Skip to Content
[Page Content]

ការបោះឆ្នោតមុនកាលកំណត់

Early Voting

ការបោះឆ្នោតមុនកាលកំណត់គឺមានភាពងាយស្រួលហើយចាប់ផ្តើម 29 ថ្ងៃមុនថ្ងៃបោះឆ្នោត។ អ្នកបោះឆ្នោតមិនចាំបាច់រង់ចាំដល់ថ្ងៃបោះឆ្នោតដើម្បីបោះឆ្នោតឡើយ។ គ្រប់អ្នកចុះឈ្មោះបោះឆ្នោតក្នុង Los Angeles ខោនធីអាចបោះឆ្នោតមុនកាលកំណត់។

Norwalk HQ:

12400 Imperial Hwy.

Third Floor, Room 3002

Norwalk, CA 90650

សូមទំនាក់ទំនងការិយាល័យ Norwalk តាមលេខ 1 (800) 815-2666 ឬ (562) 466-1323 ដើម្បីបញ្ជាក់ម៉ោងពេលធ្វើការ។

ការបោះឆ្នោតមុនកាលកំណត់ចុងសប្តាហ៍អាចប្រើបាន ។
ការបោះឆ្នោតសាលាក្រុងនិងមូលដ្ឋានរួមគ្នា ថ្អៃទី 7 ខែវិចិ្ឆកា ឆ្នាំ 2017

សំរាប់ការងាយស្រួល - សូមស្វែងរកកន្លែងដែលជិតជាងគេបំផុត៖ ទីកន្លែងបោះឆ្នោតមុនកាលកំណត់សំរាប់ចុង សប្តាហ៍

ការបោះឆ្នោតសាលាក្រុងនិងមូលដ្ឋានរួមគ្នា ថ្អៃទី 7 ខែវិចិ្ឆកា នឹងមានទីកន្លែងចំនួនពីរ (2) បើកបំរើបន្ថែមទៀតនៅថ្ងៃ ទី 4 ខែវិចិ្ឆកា និងទី 5 វិច្ឆិកា (ថ្ងៃសៅរ៍ និងអាទិត្យ) ចាប់ពី ម៉ោង 8 ព្រឹក - 4 រសៀល។

ពត៌មានសំខាន់ៗដែលត្រូវដឹងមុននឹងអញ្ជើញមកដល់

  1. ទីកន្លែងទាំងនេះក៍ជាទីកន្លែងសំរាប់ទម្លាក់សន្លឹកឆ្នោតផងដែរ ។ ប្រសិនបើលោកអ្នកមានសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នករួចហើយនោះ លោកអ្នកមិនចាំបាច់រង់ចាំនៅក្នុងជួរនោះទេ ។
  2. លោកអ្នកនឹងមិនត្រូវការប្រើប្រាស់សន្លឹកឆ្នោត ink-a-vote ដែលប្រើនៅការដ្ឋានបោះឆ្នោតនោះទេ លោកអ្នកគ្រាន់តែគូសបំពេញលើរង្វង់មូល នូវការជ្រើសរើសរបស់លោកអ្នកនៅលើសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក ។
  3. ប្រសិនបើលោកអ្នកកំពុងរង់ចាំនៅក្នុងជួរមុនម៉ោង 4 រសៀល នោះលោកអ្នកមានសិទ្ធិអាចបោះឆ្នោតបាន ។
  4. ពលរដ្ឋដែលរស់នៅក្នុងខោនធី Los Angeles ដែលមានសិទិ្ធគ្រប់គ្រាន់ តែមិនបានចុះឈ្មោះឲ្យទាន់ពេលវេលាកំណត់សំរាប់អ្នកបោះឆ្នោត នឹងនៅតែមានលទ្ធភាពបោះឆ្នោត។ ក្រោមច្បាប់បោះឆ្នោតរដ្ឋ California, អ្នកចុះឈ្មោះបោះឆ្នោតមានលក្ខ័ណ្ឌ (CVR) អនុញ្ញាតឲ្យអនាគតអ្នកបោះឆ្នោតមានសិទ្ធចុះឈ្មោះក្រោមលក្ខ័ណ្ឌ ហើយបោះឆ្នោតដោយសន្លឹកឆ្នោតបណ្តោះអាសន្ន។

ពិនិត្យនិងទាញយកខិតប័ណ្ណ ការបោះឆ្នោតមុនកាលកំណតសំរាប់ចុងសប្តាហ៍

ទីកន្លែងបោះឆ្នោតមុនកំណត់ចុងសប្តាហ៍


*ការចុះឈ្នោះអ្នកបោះឆ្នោតមានលក្ខ័ណ្ឌ (CVR) នឹងមានប្រើប្រាស់បាននៅគ្រប់ទីកន្លែង
ទីកន្លែង ចំណតរថយន្ត តំបន់បោះឆ្នោត
មជ្ឈមណ្ឌលសេវាកម្ម San Gabriel Valley
1441 Santa Anita Ave.
South El Monte, CA 91733
ចតតាមថ្នល់លើផ្លូវ Santa Anita Ave., ហើយចំណតបន្ថែមទៀតអាចរកបាននៅឯ ចំណតមជ្ឈមណ្ឌលសហគមន៍ South El Monte ។ ផ្លូវចូលទៅក្នុងមជ្ឈមណ្ឌលសេវាកម្ម San Gabriel Valley គឺស្ថិតនៅលើផ្លូវ Santa Anita Ave. ។
បណ្ណាល័យខោនធី Lancaster
601 W. Lancaster Blvd.
Lancaster, CA 93534
សូមចតនៅក្នុងចំណតរបស់ បណ្ណាល័យ បន្ទប់ Ana Davis ស្ថិតនៅក្នុងបណ្ណាល័យ
Weekend-Early-Voting-->
[Original Content]