Skip to Content
[Page Content]

បោះឆ្នោតដោយផ្ទាល់ខ្លួន

Vote In Person

បោះឆ្នោតផ្ទាល់ខ្លួនដោយមានសុវត្ថិភាព

សុខភាពនិងសុវត្ថិភាពរបស់អ្នកគឺជាអាទិភាពរបស់ យើង។ មណ្ឌលបោះឆ្នោតដែលចូលរួមទាំងអស់នឹង អនុវត្តតាមគោលការណ៍ណែនាំសុខភាពនិងសុវត្ថិភាព សាធារណៈរបស់រដ្ឋនិងខោនធី ដូចជា៖

  • អ្នកបោះឆ្នោតពាក់របាំងមុខនិងស្រោមដៃ (របាំងនិងស្រោមដៃនឹងមានផ្តល់ជូនប្រសិនបើចាំបាច់)
  • ការជូតសំអាតនិងការធ្វើអនាម័យនឹងអនុវត្តសំរាប់រាល់ផ្ទៃនានាព្រមទាំងឧបករណ៍គូសសន្លឹកឆ្នោតបន្ទាប់ពីអ្នកបោះឆ្នោតម្នាក់ៗ
  • រក្សាគម្លាតរវាងគ្នាចំនួន 6 ហ្វីត
  • បុគ្គលិកធ្វើការបោះឆ្នោតពាក់ស្រោមដៃការពារនិងម៉ាស់ការពារ
COVID-19

ផែនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រកបដោយសុវត្ថិភាព

ពន្លឿនការចុះឈ្មោះរបស់អ្នកនៅមណ្ឌលបោះឆ្នោត

កាត់បន្ថយពេលវេលាចុះឈ្មោះនៅមជ្ឈមណ្ឌលបោះឆ្នោតដោយស្កេនលេខកូដចុះឈ្មោះរហ័សរបស់អ្នក។

បន្ទាប់ពីបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក លេខកូដពិសេសតែមួយរបស់អ្នកនឹងបង្ហាញនៅក្រោមព័ត៌មានការចុះឈ្មោះរបស់អ្នក។ បង្ហាញលេខកូដរបស់អ្នកទៅបុគ្គលិកធ្វើការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតដើម្បីចុះឈ្មោះភ្លាមៗ។

លេខកូដចុះឈ្មោះរហ័សរបស់អ្នកក៏ត្រូវបានបោះពុម្ភលើសន្លឹកឆ្នោតគំរូដែលបានផ្ញើជូនហើយនិងនៅលើកាតប៉ូស្ដាល់មណ្ឌលបោះឆ្នោត។ អ្នកអាចយកឯកសារថតចម្លងទាំងនោះទៅមណ្ឌលបោះឆ្នោតផងដែរ។


ការបោះឆ្នោតមុនពេលនៅទីស្នាក់ការ មន្ត្រីចុះបញ្ជី។

អ្នកបោះឆ្នោតណាម្នាក់នៅក្នុងខោនធី Los Angeles អាចទៅទីស្នាក់ការមន្ត្រីចុះបញ្ជីនៅ Norwalk ដើម្បីបោះឆ្នោតមុនពេលកំណត់ដោយផ្ទាល់ឬទម្លាក់សន្លឹកឆ្នោតដែលបានបោះឆ្នោតរួចរបស់ពួកគេ ។

អ្នកបោះឆ្នោតគ្រប់រូបគួរត្រៀមខ្លួនគោរពរាល់គោលការណ៍សុខភាពនិងសុវត្ថិភាពសាធារណៈទាក់ទងនឹង COVID-19 រួមមានការពាក់របាំងមុខពេលនៅខាងក្នុង។


វិធីបោះឆ្នោតជាមួយនឹងឧបករណ៍គូសសន្លឹកឆ្នោតថ្មី


ប្រសិនបើអ្នកមានសំណួរឬត្រូវការជំនួយណាមួយសំរាប់ការបោះឆ្នោតមុនពេល សូមទូរស័ព្ទមកការិយាល័យយើងខ្ញុំតាមរយៈលេខ 1-800-815-2666 ឬ អ៊ីម៉ែល voterinfo@rrcc.lacounty.gov.

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.