Skip to Content
[Page Content]

pollworker

តើអ្នកចង់ជួយសហគមន៏របស់អ្នកនៅថ្ងៃបោះឆ្នោតដែរឬទេ? ចុះឈ្មោះតាមអ៊ីនធើណិតជាមួយកម្មវិធីភ្នាក់ងារបោះឆ្នោតរបស់យើងថ្ងៃនេះ! វាងាយស្រួលហើយលឿន!

ចុះឈ្មោះធ្វើជាភ្នាក់ងារបោះឆ្នោតថ្ងៃនេះ!

និយោជិត​ខោនធីអាចចុះឈ្មោះ ធ្វើជាភ្នាក់ងារបោះឆ្នោតថ្ងៃនេះ!

​អ្នកក៏​អាចដាក់ពាក្យសុំធ្វើជាភ្នាក់ងារបោះឆ្នោត តាមសំបុត្រ ​ឬ ដោយផ្ទាល់ខ្លួនដោយប្រើ ពាក្យសុំជាទម្រង់ក្រដាស​។

អ្វីទៅជាភ្នាក់ងារបោះឆ្នោត?

ភ្នាក់ងារបោះឆ្នោតគឺជាសមាសភាគដែលសំខាន់សម្រាប់រាល់ទីតាំងបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ មាន ភ្នាក់ងារបោះឆ្នោតពីរប្រភេទខុសគ្នាគឺ ៖ អធិការនិងស្មៀន។ ខណៈដែលអធិការបម្រើការជាអ្នកគ្រប់គ្រងទីតាំងបោះឆ្នោត, ស្មៀនជួយសម្រួលដល់ភារកិច្ចសាមញ្ញមួយចំនួន។ អ្នកទាំងពីរនឹងទទួលបាននូវប្រាក់បំណាច់សម្រាប់ពេលវេលារបស់ពួកគេ។ នៅថ្ងៃបោះឆ្នោត ជាធម្មតាមានបុគ្គលិក​​​ ភ្នាក់ងារបោះឆ្នោតពីបួនទៅប្រាំមួយនាក់នៅ ទីតាំងកន្លែងបោះឆ្នោត។

លក្ខណសម្បត្តិជាភ្នាក់ងារបោះឆ្នោត

ដើម្បីក្លាយជាភ្នាក់ងារបោះឆ្នោតនៅ Los Angeles ខោនធី អ្នកត្រូវតែ៖

  • មានអាយុ 18 ឆ្នាំ ឬចាស់ជាងនេះ (ពុំនោះទេលុះត្រាតែចូលរួមកម្មវិធីភ្នាក់ងារបោះឆ្នោតសិស្ស)
  • ជាគេហជននៅរដ្ឋ California
  • ជាពលរដ្ឋនៃសហរដ្ឋអាមេរិកដែលចុះឈ្មោះបោះឆ្នោត ឬ ជាប្រជាជនរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍ (អ្នកកាន់កាតបៃតង green card)

ភ្នាក់ងារបោះឆ្នោតត្រូវតែមានមុខចាប់ពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 9 យប់ដើម្បីរៀប​ចំការ​បោះឆ្នោតនិងផ្តល់នូវជំនួយដល់អ្នកបោះឆ្នោតនិងធ្វើការតាមនីតិវិធីដើម្បីបិទការិយាល័យបោះឆ្នោត។

ប្រសិនបើអ្នកត្រូវការ​ជំនួយភ្នាក់ងារបោះឆ្នោត សូមហៅ (800) 815-2666 ជម្រើស 7 ឬ​មើល ខិត្តប័ណ្ណភ្នាក់ងារបោះឆ្នោត ។

[Original Content]