Skip to Content
[Page Content]

Translation Services

ប្រវត្តិរូប

ក្នុងឆ្នាំ​ 2006 និតិបញ្ញត្តិសហព័ន្ធបានអនុមតិការផ្តល់ការពង្រីកមាត្រាភាសាភាគតិចនៃច្បាប់សិទិ្ធបោះឆ្នោត (VRA) ឆ្នាំ​ 1965​​​។ ខោនធីណាដែលមានអ្នកស្រុករស់នៅច្រើនជាង 10,000 ដែលមានភាសាដើមកំណើតមិនមែនជាភាសាអង់គ្លេស ហើយដែលបានបញ្ជាក់នៅលើសំណុំបែបបទជំរៀនប្រជាជនសហរដ្ឋរបស់ពួកគេនូវការខ្វះខាតជំនាញភាសាអង់គ្លេស តម្រូវឲ្យផ្តល់ជូននូវសម្ភារៈបោះឆ្នោតបោះឆ្នោតជាភាសាដែលបានបញ្ជាក់។ ភាសាចាត់ទុកថាត្រូវបានធានារ៉ាប់រងដោយ VRA ថាជាចាំបាច់សំរាប់សម្ភារៈបោះឆ្នោតដែលបានបកប្រែរបស់ខោនធី ប្រសិនបើ (1) ពលរដ្ឋច្រើនជាង 5% ដែលគ្រប់អាយុបោះឆ្នោត ដែលជាសមាជិកអ្នកនិយាយភាសាតែមួយ ភាសាភាគតិច ហើយជំនាញភាសាអង់គ្លេសនៅមានកម្រិត​ឬ (2) ពលរដ្ឋច្រើនជាង 10,000 នាក់ដែលគ្រប់អាយុបោះឆ្នោត ដែលជាអ្នកនិយាយតែមួយភាសាភាគតិច ហើយជំនាញភាសាអង់គ្លេសនៅមានកម្រិត​។​

ភាសាអាណត្តិ

ខោនធី ​Los Angeles ​បច្ចុប្បន្នតម្រូវឲ្យផ្តល់នូវជំនួយភាសាដូចតទៅនេះ ដល់អ្នកបោះឆ្នោត VRA បន្ថែមលើភាសាអង់គ្លេស៖

ភាសាចិន

ភាសាហ៊ិនឌី

ភាសាជប៉ុន

ភាសាខ្មែរ

ភាសាកូរ៉េ

ភាសាអេស្ប៉ាញ៉ុល

ភាសាតាកាឡូក៍/ហ្វីលីពីន

ភាសាថៃ

ភាសាវៀតណាម

សេវា

កម្មវិធីផ្តល់សេវាពហុភាសាសម្រាប់អ្នកបោះឆ្នោតរបស់ខោនី Los Angeles ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវា ដល់អ្នកបោះឆ្នោតដែលត្រូវការជំនួយភាសា។ សេវាទាំងនេះរួមមាន៖

  • សម្ភារៈបោះឆ្នោតដែលបានបកប្រែ
  • កូនសៀវភៅសន្លឹកឆ្នោតគំរូដែលបានបកប្រែរួចមួយក្បាល នឹងត្រូវបានផ្ញើទៅអ្នកបោះឆ្នោតទាំងឡាយដែល បានស្នើសុំសម្ភារៈបកប្រែ។ កូនសៀវភៅសន្លឹកឆ្នោតគំរូមានតារាងបញ្ជីបេក្ខជន ព័ត៌មានរបស់បេក្ខជន និង វិធានការ ហើយផ្តល់ព័ត៌មានអំពីកន្លែងទៅបោះឆ្នោត របៀបស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រ និងការណែ នាំអំពីរបៀបប្រើប្រាស់គ្រឿងបរិក្ខារបោះឆ្នោត។​

  • ជំនួយពីរភាសានៅកន្លែងបោះឆ្នោត
  • អ្នកបោះឆ្នោតដែលមានជំនាញភាសាអង់គ្លេសនៅមានកម្រិត អាចទទួលជំនួយជាភាសារបស់ពួកគេ នៅថ្ងៃ បោះឆ្នោតនៅការដ្ឋានបោះឆ្នោតភាគច្រើន ទូទាំងខោនធី។​

  • ទូរស័ព្ទឆ្លើយតបទាន់ហេតុការណ៍សម្រាប់ ជំនួយការនិយាយពីរភាសា៖ 1-800-481-8683
  • អ្នកបោះឆ្នោតអាចហៅមកលេខទូរស័ព្ទឥតគិតថ្លៃ ដើម្បីស្នើសុំសម្ភារៈបោះឆ្នោតដែលបានបកប្រែហើយនោះ ដើម្បីបានផ្ញើទៅឲ្យពួកគេរៀងរាល់ការបោះឆ្នោត។ ពួកគេក៏អាចទទួលបានព័ត៌មានអំពីឬស្នើសុំកន្លែងការ ដ្ឋានបោះឆ្នោត, ប័ណ្ណចុះឈ្មោះសម្រាប់អ្នកបោះឆ្នោតចេះនិយាយពីរភាសា, ទម្រង់ដាក់ពាក្យសុំបោះឆ្នោត តាមសំបុត្រដែលបានបកប្រែ និងកូនសៀវភៅសន្លឹកឆ្នោតគំរូ។

សម្ភារៈបោះឆ្នោត

[Original Content]