Skip to Content
[Page Content]

RR / CC មានកម្មវិធីបណ្តុះបណ្តាល ភ្នាក់ងារបោះឆ្នោត ដ៏ទូលំទូលាយ ដើម្បីរៀបចំអ្នកក្នុង ការធានាឲ្យអ្នកមានបទពិសោធន៍ជាវិជ្ជមាននៅថ្ងៃបោះឆ្នោត។

បណ្តុះបណ្តាលភ្នាក់ងារបោះឆ្នោតលើបណ្តាញ អ៊ិនធឺនិត
RR / CC ផ្តល់នូវការបណ្តុះបណ្តាលភ្នាក់ងារបោះឆ្នោតលើបណ្តាញអ៊ិនធឺនិតសម្រាប់ស្មៀន និង អធិការ។ ការបណ្តុះបណ្តាលនេះនឹងពិនិត្យឡើងវិញ នូវព័ត៌មានសំខាន់សម្រាប់ការបណ្តុះបណ្តាលដោយផ្ទាល់។ សូមចំណាំថាការបណ្តុះបណ្តាលលើបណ្តាញ ជាការតម្រូវសម្រាប់ អធិការ។ ​ការបណ្តុះបណ្តាល​​អាចមានកាលណា មានការបោះឆ្នោត​មួយ​ខិតជិតមកដល់​។

ការចុះឈ្មោះសម្រាប់ការបណ្តុះបណ្តាលភ្នាក់ងារបោះឆ្នោតពិសេស  
ប្រសិនបើអ្នកកំពុងបម្រើការជាអ្នកសម្របសម្រួល អ្នកបម្រុង ឬ នាយក NVC, អ្នកអាចចុះឈ្មោះតាមបណ្តាញអ៊ិនធឺនិត សម្រាប់ការបណ្តុះបណ្តាលដោយផ្ទាល់។ ការចុះឈ្មោះ​​អាចមានកាលណា មានការបោះឆ្នោត​មួយ​ខិតជិតមកដល់​។

ការបណ្តុះបណ្តាលភ្នាក់ងារបោះឆ្នោតដោយផ្ទាល់

ភ្នាក់ងារបោះឆ្នោតទាំងអស់ ដែលកំពុងបម្រើការនៅថ្ងៃបោះឆ្នោត គួរតែសិក្សាវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ។ សូមចំណាំថាការបណ្តុះបណ្តាលលើបណ្តាញ គឺជាការតម្រូវសម្រាប់អធិការ។ យើងផ្តល់ជូននូវ ការបណ្តុះបណ្តាល ចំនួន 500 វគ្គនៅទូទាំង Los Angeles ខោនធី។ សូមចុចលើកាលវិភាគវគ្គបណ្តុះបណ្តាល ខាងក្រោមដើម្បីស្វែងរកទីតាំងដែលនៅជិតលោកអ្នក។ (ចំណាំ: កាលវិភាគវគ្គបណ្ដុះបណ្ដាល ត្រូវបានចុះផ្សាយនៅពេលណាដែលមាន។)

មានសំណួរឬទេ? សូមសួរ Wanda៖

មានសំណួរអំពីនីតិវិធីនៅកន្លែងបោះឆ្នោត ឬ អ្វីដែលអ្នកមិនបានយល់ច្បាស់នៅក្នុងថ្នាក់បណ្ដុះបណ្ដាល? សូមផ្ញើសំណួរតាមអ៊ីម៉ែលទៅកាន់ askWanda@rrcc.lacounty.gov ឬ ទូរស័ព្ទឥតគិតថ្លៃទៅកាន់លេខ 1-800-815-2666, ជំរើស 7។

[Original Content]