Skip to Content
[Page Content]

American Flag

ក្នុងនាមជាយោធា ឬអ្នកបោះឆ្នោតក្រៅប្រទេស អ្នកនឹងជួបប្រទះ​ដំណើរការចុះឈ្មោះរបស់​អ្នក​បោះ​ឆ្នោត​ដូចគ្នានឹងប្រជាពលរដ្ឋដទៃទៀតដែរ​នៅក្នុងខោនធី LA ។ ទោះជាយ៉ាងណា អ្នកមានជម្រើសកាន់តែច្រើនសម្រាប់ដាក់សំណុំ​បែប​បទ។

តើអ្នកមានលក្ខណសម្បត្តិជាយោធា និង អ្នកបោះឆ្នោតក្រៅប្រទេសឬទេ?

អ្នកត្រូវតែជា​មនុស្ស​ម្នាក់​ក្នុងល័ក្ខខ័ណ្ឌខាងក្រោម ៖

  • សមាជិកសកម្មឬបំរុងមួយរបស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក
  • ប្តីប្រពន្ធ ឬអ្នកក្រោមបន្ទុករបស់ជនណាម្នាក់​នៅក្នុងកងកម្លាំងប្រដាប់អាវុធ
  • ជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅខាងក្រៅដែនដីកំណត់របស់សហរដ្ឋអាមេរិក​​​ ឬរបស់ DC

(បេក្ខជនទាំងអស់ដែលមានស្ថានភាពជាអ្នកបោះឆ្នោតជាយោធា​ និងក្រៅប្រទេសត្រូវតែ​មានគ្រប់លក្ខណៈតាមតម្រូវការនានានៃការចុះឈ្មោះអ្នកបោះឆ្នោត។)

ក្រោមច្បាប់នៃសហព័ន្ធ UOCAVA ឆ្នាំ1986 យោធា/សមាជិកបម្រើការងារក្នុងឯកសណ្ឋាន ​និងជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅក្រៅដែនដីកំណត់ទឹកដីរបស់សហរដ្ឋអាមេរិកឬ District of Columbia សម្រាប់ហេតុផលការងារ កម្មវិធីការសិក្សា​ ឬសេវាយោធា (រួមទាំងប្តីប្រពន្ធឬអ្នកក្រោមបន្ទុកនៃយោធាណាមួយ) មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងស្នើសុំសន្លឹក​ឆ្នោតបោះដោយផ្ញើតាមសំបុត្រ (អវត្តមាន) ។ សកម្មភាពនេះគឺត្រូវបានគ្រប់គ្រងដោយកម្មវិធីជំនួយការបោះឆ្នោតរបស់សហព័ន្ធ

របៀប​​ចុះឈ្មោះ​បោះឆ្នោត

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកកាន់​ (562) 466-1323 ឬ (800) 815-2666 ។

ចុះឈ្មោះបោះឆ្នោតឡើងវិញ

ចុះឈ្មោះឡើងវិញនៅពេលណាដែលអ្នក ៖

  • ផ្លាស់ប្តូរអាសយដ្ឋាន
  • ផ្លាស់ប្តូរឈ្មោះ
  • ផ្លាស់ប្តូរគណបក្សនយោបាយ

ប្រសិនបើអ្នកបានត្រូវបានរំសាយចេញពីយោធា​ ឬមិនរស់នៅក្រៅដែនដីកំណត់របស់សហរដ្ឋអាមេរិកឬរបស់ DC អ្នកគួរតែចុះ​ឈ្មោះឡើងវិញដើម្បីបោះឆ្នោតដោយប្រើសំណុំ​បែប​បទ​ធម្មតានៅក្នុងរដ្ឋរបស់អ្នក។

[Original Content]