Skip to Content
[Page Content]

provisional-ballot

ការបោះឆ្នោតបណ្តោះអាសន្នត្រូវបានប្រើនៅក្នុងរដ្ឋCalifornia ចាប់តាំងពីឆ្នាំ 1984។ ឆ្នោត បណ្តោះអាសន្នរាប់ដូចគ្នានឹងឆ្នោតធម្មតា។ ចំណុចខុសគ្នាតែត្រង់ថា ឆ្នោតបណ្តោះអាសន្ន ត្រូវគេដាក់នៅក្នុងស្រោមសំបុត្រពណ៌ផ្កាឈូកដើម្បីជាសញ្ញាដល់មន្ដ្រីបោះឆ្នោតឲ្យផ្ទៀងផ្ទាត់ ព័ត៌មានរបស់អ្នកបោះឆ្នោត មុនពេលរាប់សន្លឹកឆ្នោត។ ការបោះឆ្នោតបណ្តោះអាសន្នជួយធានាថា គ្មានអ្នកចុះឈ្មោះបោះឆ្នោតត្រឹមត្រូវណាមួយត្រូវគេបដិសេធសិទ្ធិមិនឲ្យបោះឆ្នោតឡើយ។ វាក៏អនុញ្ញាតិឲ្យមន្ត្រីបោះឆ្នោតធានាបានថា គ្មានអ្នកបោះឆ្នោតណាបោះឆ្នោតពីរលើកនៅក្នុងការបោះឆ្នោតឡើយ។

តើហេតុ​អ្វី​បាន​ជា​លោកអ្នក​ត្រូវ​គេ​សុំឲ្យ​បោះ​ឆ្នោត​បណ្តោះអាសន្ន?

មន្ត្រី​​រៀប​ចំ​ការ​បោះ​ឆ្នោត​អាច​សុំឲ្យ​លោកអ្នកបោះ​ឆ្នោតបណ្តោះអាសន្ន ប្រសិន​បើ ៖

  • លោកអ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្ដែ​ឈ្មោះ​របស់​លោកអ្នក​មិន​​មាន​នៅក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត។
  • លោកអ្នក​ជា​អ្នក​បោះ​ឆ្នោត​ផ្ញើ​តាមសំបុត្រ​ ប៉ុន្ដែ​ចង់​​បោះ​ឆ្នោត​ដោយ​ផ្ទាល់ ហើយមិន​មាន​សន្លឹក​ឆ្នោត​បោះ​ផ្ញើ​តាមសំបុត្រ។
  • លោកអ្នក​​ជ្រើសរើស​បោះ​ឆ្នោត​ក្នុង​តំបន់​មួយ ក្រៅ​ពី​តំបន់​ដែល​លោកអ្នក​បាន​ចុះ​ឈ្មោះ។
  • លោកអ្នក​ជា​អ្នក​បោះ​ឆ្នោត​លើក​ដំបូង​នៅក្នុង​ការ​បោះឆ្នោត​សហព័ន្ធ ហើយ​​មិន​អាច​បង្ហាញ​ភស្ដុតាង​​​​សម្គាល់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។

ត្រូវចាំថា នៅពេល​មាន​ការ​សង្ស័យ សូម​​​បោះ​ឆ្នោត​បណ្តោះអាសន្ន។ វា​ជា​សិទ្ធិ​របស់​លោកអ្នក​ក្នុង​នាម​ជា​អ្នក​បោះ​ឆ្នោតក្នុង​ការ​បោះ​ឆ្នោតបណ្តោះអាសន្ន ទោះជាអ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ​នៅ​កន្លែង​បោះ​ឆ្នោត។ ការ​បោះ​ឆ្នោត​​ មិន​ដែលឈប់ទេ​ ហើយ​ការ​​បោះ​ឆ្នោតបណ្តោះ អាសន្ន​គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​បោះ​ឆ្នោត​ទាំងអស់​មាន​ឱកាស​ដើម្បី​បោះ​ឆ្នោត​​នៅ​ថ្ងៃ​បោះ​ឆ្នោត។

[Original Content]