជាអ្នករស់នៅក្នុង Los Angeles ខោនធី
  • យ៉ាងហោចណាស់មានអាយុ 18 ឆ្នាំ នៅពេលបោះឆ្នោតបន្ទាប់
  • មិនជាប់ពន្ធនាគារ ស្ថិតលើការដោះលែងមានល័ក្ខខ័ណ្ឌ កំពុងជាប់ក្នុងពន្ធនាគាខោនធី ដោយការកាត់ទោសសម្រាប់បទល្មើសពន្ធនាគាររដ្ឋ ជាប់ទោសបទឧក្រិដ្ឋដោយអនុលោមតាមអនុផ្នែក (h) នៃក្រមព្រហ្មទណ្ឌ ផ្នែក1170 ឬស្ថិតក្នុងការត្រួតត្រាសហគមន៍ក្រោយការដោះលែង; និង
  • មិនត្រូវបានតុលាការប្រកាសថាអសមត្ថភាពខាងផ្លូវចិត្តឡើយ។

តើអ្នកអាចចុះឈ្មោះបោះឆ្នោតបានឬទេ?

អ្នកមានសិទ្ធិបោះឆ្នោត ប្រសិនបើអ្នក

  • ជាប់ក្នុងពន្ធនាគារខោនធីដែលជាប់ទោសពីបទមជ្ឈឹម។ បទល្មើសមជ្ឈឹមមិនដែលប៉ះពាល់ដល់សិទ្ធិរបស់លោកអ្នកក្នុងការបោះឆ្នោតនោះឡើយ។
  • ជាប់ក្នុងពន្ធនាគារខោនធីដោយសារតែពេលវេលាជាប់ពន្ធនាគារគឺជាល័ក្ខខ័ណ្ឌមួយនៃការព្យួរទោសមានល័ក្ខខ័ណ្ឌ។
  • ស្ថិតក្នុងការព្យួរទោសមានល័ក្ខខ័ណ្ឌ។
  • បានបញ្ចប់ការដោះលែងមានល័ក្ខខ័ណ្ឌ ការត្រួតត្រាតម្រូវដោយច្បាប់ ឬការត្រួតត្រាសហគមន៍ក្រោយពេលដោះលែង។ សិទ្ធិបោះឆ្នោតរបស់លោកអ្នកគឺត្រូវបានស្តារឡើងវិញដោយស្វ័យប្រវត្តិនៅពេលការដោះលែងមានល័ក្ខខ័ណ្ឌ ឬការត្រួតត្រាត្រូវបានបញ្ចប់។

អ្នក មិនមាន សិទ្ធិបោះឆ្នោតទេ ប្រសិនបើអ្នក ៖

  • ជាប់ក្នុងពន្ធនាគាររបស់រដ្ឋ។
  • ជាប់ក្នុងពន្ធនាគាខោនធី ដោយការកាត់ទោសសម្រាប់បទល្មើសពន្ធនាគាររដ្ឋ។
  • ជាប់ក្នុងពន្ធនាគាខោនធី ដោយការកាត់ទោសសម្រាប់បទឧក្រិដ្ឋ ក្រោមក្រមព្រហ្មទណ្ឌ ផ្នែក 1170(h)។
  • ស្ថិតក្នុងការដោះលែងមានល័ក្ខខ័ណ្ឌ ការត្រួតត្រាតម្រូវដោយច្បាប់ ឬការត្រួតត្រាសហគមន៍ក្រោយដោះលែង។

ចុះឈ្មោះបោះឆ្នោត

ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចុះឈ្មោះបោះឆ្នោត នោះអ្នកនឹងត្រូវ ៖

  1. បំពេញបែបបទស្នើសុំសម្រាប់ទណ្ឌិត ហើយសរសេរ "ទម្រង់បែបបទនៃការចុះឈ្មោះអ្នកបោះឆ្នោត" (Voter Registration Form) នៅជិតប្រអប់ "ផ្សេងៗ" (Other)។
  2. បំពេញទម្រង់បែបបទនៃការចុះឈ្មោះអ្នកបោះឆ្នោត។ សរសេរអាសយដ្ឋានគេហដ្ឋានស្នាក់នៅ/អចិន្រ្តៃយ៍របស់លោកអ្នកក្នុងប្រអប់ទី 4 និង 5។
  3. សរសេរអាសយដ្ឋានសំបុត្រពន្ធនាគាររបស់លោកអ្នកក្នុងប្រអប់ទី 7 និង 8។

    P.O. Box 86164

    Terminal Annex / Booking #_____

    Los Angeles, CA 90086-0164

  4. ត្រូវមើលឲ្យជាក់ថាសំណុំទម្រង់បែបបទចុះឈ្មោះគឺពេញលេញ ហើយផ្ញើវាចេញ។ មិនចាំបាច់មានបិទតែមទេ។
  5. ស្នើសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រខណៈពេលដែលជាប់ក្នុងការឃុំគ្រង។

ស្នើសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ

លោកអ្នកអាចបំពេញទម្រង់បែបបទនៃការចុះឈ្មោះអ្នកបោះឆ្នោតនិងការស្នើសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រនៅពេលតែមួយ។ ត្រូវចងចាំថា ស្នើសុំការបោះឆ្នោតដោយផ្ញើតាមសំបុត្រជាមួយនឹងទម្រង់បែបបទនៃការចុះឈ្មោះបោះឆ្នោតរបស់លោកអ្នកជាមួយគ្នា។

  1. បំពេញទម្រង់បែបបទស្នើសុំសម្រាប់ទណ្ឌិត ហើយសរសេរ "ពាក្យបែបបទសុំសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ" នៅជិតប្រអប់ ជម្រើស "ផ្សេងៗ"។ ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ ចូរស្នើសុំ "ទម្រង់បែបបទនៃការចុះឈ្មោះអ្នកបោះឆ្នោត" ផង នៅលើបែបបទស្នើសុំសម្រាប់ទណ្ឌិត។
  2. បំពេញពាក្យបែបបទសុំការបោះឆ្នោតដោយផ្ញើតាមសំបុត្រ។ សរសេរអាសយដ្ឋានគេហដ្ឋានស្នាក់នៅ/អចិន្រ្តៃយ៍របស់លោកអ្នកក្នុងប្រអប់ទី 4 និង 5។
  3. សរសេរអាសយដ្ឋានសំបុត្រពន្ធនាគាររបស់លោកអ្នកក្នុងប្រអប់ទី 5 ៖

    P.O. Box 86164

    Terminal Annex / Booking #_____

    Los Angeles, CA 90086-0164

  4. ត្រូវប្រាកដថា ពាក្យបែបបទសុំការបោះឆ្នោតផ្ញើតាមសំបុត្រ ត្រូវបានបំពេញចប់ត្រឹមត្រូវ និង ចុះហត្ថលេខា។
  5. ដាក់ពាក្យបែបបទសុំនៅក្នុងស្រោមសំបុត្រដែលបិទតែម (កុំបិទស្រោមសំបុត្រ) ហើយដាក់បញ្ចូលទម្រង់បែបបទនៃការចុះឈ្មោះរបស់អ្នកបោះឆ្នោត ប្រសិនបើអ្នកមិនបានចុះឈ្មោះបោះឆ្នោត ហើយផ្ញើវាទៅ ៖

    Registrar-Recorder/County

    Vote by Mail Unit

    P.O. Box 30450

    Los Angeles, CA 90030-0450

សម្គាល់ ៖ ប្រសិនបើអ្នកមិនបានចុះឈ្មោះបោះឆ្នោត ត្រូវប្រាកដថាផ្ញើបែបបទចុះឈ្មោះរបស់អ្នកបោះឆ្នោតមកជាមួយនឹងពាក្យទម្រង់បែបបទសុំការបោះឆ្នោតដោយផ្ញើតាមសំបុត្រ។ ដាក់ពាក្យបែបបទសុំមួយ (ច្រើន) នៅក្នុងស្រោមសំបុត្រដែលបិទតែម ហើយ កុំបិទស្រោមសំបុត្រឡើយ។

ព័ត៌មានសំខាន់នៃការបោះឆ្នោតដោយផ្ញើតាមសំបុត្រ

  • វាគឺជាការល្អបំផុតក្នុងការផ្ញើពាក្យបែបបទសុំរបស់អ្នកយ៉ាងហោចណាស់ 45 ថ្ងៃមុនពេលបោះឆ្នោត។ ថ្ងៃចុងក្រោយដែល អ្នកអាចស្នើសុំសន្លឹកឆ្នោតសំរាប់បោះដោយផ្ញើតាមសំបុត្រគឺ 7 ថ្ងៃមុនពេលបោះឆ្នោត។
  • សន្លឹកឆ្នោតដែលគូសនោះត្រូវតែផ្ញើត្រឡប់មកវិញតាមប៉ុស្តសំបុត្រ ហើយត្រូវតែទទួលបាននៅម៉ោង 8 ល្ងាចនៅថ្ងៃបោះឆ្នោត។ សន្លឹកឆ្នោតដែលបោះត្រាក្រោយថ្ងៃនោះ នឹងមិនត្រូវបានរាប់ឡើយ។
  • សូមចាំថា ត្រូវចុះហត្ថលេខានៅខាងខ្នងនៃស្រោមសំបុត្រសំរាប់ផ្ញើរបស់សន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រដើម្បីឲ្យសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់។

ត្រូវបានដោះលែងពីមន្ទីរឃុំគ្រង?

បើសិនជា លោកអ្នកបានផ្ញើពាក្យបែបបទសុំសម្រាប់សន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រ តែត្រូវបានដោះលែងមុនពេលទទួលសន្លឹកឆ្នោតរបស់លោកអ្នក លោកអ្នកនៅតែអាចបោះឆ្នោតបាន! គ្រាន់តែអញ្ជើញទៅកន្លែងបោះឆ្នោតនៅក្បែរអាសយដ្ឋានជាទីលំនៅដ្ឋានរបស់អ្នក ហើយបោះឆ្នោតជាបណ្តោះអាសន្ន

នៅពេលលោកអ្នកត្រូវបានដោះលែងពីមន្ទីរឃុំគ្រង លោកអ្នកគួរតែចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីឲ្យគេផ្ញើសម្ភារៈបោះឆ្នោតទៅឲ្យលោកអ្នកតាមអាសយ ដ្ឋានត្រឹមត្រូវ។ បើមិនដូច្នោះទេ សម្ភារៈបោះឆ្នោតរបស់លោកអ្នកអាចត្រូវបានផ្ញើទៅកាន់មន្ទីរឃុំគ្រង ឬផ្ញើត្រឡប់មកការិយាល័យបោះឆ្នោតខោនធីវិញសម្រាប់ជាសំបុត្រដែលមិនអាចបញ្ជូនបន្តបាន។

លោកអ្នកគួរតែចុះឈ្មោះបោះឆ្នោតឡើងវិញ ប្រសិនបើ ៖

  • បានបញ្ចប់ការកាត់ទោសបទឧក្រិដ្ឋ និងមិនស្ថិតនៅក្នុងការដោះលែងមានល័ក្ខខ័ណ្ឌ
  • បានផ្លាស់ប្តូរអាសយដ្ឋានអចិន្រ្តៃយ៍របស់លោកអ្នក
  • បានផ្លាស់ប្តូរឈ្មោះរបស់លោកអ្នក
  • បានផ្លាស់ប្តូរគណបក្សនយោបាយរបស់លោកអ្នក

សំណួរផ្សេងៗ?

ប្រសិន បើលោកអ្នកមានសំណួរផ្សេងៗអំពីការបោះឆ្នោតសម្រាប់ទណ្ឌិត ទាក់ទងការចុះឈ្មោះទណ្ឌិត RR/CC និងបណ្តាញព័ត៌មានអំពីការបោះឆ្នោត (នាយកដ្ឋានកំណត់ត្រាអ្នកបោះឆ្នោត) នៅ (562) 466-1323 ឬ 1 (800) 815-2666 ។

លោកអ្នកក៏អាចអាន សៀវភៅមគ្គុទ្ទេសក៍ការបោះឆ្នោតសម្រាប់ទណ្ឌិត សម្រាប់ព័ត៌មានបន្ថែម។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.