Skip to Content
[Page Content]

អំពី​ CVOC

តើ​គណៈ​កម្មការ​បម្រើ​សហគមន៍​អ្នក​បោះ​ឆ្នោត​ជា​នរណា​ (CVOC)?

គណៈ​កម្មការ​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត​ (Community and Voter Outreach Committee, CVOC)​ គឺ​ជា​ដៃគូ​រវាង​មន្ត្រី​កត់ត្រា​-​ចុះ​បញ្ជី/​ស្មៀន​របស់​ខោនធី Los Angeles និង​ប្រជា​ពលរដ្ឋ,​ រវាង​សហគមន៍​ និង​អង្គការ​គាំពារ​នានា។​ តាម​រយៈ​គណៈ​កម្មការ​នេះ ប្រជា​ពលរដ្ឋ​បានដើរ​ ​តួ​ដោយ​សកម្ម​ និង​សហ​ប្រតិបត្តិ​ការ​ ក្នុង​ការ​ធ្វើ​សហ​ការ​ជា​មួយ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ខោនធី​​នេះ​ ដើម្បី​ធានា​ថា​ ការ​បោះ​ឆ្នោត​នីមួយៗ​មាន​ដំណើរ​ប្រព្រត្តិ​ទៅ​ដោយ​យុត្តិធម៌​ ដោយ​ងាយ​ស្រួល​ និង​ដោយ​តម្លា​ភាព​ សម្រាប់​ពល​រដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ទាំង​អស់។​ តាំង​ពេល​ចាប់​កំណើត​ក្នុង​ឆ្នាំ 1998 រៀង​មក​ គណៈ​កម្មការ​នេះ​បាន​ដើរ​តួ​ជា​គំរូ​នៃ​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​រដ្ឋាភិបាល។

តើ​បេសកកម្ម​របស់​ CVOC ធ្វើ​អ្វី?

បេសកម្ម​របស់​គណៈ​កម្មការ​នេះ​គឺ​ដើម្បី​សម្រប​សម្រួល​ការ​ប្រស្រ័យ​ទាក់​ទង​ និង​ការ​ធ្វើ​សហ​ប្រតិបត្តិ​ការ​ រវាង​សហគមន៍​ និង​មន្ត្រី​កត់ត្រា​ការ​បោះ​ឆ្នោត​ អំពី​មធ្យោបាយ​ក្នុង​ការ​អប់រំ ការ​ចូល​រួម​ និង​ការ​ផ្ដល់​សេវា​កម្ម​ប្រកប​ដោយ​គុណ​ភាព​ និង​ដើម្បី​ធានា​ផ្ដល់​ភាព​ងាយ​ស្រួល​​ ជូន​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ទាំង​អស់។

តើ​យើង​ធ្វើ​អ្វី?

បុគ្គលិក​ CVOC តាម​រយៈ​ការ​ធ្វើ​ដៃគូ​ជា​មួយ​ផ្នែក​ផ្សេងៗ​នៃ​សហគមន៍​ ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ល្អ​ជូន​អ្នក​បោះ​ឆ្នោត​ ដែល​ទាម​ទារ​តម្រូវ​ការ​ពិសេស​ អ្នក​បោះ​ឆ្នោត​ដែល​ទាម​ទារ​ជំនួយ​ការ​ខាង​ភាសា និង​ក្នុង​ការ​ជួយ​ចែក​ចាយ​ព័ត៌មាន​អំពី​បញ្ហា​ការ​បោះឆ្នោត​សំខាន់ៗ​ ដូច​ជា​សន្លឹក​ឆ្នោត​បណ្ដោះ​អាសន្ន​ សម្ភារៈ​បោះ​ឆ្នោត​ប្រែសម្រួល​ជា​ភាសា​ផ្សេងៗ​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​ដើម។

ផ្នែក​សំខាន់ៗ​នៃ​ភាព​ជា​ដៃគូ ៖

  • ខ្សែ​ទូរស័ព្ទ​បន្ទាន់​ 1-800 ៖ ប្រើ​ទូរស័ព្ទ​របស់​អង្គការ​ និង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​ RR/CC ដើម្បី​ជួយ​អ្នក​បោះ​ឆ្នោត​ ដែល​មាន​សំណួរ​ ពាក់​ព័ន្ធ​កូន​សៀវ​ភៅ​សន្លឹក​ឆ្នោត​គំរូ អាសយដ្ឋាន​ការិយាល័យ​បោះ​ឆ្នោត​ និង​ការ​ស្នើ​សុំ​សម្ភារៈ​បោះ​ឆ្នោត​ ដែល​បាន​ប្រែ​សម្រួល​ជា​ភាសា​ផ្សេងៗ។
  • ការ​បម្រើ​សហគមន៍​ និង​អ្នក​បោះ​ឆ្នោត ៖​ អញ្ជើញ​មន្ត្រី​ RR/CC ឲ្យ​ធ្វើ​បទ​បង្ហាញ​អំពី​បញ្ហា​ថ្មីៗ​ ដែល​នឹង​មាន​ផល​ប៉ះពាល់​អ្នក​បោះ​ឆ្នោត​ជា​ទូទៅ
  • បញ្ហា​បច្ចុប្បន្ន​ និង​បញ្ហា​អនាគត ៖ ជ្រើស​រើស​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​តាម​ទី​កន្លែង​ ដែល​មាន​ទម្លាប់​ពិបាក​ជ្រើស​រើស
  • ការ​ហ្វឹក​ហ្វឺន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ៖ រក​ទីកន្លែង​ និង​អ្នក​ស្ម័គ្រ​ចិត្ត
  • ការ​អប់រំ​អ្នក​បោះ​ឆ្នោត ៖ ដំឡើង​តូប​បុគ្គលិក​នៅ​តាម​កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​ និង​សកម្ម​ភាព​អប់រំ​អ្នក​បោះ​ឆ្នោត​ក្នុង​មូលដ្ឋាន​ ពាក់​ព័ន្ធ​នីតិវិធី​បោះ​ឆ្នោត​ និង​វិធី​បោះ​ឆ្នោត​ថ្មីៗ​ ដែល​រួម​មាន​តូប​ម៉ាស៊ីន​បោះ​ឆ្នោត​ InkaVote Plus​ និង​តូប​ម៉ាស៊ីន​បោះ​ដោយ​សម្លេង
  • ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ៖ ជម្រុញ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ប្រជា​ពល​រដ្ឋ
  • ប្រព័ន្ធ​បោះ​ឆ្នោត ៖ ​ ស្នើ​សុំ​ក្រុម​ការ​ងារ​សហគមន៍​ ឲ្យ​ជួយ​ផ្ដល់​គំនិត​យោបល់​របស់​ពួក​គេ​មក​វិញ​ អំពី​ការ​ជ្រើស​រើស​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី។

បច្ចុប្បន្ន​នេះ​ មាន​អង្គការ​ប្រមាណ​ 120 អង្គការ​ និង​អ្នក​តំណាង​ប្រមាណ​ 200 នាក់​ បាន​ចូល​រួម​អង្គប្រជុំ​ប្រចាំ​ត្រីមាស​របស់​គណៈ​កម្មការ CVOC ជា​ប្រក្រតី។​ អង្គប្រជុំ​នេះ​ត្រូវ​បាន​បើក​ជូន​សាធារណៈ​ជន​ និង​អង្គការ​ពាក់​ព័ន្ធ​គ្រប់​មជ្ឈដ្ឋាន។​ បើ​លោក​អ្នក​ ឬ​អង្គការ/​ក្រុម​របស់​លោក​អ្នក​ចង់​ចូល​រួម​ ឬ​ទទួល​ព័ត៌មាន​ពិស្តារ​បន្ថែម​ នោះ​សូម​ទាក់​ទង ៖

Julia Keh

មន្ត្រី​សម្រប​សម្រួល​ CVOC

ទូរស័ព្ទ ៖ (562) 462-2754

ទូរសារ ៖ (562) 651-1035

អ៊ីមែល ៖ jkeh@rrcc.lacounty.gov

 

Department of Registrar-Recorder/County Clerk

12400 Imperial Highway, 7th Floor

Norwalk, CA 90650

[Original Content]