Skip to Content
[Page Content]

Woman Holding Vote Pin

សិក្សា​ស្វែងយល់អំពី​សេវា​កម្ម​នានា​នៅ​កន្លែង​បោះឆ្នោត​ នៅ​ថ្ងៃ​​បោះ​ឆ្នោត ៖

ទិដ្ឋភាព​ទូទៅ

Los Angeles ខោនធី ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្លា​ដើម្បី​រកទីតាំង​សម្រាប់​បោះ​ឆ្នោត​ល្អៗ ដែល​ត្រូវ​ទៅ​តាម​តម្រូវការ​របស់​អ្នក​បោះឆ្នោតដែល​មាន​ក្ដី​បារម្ភ​ចំពោះ​​ច្រក​​ចេញ​ចូល​កន្លែង​បោះ​ឆ្នោត​។ ដើម្បី​ជួយ​អ្នក​បោះ​ឆ្នោត​ដែលមានបញ្ហា​ក្នុង​ការ​ចេញ​ចូល ទីតាំង​បោះ​ឆ្នោត​ទាំងអស់​ត្រូវ​សម្គាល់​ដោយ​ភាព​​​​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ចូល។

សេវានានា​នៅ​​កន្លែងបោះឆ្នោត

  • បន្ទប់​បោះ​ឆ្នោត​ដោយ​ប្រើសំលេង
  • ការ​បោះឆ្នោត​​​នៅ​តាម​ដងផ្លូវចិញ្ចើមថ្នល់​
  • ប៊ិច​ចំណុច​តូចៗ​​​​ដែល​ប្រើ​សម្រាប់​ការ​បោះឆ្នោត​ដោយ​ប្រព័ន្ធ InkaVote ដែល​មាន​ក្បាល​កាន់​យ៉ាង​មាំ​
  • ប៊ិចហ្វឺត​ពណ៌ខ្មៅ 20/20
  • ឧបករណ៍​ពង្រីក
  • ជំនួយការ​បុគ្គលិក​បោះឆ្នោត​នៅ​គ្រប់​​ជំហាន​ទាំងអស់​​ក្នុង​ដំណើរការ​បោះឆ្នោត
  • ច្រក​​​​​ផ្លូវ​អាលុយមីញ៉ូម​ដែល​អា​ចរំកិល​បាន (មិន​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទេ)
  • បន្ទប់​បោះ​ឆ្នោត​ដែល​អាច​ឲ្យកៅ​អី​​រុញ​ចេញ​ចូល​បាន
  • ផ្លាក​សញ្ញា​ចំណត​ចេញ​ចូល

សេវានៅ​ថ្ងៃ​បោះ​ឆ្នោត

ខាងក្រោម​នេះ​គឺ​ជា​សេវានានា​ដែល​អាច​រក​បាន​​នៅ​កន្លែង​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ៖

  • កន្លែង​បោះ​ឆ្នោត​ដែល​អាច​ចេញ​ចូល​បាន៖ សញ្ញា​ចេញចូល​ជា​អន្ដរជាតិ​ត្រូវ​គេ​​ប្រើប្រាស់​​នៅ​​លើ​ប័ណ្ណ​ព័ត៌មាន​សន្លឹក​ឆ្នោត​គំរូ​នីមួយៗដើម្បី​ចង្អុលបង្ហាញ​ ថា​តើ​​កន្លែង​បោះ​ឆ្នោត​នោះ​អាច​ឲ្យ​អ្នក​បោះ​ឆ្នោត​ដែល​ជិះ​រទេះ​រុញ​​ចេញ​ចូល​បាន​​ដែរ​ឬទេ។ បច្ចុប្បន្ន​នេះ 95% ​​នៃ​​កន្លែង​បោះ​ឆ្នោត​ក្នុង​​ LA ​ខោនធីគឺ​អាច​ប្រើប្រាស់​ចេញ​ចូល​បាន​។
    • ប្រសិន​បើ​ទីតាំង​បោះ​ឆ្នោត​របស់​លោកអ្នក​មិន​អាច​ចេញចូល​បានទេ លោក​អ្នក​អាច​បោះ​ឆ្នោត​​នៅ​កន្លែង​ដែល​ចេញ​ចូល​បាន​នៅ​ក្បែរ​នោះ  (​សូម​មើល ​​កន្លែង​​បោះឆ្នោត​ដែល​គ្មាន​លទ្ធភាព​ចេញចូល​ និង កន្លែង​បោះឆ្នោតជំនួស) ​ឬ​នៅ​ខាង​ក្រៅ​ទីកន្លែង​បោះ​ឆ្នោត ឬ​ ​នៅ​ខាង​ក្រៅ​ទីកន្លែង​បោះ​ឆ្នោត (​សូម​មើល​​កន្លែង​បោះឆ្នោតតាមចិញ្ចើមថ្នល់​ខាងក្រោម)។
    • ដើម្បី​ស្វែងរក​ន្លែង​បោះ​ឆ្នោត​ដែល​​អាច​ចេញ​ចូល​បាន​នៅ​​ជិត​បំផុត​ដែល​មាន​សន្លឹក​ឆ្នោត​ដូច​គ្នា​នឹង​តំបន់​របស់​លោកអ្នក​ សូម​ទូរស័ព្ទ​ទៅ​កាន់ (562) 466-1310 ឬ​ប្រើប្រាស់ ស្វែង​រក​​កន្លែង​បោះ​ឆ្នោត។លោកអ្នក​អាច​រាយការណ៍​អំពី​កន្លែង​​បោះ​ឆ្នោត​ដែល​មិន​អាច​ចេញ​ចូល​បាន​នៅ​លើទាក់ទង ទំព័រ។
  • មជ្ឈមណ្ឌល​​បោះ​ឆ្នោត​ភាព​ជា​អ្នក​ជិត​ខាង (NVCs) ៖ មជ្ឈមណ្ឌល​បោះ​ឆ្នោត​ភាព​ជា​អ្នក​ជិត​ខាង (NVCs) គឺ​ជា​អនាគត​សម្រាប់​​​ធ្វើ​ជា​កន្លែង​បោះ​ឆ្នោត​នៅ​ក្នុង Los Angeles​ ខោនធី។ NVCs បង្រួម​​ចូល​គ្នា​នូវ​កន្លែង​បោះ​ឆ្នោត​ពីរទៅ​បួន​កន្លែង​នៅទីតាំង​ស្រដៀង​គ្នា និង​អាច​មើល​ឃើញ​គ្នា​បាន​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង អាច​ឲ្យ​ចេញ​ចូល​បាន​សម្រាប់​អ្នក​​បោះ​ឆ្នោត​ទាំងឡាយ​ដែល​មាន​តម្រូវ​ការ​ជាក់លាក់ និង​ផ្ដល់​នូវ​កន្លែង​ចំណត​សមរម្យ។
  • ជំនួយការ​ក្នុង​ការ​បោះ​ឆ្នោត ៖ ​តាម​ច្បាប់​រដ្ឋ California អ្នក​បោះ​ឆ្នោត​ទាំងឡាយ​ណា​ដែល​​ត្រូវ​ការ​ជំនួយ​ក្នុង​ការបោះ​ឆ្នោត​មាន​សិទ្ធិ​ស្នើសុំ​ជំនួយ។ បុគ្គលិក​រៀបចំ​ការ​បោះ​ឆ្នោត​​អាច​ផ្ដល់​ជំនួយ​បាន ឬ​ម្យ៉ាង​ទៀត​អ្នក​បោះ​ឆ្នោត​អាច​ជ្រើសរើស​អ្នកណា​ម្នាក់​ផ្សេង​បាន​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​លោកអ្នក​មិន​អាច​គូស​លើ​សន្លឹក​ឆ្នោត​បាន​ដោយ​ខ្លួន​ឯង លោកអ្នក​អាច​​ជ្រើសរើស​មនុស្ស​បាន​រហូត​ដល់​មនុស្ស​ពីរ​នាក់​ដើម្បី​ជួយ​លោកអ្នក​​បោះ​ឆ្នោត​របស់​​លោកអ្នក។ មនុស្ស​មិន​អាច​ជា​និយោជក​ ភ្នាក់​ងារ​​របស់​និយោជក ថ្នាក់​ដឹក​នាំ​សហជីព​ការងារ ឬ​ភ្នាក់ងារ​សហជីព​របស់​លោកអ្នក​ទេ។
  • អ្នក​បោះ​ឆ្នោត​ដែល​​ប្រើប្រាស់​កៅអី​រុញ ៖ បន្ទប់​​បោះ​ឆ្នោត​​ដែល​អាច​ឲ្យ​រទេះ​រុញ​ចេញ​ចូល​បាន​ គឺ​មាន​នៅ​គ្រប់​ទីកន្លែង​បោះ​ឆ្នោត​ទាំងអស់។
  • ការ​បោះឆ្នោត​​​តាមដងផ្លូវចិញ្ចើមថ្នល់ ៖ អ្នក​បោះ​ឆ្នោត​ទាំងឡាយ​ណា​ដែល​មិន​អាច​ទៅ​ដល់​តំបន់​បោះ​ឆ្នោត​នៅ​កន្លែង​​បោះ​ឆ្នោត​បាន​​ដោយ​មូល​ហេតុ​របាំង​សំណង់ ឬ​កម្រិត​រូបរាង្គកាយ​អាច​ស្នើ​សុំ​​ដើម្បី​បោះ​ឆ្នោត​ "ដងផ្លូវចិញ្ចើមថ្នល់" (ក្រៅ​ទី​តាំង​​បោះ​ឆ្នោត) ​បាន។ បុគ្គលិក​រៀបចំ​បោះ​ឆ្នោត​អាច​យក​​សន្លឹក​ឆ្នោត​ និង​ឧបករណ៍​បោះ​ឆ្នោត​ទៅ​ឲ្យ​អ្នក​បោះ​ឆ្នោត ជួយ​អ្នក​បោះ​ឆ្នោត​ប្រសិន​បើ​ចាំ​បាច់ និង​ទម្លាក់​សន្លឹក​ឆ្នោត​ទៅ​​ក្នុង​ធុង​ឆ្នោត។
  • អ្នក​បោះ​ឆ្នោត​ដែល​មានបញ្ហាចក្ខុវិស័យ ៖ កន្លែង​បោះឆ្នោត​នីមួយៗ​នៅក្នុង​ស្រុក​មាន​បង្ហាញ​នូវ​ការ​ណែនាំ​អំពី​ការ​បោះ​ឆ្នោត​ដែល​មាន​រាង​ធំៗ។ ឧបករណ៍​ពង្រីក​ក៏​អាច​រក​បាន​ផងដែរ​ចំពោះ​អ្នក​បោះ​ឆ្នោត​ទាំងឡាយ​ណា​ដែល​មានការ​លំបាក​ក្នុងការ​មើល​សន្លឹក​ឆ្នោត។ ជំនួយ​របស់​បុគ្គលិក​​បោះឆ្នោត​អាច​រក​បាន​ជានិច្ច។
  • ឧបករណ៍គូស ៖ ឧបករណ៍​គូស​​ពិសេស​​ដែល​មាន​គ្រាប់​ធំ​សម្រាប់​ងាយស្រួល​កាន់​​ដែល​មាន​គ្រាប់​កាន់​ស្ទាត់​អាច​រក​បាន​នៅ​គ្រប់​កន្លែង​បោះ​ឆ្នោត​ទាំងអស់​នៅក្នុង Los Angeles ខោនធី ។ ឧបករណ៍​នេះ​អនុញ្ញាតិ​ឲ្យ​អ្នក​ដែល​មិន​​​អាច​កាន់​ឧបករណ៍​គូស​ធម្មតា​បាន ឲ្យ​គូស​​លើ​សន្លឹក​ឆ្នោត​បាន​យ៉ាង​ងាយ ហើយបោះ​ឆ្នោតបាន​យ៉ាង​ត្រឹម​ត្រូវ។

សំនួរ?

ដើម្បី​ស្វែងរក​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក ចូល​ទៅ​កាន់ ស្វែងរក​កន្លែង​បោះ​ឆ្នោត

តើ​លោកអ្នក​មាន​អារម្មណ៍​ថា​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​​មាន​បិទផ្លាក​ចេញ​ចូល​ខុស​ដែរ​ឬទេ? យើង​ខ្ញុំ​ត្រូវ​ការ​មតិ​តប​​របស់​លោកអ្នក​ ហើយ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​លោកអ្នក​ដើម្បី​ពិនិត្យ​មើល​ និង​វាយ​តម្លៃ​​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​​ឡើង​វិញ។ សូម​ទាក់​ទង​មក Nelson Fernandez តាមលេខ (562) 462-2894 ឬ​បំពេញ ​បែប​បទតាមប្រព័ន្ធអ៊ិនធឺណឺត​​បញ្ជាក់​ការ​ចេញ​ចូល​​​របស់​អ្នក​បោះ​ឆ្នោត​

សម្រាប់​ព័ត៌​មាន​បន្ថែម សូ​ម​អាន​ខិតប័ណ្ណ​នេះ ៖ ការ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​លោកអ្នក ៖ មគ្គុទ្ទេសក៍​ណែនាំ​​ការ​បោះ​ឆ្នោត​​សម្រាប់​អ្នក​បោះ​ឆ្នោត​​​ដែល​មាន​​តម្រូវការ​ជាក់លាក់

[Original Content]