Skip to Content
[Page Content]

បច្ចុប្បន្ន សេវាកម្មនេះ អនុញ្ញាតឲ្យ​អ្នក​មើល និង​បោះពុម្ពសេចក្តីថ្លែងនៃការបញ្ចេញព័ត៌មាន​ពី​យុទ្ធនាការឃោសនា​​ដែលបានធ្វើឡើង សំរាប់​សំណើប្រជាមតិ B នៃបេក្ខជន នៅក្នុងទ្រង់ទ្រាយជារូបភាព និងដាក់ដោយអនុលោមតាមច្បាប់របស់រដ្ឋ និងរបស់ខោនធី។ ព័ត៌មាននៅលើគេហទំព័រនេះ គឺអាចរកបានតាមរយៈការបោះឆ្នោត បេក្ខជន/អ្នកកាន់តំណែង ឈ្មោះគណៈកម្មការ និងវិធានការ។ ទម្រង់បែបបទទិន្នន័យ 460 ចាប់ពីឆ្នាំ 2006 មកដល់បច្ចុប្បន្ន គឺអាចរកបាន។

តើមាន​​ព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនាអ្វីខ្លះ?

ព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនាសំរាប់​ឆ្នាំបោះឆ្នោត​ចាប់តាំង​ពីឆ្នាំ 2004 គឺអាចរកបាន​នៅលើគេហទំព័រនេះ​សំរាប់​បុគ្គលដូចខាងក្រោម ៖ ក្រុមប្រឹក្សាអនុរក្ស នគរបាលខោនធី អ្នកវាយតម្លៃ មេធាវីមណ្ឌល និង​គណៈកម្មការគ្រប់គ្រងរបស់គេ បេក្ខជន/អ្នកកាន់តំណែងខោនធី និង​គណៈកម្មការគ្រប់គ្រងរបស់ពួកគេ ព្រមទាំងគណៈកម្មការ​ដែល​គាំទ្រ ឬ​ប្រឆាំងវិធានការខោនធី។

សេចក្តីថ្លែងការណ៍បេក្ខជនផ្សេងៗទៀតទាំងអស់​សំរាប់​តំណែង​មិនទូទាំងខោនធី គឺអាចរកបាន​ជា​ច្បាប់ចម្លងរឹង​នៅទីស្នាក់ការការិយាល័យ Norwalk នៅថ្ងៃធ្វើការ​ចាប់ពីម៉ោង 8 ព្រឹក ដល់ 5 ល្ងាច ៖

Campaign Finance

12400 Imperial Hwy., Room 2003

Norwalk, CA 90650

របៀបមើលព័ត៌មានយុទ្ធនាការឃោសនា

សំណើប្រជាមតិ B បេក្ខជនដែលចង់បាន​ព័ត៌មាន​ហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា អាច​ប្រឹក្សាជាមួយ ទំព័រ ការបញ្ចេញព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា ៖ ព័ត៌មានសំរាប់បេក្ខជន

សាធារណជនទូទៅ អាចមើលព័ត៌មានបង្ហាញពី​យុទ្ធនាការឃោសនារបស់បេក្ខជន​សំរាប់​សំណើប្រជាមតិ B និង​អ្នកកាន់​តំណែងការិយាល័យ នៅ ទំព័រ ការបញ្ចេញព័ត៌មានហិរញ្ញវត្ថុសំរាប់យុទ្ធនាការឃោសនា ៖ ព័ត៌មានសំរាប់សាធារណជនទូទៅ

សំរាប់ពត៌មាន​អំពីកំណត់កំរឹតវិភាគទានសំរាប់​យុទ្ធនាការ​ សូមចុច​នៅ ទីនេះ

ព័ត៌មានដែលមានសំរាប់សាធារណជនទូទៅ

  • ទម្រង់បែបបទដែលបានតាក់តែង 460 ចាប់ពីឆ្នាំ 2003 ដល់ 2006
  • ទម្រង់បែបបទដែលបានតាក់តែង 496 ៖ របាយការណ៍​ចំណាយឯករាជ្យ 24 ម៉ោង
  • ទម្រង់បែបបទដែលបានតាក់តែង 497 ៖ របាយការណ៍​ចូលរួម 24 ម៉ោង
  • ទម្រង់បែបបទ 803 - ការបង់ប្រាក់បញ្ជា ៖ ព័ត៌មានអំពី​ការបង់ប្រាក់​សំរាប់​សកម្មភាព​នីតិបញ្ញត្តិ, រដ្ឋាភិបាល ឬ​សប្បុរសធម៌

អំពីសំណើប្រជាមតិ B

ខោនធី Los Angeles បាន​អនុវត្តបទបញ្ញត្តិដែលត្រូវបានស្គាល់ថាជាសំណើប្រជាមតិ B ដែលដាក់កំរិតដល់​ការចូលរួមវិភាគទានយុទ្ធនាការឃោសនា​ដល់​បេក្ខជនសំរាប់​ការបោះឆ្នោត​យកតំណែងខោនធី។ សំណើប្រជាមតិ B អនុវត្តទៅលើបេក្ខជន ដែល​ឈរឈ្មោះ​សំរាប់តំណែងជា​អ្នកវាយតម្លៃ មេធាវីមណ្ឌល នគរបាល និង​សមាជិក​ក្រុមប្រឹក្សាអនុរក្ស។

សំរាប់ព័ត៌មានអំពីសំណើប្រជាមតិ B សូមអាន បទបញ្ញត្តិសំណើប្រជាមតិ B និង កូនសៀវភៅសំណើប្រជាមតិ B។

[Original Content]