Skip to Content
[Page Content]

Woman Holding Vote PinLos Angeles​ខោនធី ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្លា​ដើម្បី​រកទីតាំង​សម្រាប់​បោះ​ឆ្នោត​ល្អៗ ដែល​មានគ្រប់លក្ខណៈតាម​តម្រូវការ​របស់​អ្នក​បោះឆ្នោតដែល​មានបញ្ហាក្នុង​ការ​ចេញ​ចូល​កន្លែង​បោះ​ឆ្នោត​។ ដើម្បី​ជួយ​អ្នក​បោះ​ឆ្នោត​ដែលមានបញ្ហា​ក្នុង​ការ​ចេញ​ចូល ទីតាំង​បោះ​ឆ្នោត​ទាំងអស់​ត្រូវ​សម្គាល់​ដោយ​ភាព​​​​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ចូល។

ជំនួយ​ក្នុង​ការ​ចេញ​ចូល​នៅ​កន្លែង​បោះ​ឆ្នោត

  • បន្ទប់​បោះ​ឆ្នោត​ប្រើសំលេង
  • ការ​បោះឆ្នោត​​​នៅ​តាមផ្លូវចិញ្ចើមថ្នល់
  • ប៊ិច​ចំណុច​តូចៗ​​​​ដែល​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ដោយ​ប្រព័ន្ធ InkaVote ដែល​មានក្បាលកាន់​យ៉ាង​មាំ​
  • ប៊ិចហ្វឺត​ពណ៌ខ្មៅ 20/20
  • ឧបករណ៍​ពង្រីក
  • ជំនួយការ​បុគ្គលិក​បោះឆ្នោត​នៅ​គ្រប់​​ជំហាន​ទាំងអស់​​ក្នុង​ដំណើរការ​បោះឆ្នោត
  • ច្រក​​​​​ផ្លូវ​អាលុយមីញ៉ូម​ដែល​អា​ចរំកិល​បាន (មិន​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទេ)
  • បន្ទប់​បោះ​ឆ្នោត​ដែល​អាច​ឲ្យកៅអី​រុញ​ចេញ​ចូល​បាន
  • ផ្លាក​សញ្ញា​ចំណត​ចេញ​ចូល

សំនួរ?

សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ចូល​ទស្សនា ជំពូក ការ​ចេញ​ចូល​សម្រាប់​ការ​បោះ​ឆ្នោត ឬ​អាន​​ខិតប័ណ្ណ​នេះ ៖ ការ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​លោកអ្នក--មគ្គុទ្ទេសក៍​ណែនាំ​​ការ​បោះ​ឆ្នោត​​សម្រាប់​អ្នក​បោះ​ឆ្នោត​​ដែល​មាន​​តម្រូវការ​ជាក់លាក់

ដើម្បី​ស្វែងរក​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក ចូល​ទៅ​កាន់​ស្វែងរក​កន្លែង​បោះ​ឆ្នោត

តើ​លោកអ្នក​មាន​អារម្មណ៍​ថា​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​​បិទផ្លាកចេញ​ចូល​ខុស​ដែរ​ឬទេ? យើង​ខ្ញុំ​ត្រូវ​ការ​មតិ​តប​​របស់​លោកអ្នក​ ហើយ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​លោកអ្នក​ដើម្បី​ពិនិត្យ​មើល​ និង​វាយ​តម្លៃ​​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​​ឡើង​វិញ។ សូម​ទាក់​ទង​មក Nelson Fernandez តាមលេខ (562) 462-2894 ឬ​បំពេញ​បែប​បទ​​តាមប្រព័ន្ធអ៊ិនធឺណឺតបញ្ជាក់​ច្រក​​ចេញ​ចូល​​​របស់​អ្នក​បោះ​ឆ្នោត​

[Original Content]