Skip to Content
[Page Content]

គណៈ​កម្មការ​ផ្តល់​ឱវាទ​ផ្នែក​ភាព​ងាយ​ស្រួល​ចេញ​ចូល​បោះ​ឆ្នោត (Voting Accessibility Advisory Committee, VAAC) បាន​ត្រូវ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2006 ដើម្បី​ជួយ​មន្ត្រី​កត់ត្រា​-​មន្ត្រី​ចុះបញ្ជី​/​ស្មៀន​របស់​ខោន​ធី​ ក្នុង​ការ​អនុវត្តិន៍​យុទ្ធសាស្ត្រ​ថ្មីៗ​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ការ​ងាយ​ចេញ​ចូល​ និង​ការ​ចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត​ កាន់​តែ​ល្អ​ប្រសើរ​ឡើង​ សម្រាប់​ជន​​ក្នុង​វិសាល​គម​នៃ​ប្រជា​ពល​រដ្ឋ​មាន​ពិការ​ភាព។

ការ​ទទួល​ខុស​ត្រូវ

  • ចូល​រួម​អង្គប្រជុំ​ VAAC រៀង​រាល់​ពីរ​ខែ​ម្ដង។​ អង្គប្រជុំ​ទាំង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​តាម​ទូរស័ព្ទ​​បាន ក៏​ប៉ុន្តែ​អ្នក​ចូល​រួម​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ឲ្យ​រួម​ដោយ​ផ្ទាល់​ យ៉ាង​តិច​ណាស់​ពាក់​កណ្ដាល​អង្គ​ប្រជុំ។
  • ផ្ដល់​ឱវាទ​ ដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ ដែល​រារាំង​ដល់​ការ​បង្ក​ភាព​ងាយ​ស្រួល​ចេញ​ចូល​បោះ​ឆ្នោត។
  • ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​ ដើម្បី​កែ​សម្រួល​គេហ​ទំព័រ​ និង​សម្ភារៈ​អប់រំ​ ដែល​ទាក់​ទង​ការ​បង្ក​ភាព​ងាយ​ស្រួល​ចេញ​ចូល​បោះ​ឆ្នោត។
  • ជួយ​អង្កេត​មើល​អំពី​ការ​បង្ក​ភាព​ងាយ​ស្រួល​ចេញ​ចូល​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ។
  • ផ្ដល់​អនុសាសន៍​ផ្សេងៗ​ពាក់​ព័ន្ធ​មាតិកា​នៃ​សម្ភារៈ​ និង​ថ្នាក់​បណ្ដុះ​បណ្ដាល​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត។
  • ផ្ដល់​អនុសាសន៍​ពាក់​ព័ន្ធ​ការ​ផ្ដល់​សេវា​បម្រើ​សហ​គមន៍​របស់​អ្នក​មាន​ពិការ​ភាព។

សមាជិក​ភាព

រចនា​សម្ព័ន្ធ​គណៈ​កម្មការ​នេះ​រួម​មាន​សមាស​ភាព​ចូល​រួម​ដោយ​អ្នក​តំណាង​ មក​ពី ៖

  • ក្រុម​ប្រឹក្សា​ជន​ពិការ​ភ្នែក​របស់​រដ្ឋ California
  • មជ្ឈមណ្ឌល​រស់​នៅ​ឯកជន​របស់​រដ្ឋ​ California
  • សាលា​ក្រុង Whittier
  • ក្រសួង​ពិការ​ភាព​របស់​សាលា​ក្រុង Los Angeles
  • សិទ្ធិ​ជន​មាន​ពិការ​ភាព​របស់​រដ្ឋ​ California
  • សាជីវ​កម្ម​មជ្ឈមណ្ឌល​ធនធាន​ពិការ​ភាព
  • ការិយាល័យ​នាយក​ប្រតិបត្តិ​របស់​ខោនធី Los Angeles
  • ក្រសួង​ស្ដារ​នីតិសម្បទា​របស់​រដ្ឋ​ California
  • សហ​គិលាន​វិកល/ពិការភាព​ខួរ​ក្បាល
  • មជ្ឈមណ្ឌល​សម្រាប់​សិក្សា​ពិការ​ភាព​ និង​ការ​រួម​បញ្ចូល​សហគមន៍​ (USC)
  • មជ្ឈមណ្ឌល​ Westside​ សម្រាប់​ការ​រស់​នៅ​ដោយ​ឯក​រាជ្យ
[Original Content]