Skip to Content
[Page Content]

សូមចុចលើសំណួរខាងក្រោមសម្រាប់សំណួរដែលបានសួរជាញឹកញាប់បំផុតដើម្បីបាន​ក្លាយជាភ្នាក់ងារបោះឆ្នោត។

អ្នកក៏អាចទាញយកកម្រងសំណួរចំលើយលំអិតសំណួរចំលើយអំពីភ្នាក់ងារបោះឆ្នោត

សំណួរចំលើយអំពីភ្នាក់ងារបោះឆ្នោត

អ្វីទៅជាកម្មវិធីភ្នាក់ងារបោះឆ្នោត ខោនធី?

ក្រុមប្រឹក្សាភិបាលមួយនៃក្រុមអ្នកគ្រប់គ្រង បានអនុម័តកម្មវិធីដែលបានលើកទឹកចិត្តឱ្យនិយោជិក Los Angeles ខោនធី ដើម្បីបម្រើជា ភ្នាក់ងារបោះឆ្នោតនៅថ្ងៃបោះឆ្នោតនិងការធ្វើការ​ផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។

តើខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោង?

ទោះបីសេវាជាមធ្យមរបស់ភ្នាក់ងារបោះឆ្នោតម្នាក់ៗគឺពី 14 ទៅ 15 ម៉ោង ក្នុងថ្ងៃបោះឆ្នោត រង្វាន់ដើម្បីអ្នកនិងសហគមន៍គឺ មិនអាចវាស់ស្ទង់បាន។

ការិយាល័យបោះឆ្នោតជាធម្មតាត្រូវបើកពីម៉ោង 7 ព្រឹកដល់ម៉ោង 8 យប់។ អ្នកអាចត្រូវបានតម្រូវអោយ មកដល់ចន្លោះពីម៉ោង 6 ព្រឹកនិងម៉ោង 6:30 ព្រឹកដើម្បីរៀបចំសម្ភារឧបទេសបោះឆ្នោត។ ការបិទការិយា​ល័យ​បោះឆ្នោតនិងភារកិច្ចដែលទាក់​ទង​នានានឹងចំណាយពេលប្រហែលមួយម៉ោងនិងសេវារបស់អ្នកនឹងត្រូវបញ្ចប់ប្រមាណជាម៉ោង 9 យប់។

ក្នុងនាមជាភ្នាក់ងារបោះឆ្នោតខ្ញុំត្រូវធ្វើអ្វីខ្លះ?

ក្នុងនាមជាភ្នាក់ងារបោះឆ្នោត អ្នកនឹង ៖

  • ជួយរៀបចំតំលើងការិយាល័យបោះឆ្នោត
  • ជួយអ្នកបោះឆ្នោតពេលគាត់មកចុះឈ្មោះ
  • ផ្តល់នូវសន្លឹកឆ្នោត
  • រាប់សន្លឹកឆ្នោតនិងខ្ចប់សម្ភារៈពេលបោះឆ្នោតចប់
តើខ្ញុំត្រូវបានទទួលការបណ្តុះបណ្តាលយ៉ាងដូចម្តេច?
  • ជ្រើសរើសថ្នាក់បណ្តុះបណ្តាលជាច្រើនដែលមានទីតាំង នៅទូទាំង Los Angeles​ ខោន​ធី។
  • អ្នកនឹងទទួលបានប្រាក់រង្វាន់ $25 សម្រាប់​ ការ​ចូលរួមក្នុងថ្នាក់បណ្តុះបណ្តាល ប្រសិន​បើអ្នកបំរើការជាភ្នាក់ងារបោះឆ្នោត
តើអ្វីទៅជាអត្ថប្រយោជន៍នៃការបម្រើការងារជា ភ្នាក់ងារបោះឆ្នោត?

ក្នុងនាមជាភ្នាក់ងារបោះឆ្នោតម្នាក់៖

  • អ្នកនឹងរកប្រាក់ចំណូលបានពី $80 ទៅ​​​​ $175 សម្រាប់ការធ្វើការនៅថ្ងៃបោះឆ្នោតនិងចូលរួមវគ្គបណ្តុះបណ្តាល​​​​​ផ្សេងៗ
  • អ្នកអាចជួយសហគមន៍របស់អ្នកដោយការជួយមនុស្សគ្រប់រូបដើម្បីបោះឆ្នោតនៅថ្ងៃបោះឆ្នោត
ធ្វើម៉េចខ្ញុំដឹងបានទៅថាខ្ញុំមានលក្ខណគ្រប់គ្រាន់ជាភ្នាក់ងារបោះឆ្នោត?

ដើម្បីក្លាយជាភ្នាក់ងារបោះឆ្នោតនៅ Los Angeles ខោនធី អ្នកត្រូវតែ៖

  • មានអាយុ 18 ឆ្នាំ ឬចាស់ជាងនេះ (ពុំនោះទេលុះត្រាតែចូលរួមកម្មវិធីភ្នាក់ងារបោះឆ្នោតសិស្ស)
  • ជាគេហជននៅរដ្ឋ California
  • ជាពលរដ្ឋនៃសហរដ្ឋអាមេរិកដែលចុះឈ្មោះបោះឆ្នោត ឬ ជាប្រជាជនរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍ (អ្នកកាន់កាតបៃតង green card)
តើខ្ញុំនឹងបម្រើជា ភ្នាក់ងារបោះឆ្នោតខោនធីនៅទីណា?

អ្នកនឹងត្រូវបានចាត់អោយនៅកន្លែង​បោះឆ្នោត​មួយ​ដែល​មាន​តម្រូវការចាំបាច់នូវភ្នាក់ងារបំរើការ។

ភ្នាក់ងារបោះឆ្នោតត្រូវបានចាត់អោយនៅទីតាំងបោះឆ្នោតមួយដែល ៖

  • ជិតផ្ទះ ការិយាល័យ ឬមណ្ឌល​ថែរក្សាពេលថ្ងៃរបស់ពួកគេ។
  • ប្រសិនបើមានបំណង នោះនឹងត្រូវចាត់ទៅកន្លែងនានាទូទាំងខោនធីតាមតម្រូវ ការ។
តើខ្ញុំត្រូវត្រៀមរៀបចំយ៉ាងដូចម្តេចនៅមុនថ្ងៃបោះឆ្នោត?

ប្រសិនបើអ្នកជាអធិការ សូមសួរខ្លួនឯង​​ថា ៖

  • តើអ្នកបានទាក់ទង អ្នកដែលធ្វើការនៅថ្ងៃបោះឆ្នោតហើយឬនៅ?
  • តើអ្នកបានមកយកគ្រឿង​សម្ភារៈរបស់​អ្នក​រួចហើយ ឬនៅ?
  • តើអ្នកបានពិនិត្យមើលរាល់ប្រអប់សម្ភារៈ​​ដើម្បីធ្វើឱ្យប្រាកដថាអ្នកមានវត្ថុគ្រប់យ៉ាង​​ហើយឬនៅ?
  • តើអ្នកបញ្ចូលថ្មទូរស័ព្វខោនធីចេញឲ្យ អ្នក​​ហើយឬនៅ?
តើខ្ញុំត្រូវធ្វើអ្វីខ្លះនៅពេលព្រឹកថ្ងៃបោះឆ្នោត?
  • មកកាន់ការិយាល័យបោះឆ្នោតនៅម៉ោង​ 6 ព្រឹក
  • បើកទូរស័ព្ទដៃ
  • ពិនិត្យសៀវភៅមគ្គុទ្ទេសក៏អំពីការបោះ​​ឆ្នោត និង មគ្គុទ្ទេសក៏អំពី "តើត្រូវ​ធ្វើអ្វីប្រសិនបើ…"
  • រៀបចំនិងបើកទ្វារនៅម៉ោង​ 7 ​ព្រឹក
[Original Content]