Skip to Content
[Page Content]

គ្រប់​អ្នក​បោះ​ឆ្នោត​​ទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងL.A. ​ខោនធី មានសមត្ថភាពក្នុងការជ្រើសរើស​គណបក្សដែល​ខ្លួន​ស្រឡាញ់​ រួមបញ្ចូលទាំងជម្រើស​ដើម្បីជ្រើសរើស​ "គ្មានគណបក្សអាទិភាព។ "

អានអំពីគណបក្សនយោបាយផ្សេងៗ​ដូចខាងក្រោម។

គណបក្សនយោបាយ

គណបក្សអាមេរិកាំងឯករាជ្យ

គណបក្សអាមេរិកាំងឯករាជ្យ

សហរដ្ឋអាមេរិក និង California ត្រូវការការ​ដឹកនាំពី​គណបក្សអាមេរិកាំងឯករាជ្យ (California សាខានៃគណបក្ស​​រដ្ឋធម្មនុញ្ញ​រដ្ឋ)។

យើងសូម​សន្យា​ដើម្បី ៖

  • បញ្ឈប់សង្គ្រាមមិន​បាន​ចេញសេចក្តីប្រកាស ដែល​កំពុង​ចំណាយជីវិតរស់នៅប្រចាំថ្ងៃរបស់​ប្រជាជន​អាមេរិក និង ប្រាក់បង់​ពន្ធដាររាប់ពាន់លានដុល្លារ;
  • បញ្ឈប់ការចំណាយខ្ជះខ្ជាយ​ រួមទាំងជំនួយបរទេស ហើយយកចិត្តទុកដាក់ទៅលើតម្រូវការក្នុងស្រុករបស់សហរដ្ឋអាមេរិកវិញ;
  • បញ្ចប់ការផ្តល់ហិរញ្ញប្បទានបំណុលទាំង​​រដ្ឋាភិបាលសហព័ន្ធ និង​​​រដ្ឋាភិបាលរដ្ឋ;
  • លុប​បំបាត់​ពន្ធប្រាក់ចំណូលរបស់សហព័ន្ធ និង ស្ដារឡើងវិញនូវប្រព័ន្ធ​ប្រាក់ចំណូលផ្អែក​ទៅ​លើ​ពន្ធនាំ​ទំនិញ​ចេញ​ចូល​;
  • បញ្ចប់ការចូលរួមភ្លាមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ មាន​ដូចជា NAFTA និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបញ្ឈប់ការបញ្ជូនការងារដែលបាន​ថ្លៃ​ខ្ពស់របស់អាមេរិកទៅបណ្តាប្រទេសក្រៅ​;
  • កាត់បន្ថយ​អន្តោប្រវេសន៍ និង បញ្ឈប់ការឧបត្ថម្ភ​ទាំងអស់របស់រដ្ឋាភិបាលទៅដល់​ជន​បរទេស​ខុសច្បាប់;
  • ការពារតម្លៃសីលធម៍របស់សហរដ្ឋអាមេរិក រក្សាព្រះ​ជា​ម្ចាស់ក្នុង​ពាក្យ​សន្យានៃភក្ដីភាព​;
  • ការពារសិទ្ធិរស់រានមានជីវិតរបស់​ទារក​ដែល​មិន​ទាន់​កើត;
  • គាំទ្រ​ស្តង់ដារ​ខ្ពស់​នៅ​ក្នុង​វិស័យ​អប់រំ​រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​នៃ​សាលា​ឯកជន​ និង ​សាលា​រៀន​តាម​ផ្ទះ​;
  • បញ្ឈប់​ការ​រំលោភ​​ដល់អ្នកប្រើប្រាស់​ និង ​អ្នក​បង់ពន្ធដារ​ដោយធ្វើ​​ឲ្យមានប្រយោជន៍ផ្តាច់​​មុខក្នុង​ថាមពល/គ្រឿងប្រើប្រាស់សាធារណៈ​ ផ្សេងៗ;
  • ការពារ​សិទ្ធិ​វិសោធន​កម្ម​លើក​​ទីពីរ;
  • ស្តារឡើងវិញនូវប្រព័ន្ធ គ្មានប្រាក់បំណុល, គ្មានការ​ប្រាក់​;
  • លុប​បំបាត់​ពន្ធ​រថយន្តក្នុង​រដ្ឋ​​ California; ​មិន​មានអាជ្ញា​ប័ណ្ណ​បើក​បរសំរាប់ជនខុសច្បាប់។

បោះឆ្នោតឲ្យ​​គណបក្ស​អាមេរិកាំងឯករាជ្យ​ដែល​ជា​គណបក្ស​តែ​មួយ​គត់​​កំពុង​​គាំទ្រ​យ៉ាង​ពេញលេញដល់​ ​វីរៈភាពរបស់​ប្រធានឧត្តមចៅក្រម Roy​ Moore ដែលគាំទ្រ​សិទ្ធិ​របស់​រដ្ឋ​ដើម្បីទទួល​ស្គាល់​​​ព្រះ​ជា​ម្ចាស់​ និង បញ្ញត្តិទាំង​ដប់​ប្រការ របស់​ព្រះជាម្ចាស់។

បណ្ឌិត​ Mark Jerome Seidenberg ជា​ប្រធានប្រចាំរដ្ឋ

476 Deodara Street

Vacaville, CA 95688-2637

(707) 359-4884

www.aipca.org

គណបក្ស​ប្រជាធិ​​បតេយ្យ

គណបក្ស​ប្រជាធិ​​បតេយ្យ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ជា​ពិសេស​​​ប្រធានាធិបតី​​​មាន​ទំនួល​​ខុស​ត្រូវពីរយ៉ាង​​សំខាន់.....សេដ្ឋកិច្ច និង ស​ន្ដិ​សុខ​ជាតិ។

មាន​តែ​​ប្រធានាធិបតី​ប្រជាធិ​​បតេយ្យ​ទេដែល ​នឹង​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​កាន់​តែ​ខ្លាំងក្លា​រឹង​មាំ​​នៅ​ក្នុង​វិស័យទាំងពីរ​។

អ្នកកាន់លិទ្ធិប្រជាធិ​​បតេយ្យ​បាន​ ៖

  • ឧបត្ថម្ភ​គាំទ្រ​គ្រូ​បង្រៀន​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ការ​អប់រំ​ជា​សាធារណៈ​ដែល​ទទួល​លទ្ធផល​ពិន្ទុ​ខ្ពស់​ជាង​គេ​
  • ​អនុម័ត​ច្បាប់​ដ៏​តឹងរ៉ឹង​រក្សាមិនឲ្យមាន​​អាវុធវាយ​ប្រហារ​ផ្សេងៗ​ ​និង​ពិធីជួបជុំយប់​ថ្ងៃ​សៅរ៍​ពិសេសក្នុងសង្កាត់ជិតខាងរបស់​យើង​
  • អនុម័តកំណែ​ទម្រង់ HMO ដែលផ្តល់​ការសម្រេចចិត្តលើសេវា​ថែទាំ​សុខភាព​ដល់​អ្នកជំងឺ ​និង​វេជ្ជបណ្ឌិត​របស់​ពួក​គេ
  • ដឹក​នាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែងដើម្បី​​ការពារអ្នក​​បង់ពន្ធដារ​និង​មូលនិធិ​សោធន​របស់​យើង​ពីមនុស្ស​ទុច្ចរិតធ្វើ​សាជីវកម្ម​ក្លែងបន្លំ

យើងចាំ​បាច់​​​ត្រូវបោះ​ឆ្នោត​យក​សមាជិកព្រឹទ្ធសភា Barbara ​Boxer ឡើង​វិញ​ដើម្បី​​​គាំទ្រ​បេក្ខជននីតិបញ្ញត្តិ​រដ្ឋ​ និង សភា​របស់​យើង​ដើម្បី​ឲ្យ​ពួក​​​គេ​អាច​បន្ត​ការ​ប្រយុទ្ធ​ ប្រឆាំង​តវ៉ាដើម្បី ៖

  • ការពារ​សិទ្ធិ​របស់​ស្ត្រី​​​ក្នុង​ការ​ជ្រើសរើស​អ្វី​មួយ
  • កាត់​បន្ថយ​បទ​ល្មើស​អំពើ​ហឹ​ង្សា​ក្នុង​សង្កាត់​ និង ​សាលា​រៀន​របស់​យើង
  • ការ​​ពារ​សន្តិសុខសង្គម​​ និង ម៉េឌីឃែរ និងបន្ថែមការរ៉ាប់រងឳសថ​ដែលទិញដោយការ​ចេញ​វេជ្ជបញ្ជា
  • ជួយ​​​អាជីវកម្ម​ខ្នាត​តូច ​និង​អនុម័ត​ថវិកា​ដែល​មាន​​តុល្យ​ភាព
  • ការពារ​បរិស្ថាន​របស់​យើង
  • បញ្ចប់​ឧក្រិដ្ឋកម្មប្រកាន់​ពូជ​សាសន៍​

អ្នកកាន់លិទិ្ធប្រជាធិបតេយ្យ​​ និង អ្នកប្រកាន់​ឯករាជ្យ​ភាព​គួរ​ទាក់ទង​ពួក​យើង​ដើម្បី​កសាង​​​រដ្ឋ California ឲ្យ​កាន់​តែ​ប្រ​សើរ​ឡើង​។ យើង​ជា​គណបក្ស​តែ​មួយ​គត់​ដែលអញ្ញើញ​អ្នកប្រកាន់​ឯករាជ្យ​ភាព​ដើម្បី​​បោះ​ឆ្នោត​នៅ​ក្នុងការ​បោះ​ឆ្នោត​បឋមជ្រើស​រើសបេក្ខភាព​​ប្រធានាធិបតី​របស់​យើង​។

លោក John Burton ជា​​ប្រធានប្រចាំរដ្ឋ

1401 21st Street, Suite 200

Sacramento, CA 95811

(916) 442-5707

info@cadem.org

www.cadem.org

គណបក្ស​ ព័ណ៌បៃតង

គណបក្ស​ ព័ណ៌បៃតង

គណបក្ស​ ព័ណ៌បៃតង តំណាងឲ្យក្រុមគ្រួសារដែល​មាន​ការ​ងារ​ធ្វើ និងមនុស្ស​ថ្នាក់​កណ្តាលដែល​មិនត្រូវ​បាន​​ទទួល​ស្គាល់មួយចំនួន​​។ យើងចង់បាន​នយោបាយឯករាជ្យ និង រដ្ឋាភិបាលប្រកប​ដោយ​ការ​ទទួលខុសត្រូវដែល​ទទួល​ស្គាល់​សិទ្ធិរដ្ឋធម្មនុញ្ញ និង សេរីភាពក្នុង​សង្គម​ស៊ីវិល។

ប្រព័ន្ធពីរគណបក្សដែលជិតផុតរលត់នេះបម្រើតែ​សាជីវកម្មអ្នកមាន​ប្រាក់​ច្រើន​ប៉ុណ្ណោះ​ គេដូរការអនុគ្រោះគ្នាទៅវិញទៅមក​សម្រាប់​ការបរិច្ចាគប្រាក់ដ៏ច្រើនជួយដល់យុទ្ធនាការដ៏ធំ​។ គេមិនមែនតំណាងឲ្យម្ចាស់អាជីវកម្មខ្នាតតូច កម្មករ និង ប្រជាជន​ក្រី​ក្រ មនុស្សចាស់ជរា និង អ្នក​ដែល​ត្រូវ​បាន​គេ​ដក​សិទ្ធិ​បោះ​ឆ្នោត។

គណបក្ស​ព័ណ៌បៃតង គឺជាគណបក្សនយោបាយ​ដែលមាន​ការ​រីក​ចម្រើន​លូតលាស់លឿន​បំផុត។ អ្នកបោះឆ្នោតដឹងថាវាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរហើយ។

យើងកំពុងកសាង​ឡើង​វិញ​នូវ​មធ្យោ​បាយ​ដែលរដ្ឋាភិបាលធ្វើ​ប្រតិ​បត្តិការ​​ យើងមិនសម្រាប់​​ដាក់លក់ទេ​។ ជំនួសឲ្យប្រព័ន្ធជំរុញ​សាជីវកម្មដែល​កំពុង​អោបក្រសោបការប្រើប្រាស់ និង ការប្រកួតប្រជែងដែល​មិន​អាច​ទ្រ​ទ្រង់​បាន នោះ​យើងអនុវត្តគុណតម្លៃសំខាន់ៗ​ទាំង 10 យ៉ាង៖

អ្នក​បោះឆ្នោតជ្រើសរើសសមាជិក​គណបក្ស​ព័ណ៌បៃតងកាន់តែមានកំណើនច្រើនឡើងៗនៅ​ក្នុង​ទី​ក្រុង​ ស្រុក​ និង កម្រិត​ថ្នាក់​រដ្ឋ​ជាមួយ​អ្នកកាន់តំណែង​ជាង 180 នាក់​​ទូទាំងប្រទេស។ សមាជិក​គណបក្ស​ ព័ណ៌បៃតង ក៏ធ្វើការរវាងការបោះឆ្នោតលើបញ្ហាសហគមន៍។ សកម្មភាពនេះគឺជាមូលដ្ឋានគ្រឹះទៅនឹង​តម្លៃមូលដ្ឋានរបស់យើង។ យើងអនុវត្ត​អ្វី​ដែល​យើង​បាន​និយាយ។

យើងគាំ​ទ្រ​លើ​ការថែទាំសុខភាពជា​សកល ថាមពលជំនួស កំណែទម្រង់ការបោះឆ្នោត ប្រាក់ឈ្នួលរស់នៅ និងការអនុវត្តន៍អាជីវកម្មប្រកបដោយនិរន្តរភាព។ យើងកំពុងធ្វើការងារដើម្បីស្ដារឡើងវិញនូវគុណភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និង សហគមន៍។

Jared Laiti ជាសម្ពន្ធទៅ​រដ្ឋ​លេខាធិការ

81 Cognac Circle

Sacramento, CA 95835

(916) 549-6788

liaison@cagreens.org

www.cagreens.org

គណបក្ស​សេរី​និយម

គណបក្ស​សេរី​និយម ដូចជាជន​អាមេរិកាំង ដូចជានំផៃប៉ោម​។

យើងមានការងារ អាជីវកម្ម គ្រួសារ និងក្តីសុបិន្ត ដូចរូប​អ្នកផ្ទាល់​ ។

យើងបានចូលឆាកនយោបាយដើម្បីស្ដារតម្លៃសេរីភាព និងតម្លៃ​របស់​ប្រ​ជា​ជន​អាមេរិក។ យើងកំពុងធ្វើការឆ្ពោះទៅរករដ្ឋាភិបាល​ដែលហូតពន្ធ និង ការចំណាយតិចជាងមុនហើយយើង​នឹងមិនជ្រៀតជ្រែកជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់លោក​អ្នកឡើយ​។

ប្រសិនបើលោក​អ្នកបានពណ៌នាខ្លួនឯងថាជាអ្នក​គិត​គូ​ពី​សង្គម​ និង ជា​អ្នកទទួលខុសត្រូវខាង​ហិរញ្ញ​វត្ថុ នោះ​អ្នក​គឺ​ជា​អ្នក​គាំ​ទ្រ​សេរីភាព!

យើងជឿថា រូបអ្នកមិនមែនជា​រដ្ឋាភិបាល ដែល​គួរតែសម្រេចចិត្តថាតើត្រូវគ្រប់គ្រងជីវិតរបស់អ្នកដូចម្តេច ចាត់ចែងសៀវ​ភៅ​ធនាគារ ការ​ចូលនិវត្តន៍ ការអប់រំ និង គ្រួសាររបស់លោក​អ្នក។

គណបក្ស​សេរី​និយម​គាំទ្រ​សិទ្ធិរបស់លោក​អ្នក ៖

  • រក្សាទុកនូវអ្វីដែលអ្នករកបាន។ កាត់បន្ថយ ឬ លុបបំបាត់ពន្ធដារនៅពេលណាដែលអាចធ្វើទៅបាន។
  • បើក​អាជីវកម្ម​ផ្ទាល់ខ្លួនរបស់លោក​អ្នក ហើយសប្យាយរីករាយជា​មួយ​ទ្រព្យសម្បត្ដិរបស់លោក​អ្នក។ ការកាត់បន្ថយបទបញ្ញត្តិ និង ការបំពេញក្រដាសស្នាម បង្កើតការងារបន្ថែមប្រាក់ឈ្នួលខ្ពស់ជាងមុន និង​ មាន​តម្លៃទាបជាង។
  • អប់រំកូនៗ​របស់លោកអ្នកឲ្យ​សាកសមដែល​លោក​អ្នក​អាច​មើល​ឃើញ​។
  • ជ្រើសរើស​របៀបរស់នៅខ្លួនឯង។ រដ្ឋាភិបាលមិនគួរចាត់ទុកលោក​​អ្នកជា​ជន​ឧក្រិដ្ឋ​ដោយសារជម្រើសក្នុងទំនាក់ទំនងរបស់លោកអ្នក ការកំសាន្ត ឬការព្យាបាលបែបវេជ្ជសាស្រ្តទេ។
  • ជាការពិត ធ្វើឲ្យស្មើភាពគ្នានៅក្រោមច្បាប់នេះដោយមិនគិតពីពូជសាសន៍ ភេទ សាសនា រឿង​ទាក់​ទង​នឹង​ផ្លូវ​ភេទ ឬ លក្ខណៈផ្ទាល់ខ្លួន។
  • ជាម្ចាស់អាវុធ​។ ការ​ការ​ពារ​ខ្លួន​ឯង​គឺ​ជា​សិទ្ធិ​របស់​លោក​អ្នក មិនមែនជាការយកចិត្តផ្នែកនយោបាយនោះ​ទេ។

សមាជិកគណបក្ស​សេរី​និយមចំនួន​ជាង 60 នាក់ត្រូវបានជាប់​ឆ្នោត​នៅ​ក្នុង​រដ្ឋ California និង កាន់តំណែង​ជា​ង 525 ទូទាំងប្រទេស យើងគឺជាជម្រើសដ៏ពិត និង ជាជម្រើស​ដែល​កំពុង​កើន​ឡើង​។

សូម​ទាក់​ទង​តាម​ទូរស័ព្ទ​មកកាន់​ 1-800-ELECT-US ឬចូលទៅកាន់ http://www.lp.org.

ចូលរួមជាមួយពួកយើងនៅថ្ងៃនេះ!

លោក Kevin Takenaga ជា​ប្រធាន

770 L Street, Suite 950

Sacramento, CA 95814-3361

(916) 446-1776, ext. 6

office@ca.lp.org

www.ca.lp.org

​គណបក្សសន្តិភាព និង សេរីភាព

​គណបក្សសន្តិភាព និង សេរីភាព

អ្នកអាចបោះឆ្នោតសម្រាប់សិទ្ធិ និង សេចក្តីត្រូវការ​របស់មនុស្សដែលធ្វើការនៅក្នុងរដ្ឋ California​ និងនៅទូទាំងពិភពលោក។

បោះឆ្នោតសម្រាប់ការងារដែល​មានន័យសម្រាប់យើងទាំងអស់គ្នា តម្លើង​ទ្វេដងនៃ​ប្រាក់ឈ្នួលជា​អប្បបរមា។ បំបាត់​ភាពក្រីក្រ និង ភាព​គ្មានផ្ទះសម្បែង។

បោះឆ្នោតសម្រាប់ការថែទាំសុខភាពដែលមានគុណភាព និង ការអប់រំសម្រាប់យើង​ទាំងអស់គ្នាដោយឥតគិតថ្លៃ។

បោះឆ្នោតដើម្បី​យក​ពន្ធដារពីអ្នក​មាន​ប្រាក់ច្រើនដើម្បីបំពេញតាមតម្រូវការរបស់មនុស្ស។

បោះឆ្នោតសម្រាប់ការការពារ និង ការស្ដារឡើងវិញទាំងស្រុងនៃ បរិស្ថានរបស់យើង។

បោះឆ្នោតដើម្បីឲ្យមនុស្សទូទាំងពិភពលោកបានកំណត់ពីរបៀបគ្រប់គ្រងខ្លួនឯង។ នាំ​កងទ័ពអាមេរិកទាំងអស់មកផ្ទះវិញ ហើយបណ្តេញ​ភ្នាក់ងារទាំងអស់ចេញ​ពី​ការងារ​ដែលត្រូវបានបញ្ជូន​ដើម្បីលើកកម្ពស់ និង ការពារប្រាក់ចំណេញសាជីវកម្ម។ បញ្ចប់​ជំនួយយោធាបរទេសទាំងអស់។

បោះឆ្នោតដើម្បីបញ្ចប់ការរើសអើងប្រឆាំងនឹងក្រុមដែល​ត្រូវ​បាន​គេ​ជិះជាន់ទាំងអស់ ហើយ​ធ្វើឲ្យវាអាចធ្វើទៅបានសម្រាប់យើង​ទាំងអស់គ្នា​ដើម្បី​ចូល​រួមជា​ប្រជាធិបតេយ្យ និង ការចែករំលែកស្មើភាពគ្នា។

មូលធននិយមប្រើកម្លាំងពលកម្ម និង ធនធានធម្មជាតិរបស់​យើង​ក្នុងការបង្កើតប្រាក់ចំណេញដល់មនុស្សមួយចំនួន​តិចតួច។ វាបណ្តាលឲ្យមាន​សង្រ្គាម ការបំផ្លាញបរិស្ថាន ភាពក្រីក្រ និងវិសមភាព។

យើងជាមនុស្សដែលធ្វើការ ហើយ​ត្រូវការគណបក្ស​របស់យើងផ្ទាល់។ យើងមិនអាចរំពឹងថាគណបក្សត្រូវ​បានគ្រប់គ្រងដោយសាជីវកម្ម និងអ្នក​មាន​ប្រាក់ ដើម្បី​​ធ្វើសកម្មភាពនៅក្នុងផលប្រយោជន៍របស់យើងឡើយ។

ប្រសិនបើយើងធ្វើការរួមគ្នា យើងអាចផ្លាស់ប្តូរប្រព័ន្ធបាន។ យើងអាចបង្កើតសង្គមនិយមនៅក្នុងសង្គមដែលយើងប្រើប្រាស់ធនធានធម្មជាតិ ​កំលាំងពលកម្មរបស់យើងនិងទ្រព្យសម្បត្តិសង្គមរបស់យើងសម្រាប់អំពើ​ល្អ​នៅ​ក្នុង​សង្គម ដោយប្រជាធិបតេយ្យ និង ប្រកបដោយ​ការសហការ។

ចុះឈ្មោះ និង បោះឆ្នោតឲ្យ​គណបក្សសន្តិភាព និង សេរីភាព។

លោក Kevin Akin ជា​​ប្រធានប្រចាំរដ្ឋ​

20212 Harvard Way

Riverside, CA 92507

(951) 787-0318

(951) 675-2813

kevinakin1950@hotmail.com

www.peaceandfreedom.org

គណបក្សសាធារណរដ្ឋ

គណបក្សសាធារណរដ្ឋ

គណបក្សសាធារណរដ្ឋ​ រដ្ឋ California ស្វែងរកការស្ដារឡើងវិញនូវឋានៈរដ្ឋរបស់យើងជាមេដឹកនាំរបស់​ជាតិនៅក្នុងកំណើនសេដ្ឋកិច្ច និង ការច្នៃប្រឌិតដោយកាត់បន្ថយពន្ធដារ ក៏​ដូចជា​បទបញ្ញត្តិ​មិនមាន​ប្រយោជន៍​ដែល​ត្រូវ​បាន​ទិតៀន​យ៉ាង​ខ្លាំង និងធ្វើឲ្យ​រដ្ឋ​ California មាន​ការប្រកួតប្រជែងជាថ្មីម្តងទៀត។ យើងចង់កសាងរដ្ឋ California ជាកន្លែងដែលមនុស្ស និង ក្រុមគ្រួសារ​មានសុវត្ថិភាព និង មានសន្តិសុខ​ ពីព្រោះសេដ្ឋកិច្ចរីក​ចម្រើន​កំពុង​បង្កើតការងារ និង ឱកាសសម្រាប់មនុស្ស​គ្រប់គ្នាដែលមានឆន្ទៈ និង អាចធ្វើការបាន​។

សមាជិកគណបក្សសាធារណរដ្ឋ​គាំទ្រកំណែ​ទម្រង់រដ្ឋាភិបាលដែល​បំប៉ោង និងខ្ជះខ្ជាយ​​​​ និងការកាត់បន្ថយបន្ទុកលើអ្នកបង់ពន្ធដារដើម្បីធ្វើ​ឲ្យ​រីកលូតលាស់សេដ្ឋកិច្ចរបស់យើង និង​បង្កើតការងារ និង ឱកាសដែល​គ្រួសារត្រូវការ។

គណបក្សសាធារណរដ្ឋជាអ្នកគាំ​ទ្រ​ប្រ​ជាពលរដ្ឋ​ California ជា​រៀងរាល់​ថ្ងៃ - មិនសម្រាប់​ផលប្រយោជន៍ពិសេស ឬរដ្ឋាភិបាលធំ​នោះ​ទេ។ យើងគាំទ្រដល់ការការពារសេរីភាពផ្ទាល់ខ្លួន និងឱកាសទាំងអស់របស់​ប្រ​ជាពលរដ្ឋ​ California ដើម្បីឲ្យមានការអប់រំប្រកប​ដោយ​គុណភាពមួយដើម្បី​​ធ្វើការ ដើម្បីរក្សាទុក និងដើម្បី​​វិនិយោគ​នៅក្នុងពេលអនាគតរបស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ និង​នៅ​ក្នុង​​គ្រួ​សារ​របស់​ពួកគេ​​ផង​ដែរ​។

លទ្ធិប្រជាធិបតេយ្យរបស់យើងអាច​ដំណើរកា​រ​ទៅ​បាន​ ប្រសិន​​បើ​មនុស្សល្អ​សម្រេចចិត្ត​បោះជំហានឡើង និងធ្វើ​ការចូលរួម។ ទ្វាររបស់យើងគឺបើកចំហដល់លោក​អ្នកហើយយើងសង្ឃឹមថាលោក​អ្នកនឹងធ្វើឲ្យ​ការសម្រេចចិត្តផ្ទាល់ខ្លួននៅថ្ងៃនេះដើម្បីការពារ កែលម្អ និងកសាងរដ្ឋ California ដោយ​ចូលរួមជាមួយគណបក្សសាធារណរដ្ឋ​ រដ្ឋ California។ អ្នកអាចសិក្សាបន្ថែមដោយទស្សនាគេហទំព័ររបស់យើងតាម​អាសយដ្ឋាន​ cagop.org នៅថ្ងៃនេះ។

លោក Tom Del Beccaro ជា​ប្រធានប្រចាំរដ្ឋ​

1215 K Street, Suite 1220

Sacramento, CA 95814

(916) 448-9496

tom@cagop.org

www.cagop.org

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.