Skip to Content
[Page Content]

Vote Pins

មន្ត្រី​ឃ្លាំមើល​ការបោះ​ឆ្នោត គឺ​ជា​មនុស្ស​ដែល​ផ្ដោត​អារម្មណ៍​ទៅលើ​​ដំណើរការ​បោះឆ្នោត​ ដែល​​ទទួល​បាន​សិទ្ធិ​​ឃ្លាំ​មើលកិច្ច​​ប្រតិបត្តិការ​​នៅ​កន្លែង​បោះ​ឆ្នោត​ក្នុង​ពេលម៉ោង​បោះ​​ ឆ្នោត។ តែ​ទោះជា​យ៉ាងណា មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​​​មិន​អាចបន្ទុចបង្អាក់​​ដំណើរការ​បោះ​ឆ្នោត ឬ​ធ្វើ​អន្តរាគមន៍​​លើ​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ក្នុង​​ការបោះ​ឆ្នោត​សម្ងាត់​នោះ​ទេ។ ជា​ញឹក​ញាប់ មន្ដ្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​តំណាង​ឲ្យ​បេក្ខជន យុទ្ធនាការណ៍នយោបាយ ​និង/ឬ​អង្គការនានា។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ការ​ឃោសនា​រក​សំលេង​ឆ្នោត និង​ប្រព័ន្ធ​​ព័ត៌មាន​នៅ​​កន្លែង​បោះ​ឆ្នោត សូម​អាន មគ្គុទ្ទេសក៍សម្រាប់​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត

សេចក្ដី​ណែនាំ​សម្រាប់​អ្នក​​សង្កេតការណ៍​កន្លែង​​បោះ​ឆ្នោត

  1. ការ​សង្កេតការណ៍​ចាប់​ផ្ដើម​នៅពេល​ការ​បោះ​ឆ្នោត​ចាប់​បើក​នៅ​ម៉ោង 7 ព្រឹក។ អ្នក​សង្កេត​ការណ៍​ត្រូវ​ចុះ​ឈ្មោះ​ចូល​​ជាមួយ​នឹង​មន្ត្រី​អង្កេត​ទីកន្លែង​បោះឆ្នោត។ (E.C. § 14221)
  2. មុខងារ​របស់​លោកអ្នក​គឺ​សង្កេត​មើល​នីតិវិធី។ ការ​ប៉ះពាល់ ឬ​កាន់​​សន្លឹក​ឆ្នោត ឬ​សំភារៈ​​បោះ​ឆ្នោត​នានា​ត្រូវ​ហាមឃាត់។
  3. សកម្មភាពរបស់អ្នកសង្កេតការណ៍មិនត្រូវ​រំខានដល់​ដំណើរ​ការ​របស់​អ្នក​បោះ​ឆ្នោត ឬបណ្តាលឲ្យ​អ្នក​បោះ​ឆ្នោតមានអារម្មណ៍ត្រូវបាន​គំរាម​កំហែង។​​ បើ​សិន​ជា​សកម្ម​ភាព​របស់​លោក​អ្នកត្រូវបានគេមើលឃើញ​​​ ថាជា​ការ​គំរាម​កំហែងលើអ្នកបោះឆ្នោត ឬធ្វើឲ្យរាំងស្ទះ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ នោះលោក​អ្នក​នឹង​ត្រូវ​គេសុំ​ឲ្យ​ចាក​ចេញ។ (E.C. § 18370, 18540, 18541)

  4. អ្នក​សង្កេតការណ៍​មិន​អាច​បង្ក​ឧបសគ្គ​​ដល់​អ្នក​បោះ​ឆ្នោត​នៅក្នុង ឬ​ស្ថិត​ក្នុង​ចម្ងាយ 100 ហ្វីត នៃ​កន្លែង​បោះ​ឆ្នោត​ឡើយ។ (E.C. § 14240)
  5. សំណួរ​ដែល​ពាក់​ព័ន្ធ​​នីតិវិធី​គួរ​តែ​សំដៅ​​ដោយ​ផ្ទាល់​​ទៅ​​អធិការ​ទទួល​បន្ទុក​។ អ្នក​សង្កេតការណ៍​គួរ​ជូន​ដំណឹង​ទៅ​កាន់​អធិការ​នៅពេល​ចាកចេញ​​ទៅ​សម្រាក និង​នៅពេលល្ងាច។
  6. ប្រសិន​បើ​លោកអ្នក​ជឿជាក់​ថា នីតិវិធី​ដែល​បាន​បង្កើត​ឡើង​​មិនបានត្រូវ​គេ​​អនុវត្ត​តាមទេ សូម​រាយការណ៍​ទៅ​អធិការ និង​ប្រើប្រាស់​សៀវភៅ​រាយការណ៍​របស់​អ្នក​សង្កេតការណ៍​ដើម្បីកត់​ត្រា​នូវ​ឧបទ្ទេវហេតុ​ដែល​ត្រូវ​មាន​លេខ​តំបន់ លេខ​ក្រុម ពេលវេលា​ដែល​កើត​ឧបទ្ទេវហេតុ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​បញ្ហា។
  7. អ្នក​សង្កេតការ​ណ៍មិន​ត្រូវ ៖
    • ប៉ះពាល់​សំភារៈ ឬឧបករណ៍​បោះឆ្នោត​ផ្សេងៗ ឬ​អង្គុយ​​នៅ​លើ​តុការងារ​របស់​មន្ត្រី​រៀបចំ​។
    • សន្ទនា​ជាមួយ​អ្នក​បោះ​ឆ្នោត (ក្នុង​ចម្ងាយ 100 ហ្វីតពី​ច្រក​ចូល​កន្លែង​​បោះ​ឆ្នោត) អំពី​ការ​បោះ​ឆ្នោត ឬ​និយាយ​ទៅ​កាន់​អ្នក​បោះ​ឆ្នោត​អំពីលក្ខណៈ​សម្បត្តិ​របស់​គេ​ចំពោះ​ការ​បោះ​ឆ្នោត។
    • បង្ហាញ​សំភារៈ​ការ​បោះ​ឆ្នោត​ផ្សេងៗ ឬ​ពាក់​សញ្ញា​សម្គាល់ ឡេវ ឬ​សំលៀកបំពាក់​​ឃោសនា​។
    • ស្លៀក​ពាក់​ឯកសណ្ឋាន​របស់​មន្ត្រី​សន្ដិភាព អ្នក​យាម​​ឯកជន ឬ​បុគ្គលិកសន្ដិសុខ។
    • ប្រើប្រាស់​ទូរស័ព្ទដៃ ផេចជឺរ ឬ​វិទ្យុ​ទាក់​ទង​នៅ​ក្នុង​កន្លែង​បោះ​ឆ្នោត និង/ឬ​ក្នុង​ចម្ងាយ 100 ហ្វីត​ពី​ច្រក​ចូល​កន្លែង​បោះ​ឆ្នោត។
    • ប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ ឬ​បរិក្ខារ​កន្លែង​បោះ​ឆ្នោត​នៅ​កន្លែង​បោះ​ឆ្នោត ឬ​កន្លែង​​រាប់​សន្លឹក​ឆ្នោត​កណ្ដាល។
    • ប៉ះពាល់​បគ្គលិក​បម្រើ​ការ​បោះ​ឆ្នោត។
    • បរិភោគ​អាហារ ឬ​ភេសជ្ជៈ​​នៅក្នុង​កន្លែង​បោះ​ឆ្នោត។
    • ពិភាក្សាជាមួយ​បុគ្គលិក​ប្រចាំ​តំបន់​ខណៈពេល​ពួកគេ​កំពុង​ដំណើរ​ការរៀប​ចំ​អ្នក​បោះ​ឆ្នោត​/​សន្លឹក​ឆ្នោត។
    • ជួយ​ក្នុង​កិច្ចប្រតិបត្តិនានានៅ​កន្លែង​បោះ​ឆ្នោត។
  8. សន្ដិសុខ​សន្លឹក​ឆ្នោត​គឺជា​ក្ដី​បារម្ភ​ចំបង។ ការ​បំពាន​សន្ដិសុខ​​ពី​សំណាក់​អ្នក​សង្កេតការណ៍​នឹង​​នាំ​ឲ្យ​មាន​ការ​ដក​ជន​នោះ​ចេញ។
  9. នៅពេល​បញ្ចប់​ពេល​ល្ងាច សូម​ប្រគល់​ស្លាក​សម្គាល់ តម្បៀត​ខ្ទាស់ ប៊ិច និង​ការ​ណែនាំ​ផ្សេងៗ​ត្រលប់​មក​វិញ​។

ដើម្បី​ស្វែងយល់អំពី​ការ​សង្កេតការណ៍​នៅ​ឯ​ទី​ស្នាក់ការ​មជ្ឈមណ្ឌល បូកសរុប (Tally Center) នៅក្នុង​​ក្រុង Norwalk សូម​មើល​ផែនការ​គណៈ​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​នៅ​ខាងក្រោមការ​បោះ​ឆ្នោត​ពេល​ខាង​មុខ

[Original Content]