Skip to Content
[Page Content]

បើ​លោក​អ្នក​ចង់​បាន​ព័ត៌មាន​បន្ថែម​ស្តី​ពី​ច្បាប់​បោះ​ឆ្នោត ក្រម​បោះ​ឆ្នោត ក្រម​សាលា​ក្រុង ច្បាប់​រដ្ឋ និង​ច្បាប់​សហ​ព័ន្ធ សូម​ចុច​លើ​តំណ​ខាង​ក្រោម ដើម្បី​ចូល​មើល​គេហ​ទំព័រ​ធនធាន និង​ព័ត៌មាន​ផ្សេងៗ​បន្ថែម​ទៀត។

រដ្ឋលេខាធិការ​របស់​រដ្ឋ California

រដ្ឋលេខាធិការ​របស់​រដ្ឋ California គឺ​ជា​ធនធាន​ដ៏​សំខាន់​ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​មាន​តម្លៃ​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ California។

នាយកដ្ឋាន​ទទួល​បន្ទុក​សិទ្ធិ​ពលរដ្ឋ​របស់​ក្រសួង​យុត្តិធម៌

គេហ​ទំព័រ​របស់​នាយកដ្ឋាន​ទទួល​បន្ទុក​សិទ្ធិ​ពលរដ្ឋ​របស់​ក្រសួង​យុត្តិធម៌​ផ្ដល់​ព័ត៌មាន​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ប្រភេទ​ស្ដីពី​សិទ្ធិ​របស់​អ្នក​បោះ​ឆ្នោត​ទូទាំង​សហរដ្ឋ​អាមេរិក។ គេហ​ទំព័រ​នេះ​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដីពី​ច្បាប់​បោះ​ឆ្នោត​របស់​សហព័ន្ធ​ និង​ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​អ្នក​បោះ​ឆ្នោត។

គណៈ​កម្មការ​ជំនួយ​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក

ជា​ធម្មតា​ត្រូវ​គេ​ហៅ​ថា EAC, គណៈ​កម្មការ​ជំនួយ​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​បង្កើត​​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់ Help America Vote Act (ច្បាប់​ជួយ​អាមេរកាំង​បោះ​ឆ្នោត, ហៅ​កាត់​ថា HAVA) ហើយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​សេចក្ដី​ណែនាំ​ ឲ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ HAVA, ការ​អនុម័តិ​សេចក្ដី​ណែនាំ​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត និង​ការ​បម្រើ​​ភ្នាក់​ងារ​ចែក​ចាយ​ព័ត៌មាន​របស់​ជាតិ​ស្ដី​អំពី​ការ​គ្រប់​គ្រង់​ការ​បោះ​ឆ្នោត។ EAC ក៏​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​តេស្ត​សាក​ល្បង​មើល​ និង​ផ្ដល់​អាជ្ញា​ប័ណ្ណ​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​ផង​ដែរ ព្រម​ទាំង​ត្រួត​ពិនិត្យ​មើល​ការ​ចាយ​វាយ​ថវិកា​របស់ HAVA។

[Original Content]