Skip to Content
[Page Content]

Preguntas frecuentes sobre la inscripción del elector

សំណួរចម្លើយអំពីការចុះឈ្មោះអ្នកបោះឆ្នោត

តើនរណាខ្លះអាចចុះឈ្មោះបោះឆ្នោតបាន?

តើនរណាខ្លះអាចចុះឈ្មោះបោះឆ្នោតបាន?

លោកអ្នកអាចចុះឈ្មោះបោះឆ្នោតបាន បើសិនជាលោកអ្នកជា ៖

  • ពលរដ្ឋអាមេរិកាំង។
  • មានអាយុយ៉ាងតិច 18 ឆ្នាំ ឬចាស់ជាង នៅចំថ្ងៃ ឬមុនថ្ងៃបោះឆ្នោត។
  • មិនត្រូវបានតុលាការប្រកាសថាអសមត្ថភាពខាងផ្លូវស្មារតីឡើយ។
  • លោកអ្នក មិន
    • ជាប់ក្នុងពន្ធនាគាររដ្ឋសំរាប់ការកាត់ឲ្យជាប់ទោសបទឧក្រិដ្ឋនៅក្នុងពន្ធនាគារខោនធីក្រោមកិច្ចសន្យារវាងរដ្ឋ និងមន្ត្រីមូលដ្ឋាន។
    • ស្ថិតលើការដោះលែងមានល័ក្ខខ័ណ្ឌ/ការព្យួរទោសមានល័ក្ខខ័ណ្ឌសំរាប់ការកាត់ឲ្យជាប់ទោសបទឧក្រិដ្ឋដែលជាល័ក្ខខ័ណ្ឌមួយសំរាប់ការដោះលែងពីពន្ធនាគារ/គុក
តើពេលណាខ្ញុំអាចចុះឈ្មោះបោះឆ្នោតបាន?

មិនមានរយៈពេលដែលត្រូវរង់ចាំទេ។ លោកអ្នកអាចចុះឈ្មោះបោះឆ្នោត ឬចុះឈ្មោះជាថ្មី សំរាប់បោះឆ្នោតនាពេលណាក៏បានដែរ។ ដើម្បីឲ្យមានលក្ខណសម្បត្តិបោះឆ្នោតក្នុងការបោះឆ្នោតណាមួយ លោកអ្នកត្រូវតែចុះឈ្មោះឲ្យបាន 15 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

តើខ្ញុំអាចទទួលបានទម្រង់បែបបទចុះឈ្មោះបោះឆ្នោតបានយ៉ាងដូចម្ដេច?

សំរាប់ព័ត៌មានថែមទៀត សូមអាន ព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត

ខ្ញុំបានចុះឈ្មោះនៅនាយកដ្ឋាននៃការិយាល័យចុះបញ្ជីយាន្ដយន្ត (DMV)។ តើហេតុអ្វីបានជាខោនធីថា ខ្ញុំមិនបានចុះឈ្មោះទៅវិញ?

ប្រជាពលរដ្ឋមួយចំនួនដែលគិតថាពួកបានចុះឈ្មោះរួចហើយនៅការិយាល័យ DMV តាមពិតទៅមិនមែនចុះឈ្មោះទេ។ ទោះបីជាពួកគេបានគូសលើប្រអប់នៅក្នុងទម្រង់ DMV ដែលសម្គាល់ថា ពួកគេចង់ចុះឈ្មោះបោះឆ្នោត មនុស្សជាច្រើនភ្លេចបំពេញទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតដែលភ្ជាប់ជាមួយ។ ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតត្រូវតែបំពេញ និងចុះហត្ថលេខា ដើម្បីឲ្យក្លាយជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយ។

តើយ៉ាងម៉េច បើខ្ញុំបានផ្លាស់ប្ដូរលំនៅដ្ឋាន ហើយមិនទាន់បានចុះឈ្មោះម្ដងទៀត? តើខ្ញុំនឹងមានសិទ្ធិបោះឆ្នោតបានដែរទេ?

ប្រសិនបើលោកអ្នកបានចុះឈ្មោះពីមុននៅក្នុង Los Angelesខោនធី ហើយមិនបានចុះឈ្មោះឡើងវិញចាប់តាំងពីបានផ្លាស់ប្តូរលំនៅដ្ឋាននៅក្នុងតំបន់ព្រំដែនខោនធី លោកអ្នកអាចបោះឆ្នោតនៅកន្លែងបោះឆ្នោតនៅតាមអាសយដ្ឋានថ្មីរបស់លោកអ្នកបាន។ លោកអ្នកនឹងត្រូវគេស្នើសុំឲ្យបោះឆ្នោតបណ្តោះអាសន្ន និងផ្ដល់អាសយដ្ឋានថ្មី និងអាសយដ្ឋានពីមុនរបស់លោកអ្នកនៅលើស្រោមសំបុត្រសន្លឹកឆ្នោតបណ្តោះអាសន្ន។

ខ្ញុំចង់ចុះឈ្មោះបោះឆ្នោត ប៉ុន្ដែខ្ញុំជាបុគ្គលសាធារណៈ។ តើអាសយដ្ឋានរបស់ខ្ញុំនឹងត្រូវធ្វើឲ្យគេដឹងឮជាសាធារណៈឬទេ?

ក្រោមច្បាប់រដ្ឋបច្ចុប្បន្ន ព័ត៌មានអំពីការចុះឈ្មោះអ្នកបោះឆ្នោតគឺជាសារធាតុបញ្ជីសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ការចូលទៅប្រើប្រាស់ជាសាធារណៈលើព័ត៌មានអ្នកបោះឆ្នោតជាក់លាក់ដូចជាអាសយដ្ឋានគេហដ្ឋាន និងលេខទូរស័ព្ទ គឺត្រូវបានរារាំង។ មនុស្សទាំងឡាយអាចប្រកាសអាសយដ្ឋានលំនៅដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលរបស់គេជាលក្ខណៈសម្ងាត់ ដោយផ្អែកតាមការបង្គាប់របស់តុលាការជាន់ខ្ពស់ ឬតាមបទបង្ហាញលើលិខិតបញ្ជាក់ថាគេជាអ្នកចូលរួមនៅក្នុងភាពជាអាថ៍កំបាំងនៃអាសយដ្ឋានរបស់រដ្ឋលេខាធិការចំពោះជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងកម្មវិធីតាមឈ្លបមើល។

មនុស្សទាំងឡាយដែលបានទទួលបានភាពលាក់ការនៅក្រោមកាលៈទេសៈទាំងអស់នេះនឹងត្រូវចាត់ទុកជាអ្នកបោះឆ្នោតអវត្តមានរាល់ការបោះឆ្នោតខោនធីជាបន្តបន្ទាប់ ឬរហូតពេលដែលខោនធីទទួលបានការជូនដំណឹងពីតុលាការ ការិយាល័យរដ្ឋលេខាធិការ ឬអ្នកបោះឆ្នោតផ្ទាល់ជាលាយល័ក្ខអក្សរ។

ករណីលើកលែង ៖ ព័ត៌មានអំពីអ្នកបោះឆ្នោតអាចរកបាននៅ ៖

  • បេក្ខជន
  • គណៈកម្មាធិការយុទ្ធនាការ
  • ជនដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងនៃការបោះឆ្នោត ការស្រាវជ្រាវ ការចុះព័ត៌មាន នយោបាយ ឬរដ្ឋាភិបាល
ខ្ញុំក្លាយជាពលរដ្ឋថ្មីដែលទើបតែចូលសញ្ជាតិក្រោយកាលបរិច្ឆេទផុតកំណត់នៃការចុះឈ្មោះ។ តើខ្ញុំអាចធ្វើការចុះឈ្មោះបោះឆ្នោតបានដែរឬទេ?

បាទ/ចាស។ មនុស្សដែលក្លាយជាប្រជាពលរដ្ឋក្រោយការបិទការចុះឈ្មោះ អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោត។ លោកអ្នកត្រូវតែចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅការិយាល័យក្រុង Norwalk តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋថ្មីត្រូវបង្ហាញលិខិតបញ្ជាក់ចូលសញ្ជាតិ និងប្រកាសថា ពួកគេបានបង្កើតលំនៅដ្ឋាននៅក្នុង Los Angeles ខោនធី។

តើខ្ញុំអាចចុះឈ្មោះបោះឆ្នោតដោយប្រើប្រាស់អាសយដ្ឋានក្រុមហ៊ុនធ្វើការ ឬថាតើខ្ញុំអាចប្រើប្រាស់លេខប្រអប់សំបុត្រប្រៃសនីយ៍បានដែរឬទេ?

ទេ។ មនុស្សម្នាក់អាចចុះឈ្មោះបោះឆ្នោតបានតែតាមអាសយដ្ឋានលំនៅដ្ឋានរបស់គេប៉ុណ្ណោះ។ អាសយដ្ឋានក្រុមហ៊ុនធ្វើការ ឬលេខប្រអប់សំបុត្រប្រៃសនីយ៍អាចត្រូវប្រើប្រាស់បានសំរាប់ការផ្ញើសំបុត្រតែប៉ុណ្ណោះ។

ខ្ញុំគឺជានិស្សិតដែលស្នាក់នៅក្នុង ឬជុំវិញបរិវេណសាលារៀន ដែលនៅឆ្ងាយពីគេហដ្ឋាន។ តើខ្ញុំអាចចុះឈ្មោះដោយប្រើប្រាស់អាសយដ្ឋានមហាវិទ្យាល័យរបស់ខ្ញុំបានដែរឬទេ?

ដូចជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ និស្សិតមហាវិទ្យាល័យអាចចុះឈ្មោះបោះឆ្នោតដោយប្រើប្រាស់អាសយដ្ឋានលំនៅដ្ឋានមហាវិទ្យាល័យរបស់គេ ឬអាចប្រើប្រាស់អាសយដ្ឋានលំនៅដ្ឋានគ្រួសាររបស់គេ។ ច្បាប់រដ្ឋ California (ក្រមបោះឆ្នោតផ្នែក 2025) អនុញ្ញាតិឲ្យនិស្សិតមហាវិទ្យាល័យមានលំនៅស្របច្បាប់នៅកន្លែងណាដែលពួកគេចូលសិក្សា ប្រសិនបើពួកគេមានបំណងដូច្នេះ។

ខ្ញុំមិនបានបោះឆ្នោតលើកចុងក្រោយទេ។ តើខ្ញុំត្រូវទៅចុះឈ្មោះឡើងវិញឬ?

ទេ។ លោកអ្នកបានចុះឈ្មោះរួចហើយ ដរាបណាលោកអ្នកនៅតែរក្សាអាសយដ្ឋាន ដដែល ហើយលោកអ្នកគួរតែបន្ដទទួលយកសំភារៈការបោះឆ្នោតតាមសំបុត្រ។ ក៏ប៉ុន្ដែ ប្រសិនជាលោកអ្នកផ្លាស់ប្ដូរទៅអាសយដ្ឋានផ្សេង ឬមិនបានបោះឆ្នោតចុងក្រោយជាច្រើនលើក លោកអ្នកអាចនឹងទទួលបានការជូនដំណឹងស្នើឲ្យលោកអ្នកបញ្ជាក់ថាលោកអ្នកមិនបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬផ្ដល់នូវព័ត៌មានអំពីអាសយដ្ឋានរស់នៅបច្ចុប្បន្ន។ ការចុះឈ្មោះរបស់លោកអ្នកអាចត្រូវលុបចោលចំពោះការមិនឆ្លើយតបទៅនឹងសារបញ្ជាក់អាសយដ្ឋាន ឬប្រសិនជាលោកអ្នកមិនបានបោះឆ្នោតក្នុងការបោះឆ្នោតរវាងកាលបរិច្ឆេទនៃការផ្ញើសំបុត្រ និងការបោះឆ្នោតទូទៅរបស់សហព័ន្ធជាប់គ្នាពីរលើក។

តើអត្តសញ្ញាណត្រូវទាមទារជាចាំបាច់ក្នុងការចុះឈ្មោះបោះឆ្នោតឬ?

ក្រមជួយអាមេរិកបោះឆ្នោត (HAVA) ចែងថា បុគ្គលមួយរូបៗ ដែលចុះឈ្មោះបោះឆ្នោតលើកដំបូងក្នុងរដ្ឋ/យត្តាធិការត្រូវតែផ្តល់ប័ណ្ណបើកបរមានសុពលភាពរដ្ឋ California ឬលេខប័ណ្ណ ID រដ្ឋ។ អ្នកដាក់ពាក្យសុំណាម្នាក់ដែលពុំមានប័ណ្ណអ្វីមួយ អាចផ្តល់ លេខចុងបួនតួនៃលេខសន្តិសុខសង្គម។ បើសិនជាអ្នកបោះឆ្នោតផ្តល់ប័ណ្ណបើកបរ ឬ ប័ណ្ណ ID រដ្ឋដែលអាចដូចគ្នានឹងបញ្ជីឯកសាររដ្ឋ ពេលនោះអ្នកបោះឆ្នោតនឹងមិនតំរូវឲ្យបង្ហាញលេខប័ណ្ណ ID ពេលគេមកបោះឆ្នោតឡើយ។

បើសិនជា ជនណាម្នាក់ចុះឈ្មោះបោះឆ្នោតតាមសំបុត្រ មិនបានបោះឆ្នោតក្នុងការបោះឆ្នោតសំរាប់តំណែងសហព័ន្ធពីមុន ហើយ ៖

  • បោះឆ្នោតដោយផ្ទាល់៖ ត្រូវមានបង្ហាញប័ណ្ណ ID មានរូបថត ឬឯកសារដែលមានបង្ហាញនូវឈ្មោះ និងអាសយដ្ឋានរស់នៅរបស់អ្នកបោះឆ្នោត។
  • បោះឆ្នោតដោយផ្ញើតាមសំបុត្រ៖ ត្រូវមានបង្ហាញសំណៅចំឡងនៃប័ណ្ណ ID មានរូបថត ឬឯកសារដែលមានបង្ហាញនូវឈ្មោះ និងអាសយដ្ឋានរស់នៅរបស់អ្នកបោះឆ្នោត។
តើអតីតឧក្រិដ្ឋជនអាចចុះឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតដែរឬទេ?

បាទ/ចាស។ ជនដែលត្រូវបានកាត់ឲ្យជាប់ទោសពីអតីតអាចចុះឈ្មោះបោះឆ្នោតបាន ហើយមានលក្ខណសម្បត្តិបោះឆ្នោតពេលមានបោះឆ្នោតម្តងៗ បើសិនជាគាត់ នាបច្ចុប្បន្ននេះមិនជាប់ក្នុងពន្ធនាគារ ឬស្ថិតលើការដោះលែងមានល័ក្ខខ័ណ្ឌដោយទោសបទឧក្រិដ្ឋណាមួយទេ។ សំរាប់ព័ត៌មានថែមទៀត សូមអានជំពូកអំពី ការបោះឆ្នោតសម្រាប់ទណ្ឌិត

តើហេតុអ្វីបានជា DMV ទាក់ទងនឹងការចុះឈ្មោះអ្នកបោះឆ្នោត?

ច្បាប់ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោតជាតិនៃឆ្នាំ 1993 (ហៅម្យ៉ាងទៀតថា ច្បាប់ស្តីពីអ្នកបោះឆ្នោតយន្ត -The Motor Voter Act) អនុញ្ញាតឲ្យជនដែលធ្វើការងារជំនួញជាមួយ ការិយាល័យ DMV អាចចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពព័ត៌មានចុះឈ្មោះបោះឆ្នោតរបស់គេ។

តើយ៉ាងម៉េចទៅវិញ ប្រសិនបើឈ្មោះ អាសយដ្ឋាន ឬការចូលជាសមាជិកគណបក្សនយោបាយរបស់ខ្ញុំផ្លាស់ប្ដូរ?

បំពេញ និងបញ្ជូនទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតថ្មីដែលមានព័ត៌មានថ្មីរបស់លោកអ្នក។ ជានិច្ចជាកាល ការចុះឈ្មោះរបស់លោកអ្នកគួរតែឆ្លុះបញ្ចាំងអំពីអាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន ដើម្បីធានាបានថា លោកអ្នកពិតជាទទួលបានសំភារៈសន្លឹកឆ្នោតត្រឹមត្រូវអំពីបេក្ខជន និងវិធានការដែលលោកអ្នកអាចបោះឆ្នោតបាន។

តើខ្ញុំអាចចុះហត្ថុលេខាលើបដ្ឋនាលិខិតបានដែរឬទេ ប្រសិនបើខ្ញុំមិនទៅចុះឈ្មោះបោះឆ្នោត?

ទេ។ លោកអ្នកត្រូវតែជាអ្នកបានចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យហត្ថលេខារបស់អ្នកមានសុពលភាពក្នុងបដ្ឋនាលិខិតណាមួយ។ បើសិនជាលោកអ្នកបានបំពេញ ហើយចុះហត្ថលេខាលើទម្រង់បែបបទចុះឈ្មោះបោះឆ្នោតនៅថ្ងៃជាមួយគ្នា ឬមួយថ្ងៃមុនពេលអ្នកចុះហត្ថលេខាលើបដ្ឋនាលិខិត នោះហត្ថលេខារបស់អ្នកនិងមានសុពលភាព។ មន្រ្តីផ្នែកបោះឆ្នោតត្រូវតែទទួលទម្រង់បែបបទចុះឈ្មោះបោះឆ្នោតបំពេញចប់សព្វគ្រប់ ហើយមានចុះហត្ថលេខានៅចំថ្ងៃ ឬមុនថ្ងៃដែលបដ្ឋនាលិខិតនោះត្រូវបានដាក់ចូលជាផ្លូវការជាមួយនិងការិយាល័យរៀបចំការបោះឆ្នោត។

តើវាពិតដែរឬទេដែលថាបញ្ជីចុះឈ្មោះអ្នកបោះឆ្នោតត្រូវគេប្រើប្រាស់ដើម្បីជ្រើសរើសពលរដ្ឋសំរាប់ករណីកិច្ចជាគណៈវិនិច្ឆ័យ?

បាទ/ចាស។ ច្បាប់របស់រដ្ឋ California តំរូវថាបញ្ជីឈ្មោះអ្នកបានចុះឈ្មោះបោះឆ្នោតត្រូវតែផ្តល់ជូនទៅឲ្យគណៈកម្មាធិការផ្នែកគណៈវិនិច្ឆ័យដើម្បីប្រើប្រាស់សំរាប់ការជ្រើសរើសពេលត្រូវការ ករណីយកិច្ចគណៈវិនិច្ឆ័យ។ ប្រភពផ្សេងទៀតសំរាប់ការជ្រើសរើសនៃគណៈវិនិច្ឆ័យគឺយកពីបញ្ជីឈ្មោះនៃអាជ្ញាប័ណ្ណបើកបររបស់ក្រសួងយានយន្ត និងអ្នកកាន់អត្តសញ្ញាណប័ណ្ណក្នុងផៃ្ទតំបន់ដែលបំរើដោយតុលាការ។

ប្រសិនបើខ្ញុំបោះបង់ចោលការចុះឈ្មោះអ្នកបោះឆ្នោត តើខ្ញុំអាចប្រាកដថា ខ្ញុំនឹងមិនទទួលបានការកោះហៅសំរាប់ករណីកិច្ចជាគណៈវិនិច្ឆ័យ?

ទេ។ នាយកដ្ឋានផ្នែកសេវាជ្រើសរើសគណៈវិនិច្ឆ័យ ស្នើសុំបញ្ជីឈ្មោះអ្នកបោះឆ្នោតសកម្ម និងបញ្ជីឈ្មោះត្រូវបានលុបចោល។ ជាបន្ថែមពីលើនេះទៀត ច្បាប់រដ្ឋ California តំរូវថាបញ្ជីឈ្មោះរបស់អ្នកមានអាជ្ញាប័ណ្ណបើកបរដែលទទួលបានពីក្រសួងយានយន្ត (DMV) ត្រូវឲ្យមានដល់សំរាប់គណៈកម្មាធិការផ្នែកគណៈវិនិច្ឆ័យ។ សំរាប់ព័ត៌មានអំពីការកោះអញ្ជើញគណៈវិនិច្ឆ័យ សូមទូរស័ព្ទមកលេខ (213) 974-5332 ឬលេខ 5333 ឬសូមអាន សេវាកម្មផ្នែកគណៈវិនិច្ឆ័យខោនធី Los Angeles

ខ្ញុំនិយាយភាសាផ្សេងមួយទៀត។ តើខ្ញុំអាចចុះឈ្មោះរបៀបណា?

ប្រសិនបើអ្នកត្រូវការបែបបទចុះឈ្មោះបោះឆ្នោតជាភាសាផ្សេងគ្នា, យើងអាចជួយអ្នកបាន ។ RR / CC ផ្ដល់នូវបែបបទចុះឈ្មោះបោះឆ្នោត ជា 10 ភាសាផ្សេងគ្នា អនុលោមតាមច្បាប់រដ្ឋនិងសហព័ន្ធ គឺ: ចិន, អង់គ្លេស, ហិណ្ឌី, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, ហ្វ៊ីលីពិន/ Tagalog, ថៃនិង វៀតណាម។

ដើម្បីស្នើសុំសមា្ភរៈការបោះឆ្នោតច្រើនភាសា សូមហៅលេខ (800) 481-8683 ។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.