Skip to Content
[Page Content]

សំណួរចំលើយច្រើនអំពីទីកន្លែងការិយា​​ល័យ​បោះ​ឆ្នោត

តើកន្លែងការិយាល័យបោះឆ្នោតជាអ្វី?

កន្លែងបោះឆ្នោត គឺជាកន្លែងដែលអ្នកបោះឆ្នោតបោះសន្លឹកឆ្នោតរបស់ពួកគេនៅថ្ងៃបោះឆ្នោត។

តើតំរូវការសំរាប់ទទួលធ្វើជាកន្លែងបោះ​ឆ្នោត​មានអ្វី​ខ្លះ?
    ដើម្បីស្ម័គ្រចិត្តប្រគល់​លំនៅដ្ឋាន ឬហាងជំនួញរបស់​អ្នកជាកន្លែងបោះ​ឆ្នោត មន្ទីរ​នោះ​ត្រូវ​តែមាន ៖
  • យ៉ាងហោចណាស់ 15 គុណ 20 ហ្វីតការ៉េ; អប្បបរមានៃ 400 ហ្វីតការ៉េ
  • មានកន្លែងចតឡានគ្រប់គ្រាន់
  • មានច្រកចូលនិងចំណតឡានជនពិការ
  • មានបន្ទប់ទឹកនៅទីនោះ ជាតំបន់ដែលមាន ភ្លើងបំភ្លឺ (គ្រប់គ្រាន់)បានត្រឹមត្រូវព្រមទាំងកំដៅ
  • មានតុ 1 ទៅ​ 2​ និងកៅអី 4 ទៅ 6
  • មានកន្លែងដោតភ្លើងសម្រាប់ម៉ាស៊ីនអានសន្លឹកឆ្នោត
  • កន្លែងបោះឆ្នោតអាចប្រើប្រាស់បានចាប់ពីម៉ោង 6:00 ព្រឹកដល់ម៉ោង 9:30 យប់ (ប្រហែល) នៅថ្ងៃបោះឆ្នោត
មានម៉ោងអ្វីខ្លះ?

ភ្នាក់ងារបោះឆ្នោតអាចចូលកាន់ទីកន្លែងចាប់ពីម៉ោង 6 ព្រឹករហូតដល់ប្រម៉ាណជាម៉ោង 9:30 យប់នៅថ្ងៃបោះឆ្នោត។

ចាំបាច់ត្រូវមានអ្វីខ្លះដើម្បីបើកកន្លែងការិយាល័យបោះឆ្នោតមួយបាន?

កន្លែងបោះឆ្នោតនីមួយៗត្រូវតែមាន តុ 1-2 និងកៅអីប្រហែល 4 កន្លែងនោះក៏ត្រូវមានលក្ខណៈដែលឲ្យអ្នកបោះឆ្នោតជាជនពិការអាចចេញចូលបាន​ដោយស្រួល​បន្ថែមពីលើកំដៅ អគ្គិសនី និងឧបករណ៍ បន្ទប់ទឹក សម្រាប់ភ្នាក់ងារបោះឆ្នោត។

តើមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ម្ចាស់ផ្ទះរៀបចំកន្លែងបោះឆ្នោតនោះ?

ក្នុងនាមជាម្ចាស់កន្លែងបោះឆ្នោតមានន័យថាអ្នកបានជួយអ្នកបោះឆ្នោតក្នុងសហគមន៍របស់អ្នកដើម្បីប្រើប្រាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងការបោះឆ្នោតនិងរកប្រាក់បាន $25។

[Original Content]