Skip to Content
[Page Content]

ការ​បោះ​ពុម្ព​ផ្សាយ​អំពី​ការ​បោះ​ឆ្នោត

ច្បាប់​ស្តីពីការជួយអាមរិកាំងបោះឆ្នោត (HAVA)

ច្បាប់​ស្តី​ពីការ​ជួយ​អាមេរិកាំង​បោះ​ឆ្នោត ឆ្នាំ 2002 (HAVA) គឺត្រូវបានចុះហត្ថលេខាចូលជាច្បាប់​ដោយ​​លោក​ប្រធានាធិបតី Bush កាលពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2002។ តំរូវការថ្មីក្រោមច្បាប់ HAVA មានប្រសិទិ្ធភាពលើ​របៀប​ ដែលលោក​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត គូសសន្លឹកឆ្នោត និង​ប្រើអំណាច​របស់​អ្នកក្នុង​នាម​ជា​ពល​រដ្ឋ​ម្នាក់។

វាបង្ហាញនូវការផ្លាស់​ប្តូរក្នុងវិស័យ​ខាង​ក្រោម ៖

  • ឧបករណ៍បោះឆ្នោតថ្មី
  • សិទិ្ធបោះឆ្នោតបណ្តោះអាសន្ន
  • ច្បាប់នៃការចុះ​ឈ្មោះ​បោះ​ឆ្នោតថ្មី
  • ជំនួយសំរាប់​អ្នកបោះ​ឆ្នោតជា​យោធា និងស្នាក់​នៅក្រៅប្រទេស
  • របៀបថ្មីសំរាប់​ធ្វើឲ្យដំណើរការបោះ​ឆ្នោតកាន់​តែ​ប្រសើរ​ឡើង

សំរាប់​ព័ត៌មានបន្ថែមអំពី HAVA និងតើវា​ប៉ះ​ពាល់​អ្នក​របៀបណា សូមទស្សនា វឹបសៃយ៍​​ របស់​ការិយាល័យរដ្ឋលេខា​ធិការ​រដ្ឋ California

ច្បាប់​ស្តីពី​សិទិ្ធបោះ​ឆ្នោត

ច្បាប់​ស្តី​ពី​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​បាន​អនុម័តជាដំបូង​កាល​ពី​ឆ្នាំ 1965 ហើយ​បាន​ពន្យារហូត​ដល់​ឆ្នាំ​ 1970, 1975, 1982, និង ឆ្នាំ 2006 គឺ​ជាទូ​ទៅ​ត្រូវបាន​ចាត់​ទុក​ថា​ជា​​​ជោគ​ជ័យ​ដ៏ចំបង​​មួយនៃនីតិកម្មច្បាប់​សិទិ្ធ​ពលរដ្ឋដែលពុំធ្លាប់មាន​អនុម័តដោយសភា​របស់​សហរដ្ឋអាមេរិក។ ច្បាប់នេះគឺប្រមូលជាក្រម ហើយបំពេញ​កិច្ចដល់ការធានាជាអចិន្ត្រៃយ៍នៃច្បាប់​វិសោធនកម្មទី 15th ដែលក្នុងប្រជាជាតិ​ទាំងមូល គ្មានជនណា​ម្នាក់​ត្រូវគេបដិសេធ​សិទិ្ធបោះឆ្នោតដោយមកពីពូជសាសន៍ ឬព័ណ៌សម្បុរឡើយ។ ជាបន្ថែម​ទៀត ច្បាប់​នេះ​ក៏មាន​ប្រការពិសេសផ្សេងៗ​ជា​ច្រើនទៀតដែលដាក់​សង្កត់​ឲ្យ​មាន​ការ​តំរូវកាន់​តែតឹង​តែងឡើងនៅ​ក្នុងយុត្តាធិការ​​មួយ​​ចំនួន​​ទូទាំងប្រទេស។

សំរាប់​ព័ត៌មាន​ថែម​ទៀត​អំពី​ច្បាប់ស្តីពី​សិទិ្ធបោះ​ឆ្នោត សូម​អញ្ជើញចូល​ទស្សនា គេហទំព័រ របស់ក្រសួងយុត្តិ​ធម៍​ផ្នែក​សិទិ្ធពលរដ្ឋ។

[Original Content]