Skip to Content
[Page Content]

អំពី

Man at Polls With Vote Sign

កន្លែងបោះឆ្នោតជាទីតាំងពិតមួយដែលអ្នកបោះឆ្នោតត្រូវទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ មានបំពាក់ទៅដោយបន្ទប់បោះឆ្នោតឯកជន និងដាច់ដោយឡែក សំភារៈបោះឆ្នោត និងឧបករណ៍ជំនួយផ្សេងៗទៀត។ ទីតាំងបោះឆ្នោតមានបុគ្គលិកដែលអាចជួយលោកអ្នកបាននូវគ្រប់ដំណើរការនៃការបោះឆ្នោត។

កន្លែងបោះឆ្នោតរបស់លោកអ្នកអាចរកឃើញបាននៅខាងខ្នងសន្លឹកឆ្នោតគំរូផ្លូវការរបស់លោកអ្នក នៅក្នុងបណ្តាញសំរាប់សន្លឹកឆ្នោតគំរូអេឡិចត្រូនិចរបស់លោកអ្នក ឬដោយចុចស្វែងរកត្រង់ ស្វែងរកកន្លែងបោះឆ្នោត។

កន្លែងបោះឆ្នោតជាធម្មតាចាប់បើកពីម៉ោង 7 ព្រឹក ដល់ម៉ោង 8 ល្ងាចក្នុងទីតាំងជាច្រើនទូទាំង Los Angeles ខោនធី នៅថ្ងៃបោះឆ្នោត។

ស្វែងរកកន្លែងបោះឆ្នោតរបស់លោកអ្នកនៅទីនេះ ៖ ស្វែងរកកន្លែងបោះឆ្នោត

អ្វីដែលលោកអ្នកត្រូវយកមកជាមួយលោកអ្នកទៅកាន់កន្លែងបោះឆ្នោតនៅថ្ងៃបោះឆ្នោត?

  • សន្លឹកឆ្នោតគំរូផ្លូវការ
  • សន្លឹកឆ្នោតបោះផ្ញើតាមសំបុត្រ ប្រសិនបើលោកអ្នកជាអ្នកបោះឆ្នោតបោះផ្ញើតាមសំបុត្រ
  • អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន មាន រូបថត, វិក័យប័ត្រប្រើប្រាស់ឧស្ម័ន/យូធីលិធី ឬឯកសារចេញដោយរដ្ឋាភិបាលដែលមានឈ្មោះនិងអាសយដ្ឋានលំនៅដ្ឋានរបស់អ្នក ប្រសិនបើអ្នកគឺជាអ្នកជាពលរដ្ឋថ្មី ឬជាអ្នកបោះឆ្នោតលើកដំបូងដែលមិនបានបង្ហាញអាជ្ញាបណ្ណបើកបររបស់អ្នកនៅលើទម្រង់បែបបទចុះឈ្មោះរបស់អ្នក
[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.