Skip to Content
[Page Content]

សំណួរចម្លើយអំពីការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត

តើ​នរណា​ខ្លះ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​?

តើ​នរណា​ខ្លះ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​?

លោក​អ្នក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោតបាន បើសិន​ជាលោក​អ្នក​ជា ៖

  • ពលរដ្ឋ​អាមេរិកាំង។
  • មានអាយុ​យ៉ាង​តិច​ 18 ឆ្នាំ ឬ​ចាស់​ជាង នៅចំថ្ងៃ ឬមុន​ថ្ងៃបោះ​ឆ្នោត។
  • មិន​ត្រូវ​បាន​​តុលាការប្រកាស​ថាអសមត្ថភាព​ខាង​ផ្លូវ​ស្មារតីឡើយ​​។
  • លោក​អ្នក ​មិន
    • ជាប់​ក្នុង​ពន្ធនាគារ​រដ្ឋសំរាប់​ការ​កាត់​ឲ្យ​ជាប់​ទោសបទ​ឧក្រិដ្ឋនៅក្នុងពន្ធនាគារ​ខោនធី​ក្រោម​កិច្ច​សន្យា​រវាង​រដ្ឋ​ និង​មន្ត្រីមូលដ្ឋាន។
    • ស្ថិតលើការដោះលែងមានល័ក្ខខ័ណ្ឌ/ការព្យួរទោសមានល័ក្ខខ័ណ្ឌសំរាប់ការ​កាត់​ឲ្យ​ជាប់​ទោស​បទឧក្រិដ្ឋដែលជាល័ក្ខខ័ណ្ឌមួយសំរាប់​ការ​ដោះ​លែងពី​ពន្ធនាគារ/គុក
តើ​ពេលណាខ្ញុំ​អាចចុះឈ្មោះបោះឆ្នោតបាន?

មិនមានរយៈពេល​ដែល​ត្រូវ​រង់​ចាំ​ទេ។ លោក​អ្នក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​ចុះ​ឈ្មោះជាថ្មី ​សំរាប់​បោះ​ឆ្នោត​នា​ពេល​ណាក៏បាន​ដែរ។ ដើម្បី​ឲ្យ​មាន​លក្ខណ​សម្បត្តិបោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ណាមួយ លោក​អ្នក​ត្រូវ​តែចុះ​ឈ្មោះ​ឲ្យ​បាន 15 ថ្ងៃ មុនថ្ងៃ​បោះ​ឆ្នោត។

តើ​ខ្ញុំ​អាច​ទទួល​បាន​ទម្រង់​បែបបទចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​​​យ៉ាង​ដូច​ម្ដេច?

សំរាប់​ព័ត៌មាន​ថែម​ទៀត សូម​អាន ព័ត៌មាន​អំពីការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

ខ្ញុំ​បាន​ចុះ​ឈ្មោះ​នៅ​នាយកដ្ឋាន​នៃ​ការិយាល័យ​ចុះ​បញ្ជី​​យាន្ដ​យន្ត (DMV)។ តើ​ហេតុ​អ្វី​បាន​ជា​ខោនធីថា​ ខ្ញុំ​មិន​បាន​ចុះ​ឈ្មោះ​ទៅ​វិញ?

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​ដែល​គិត​ថា​ពួក​បាន​​ចុះ​ឈ្មោះ​រួច​ហើយ​នៅ​ការិយាល័យ DMV តាម​ពិត​ទៅ​មិន​មែន​ចុះ​ឈ្មោះ​​ទេ។ ទោះ​បី​ជា​ពួកគេ​បាន​គូស​លើ​ប្រអប់​​នៅ​ក្នុង​ទម្រង់​ DMV ដែល​សម្គាល់​ថា​ ពួកគេ​ចង់​ចុះ​ឈ្មោះបោះ​ឆ្នោត មនុស្ស​ជាច្រើន​ភ្លេច​បំពេញ​ទម្រង់​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ភ្ជាប់​ជាមួយ។ ទម្រង់​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រូវ​តែ​បំពេញ និងចុះ​ហត្ថលេខា ដើម្បី​ឲ្យ​ក្លាយជា​អ្នកបោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ។

តើ​យ៉ាង​ម៉េច​ បើ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​លំនៅដ្ឋាន ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ម្ដង​ទៀត? តើ​ខ្ញុំ​នឹង​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដែរ​ទេ?

ប្រសិន​បើ​លោកអ្នក​បាន​ចុះ​ឈ្មោះ​​ពីមុន​​នៅក្នុង​ Los Angeles​ខោនធី ហើយ​មិន​បាន​ចុះ​​ឈ្មោះ​ឡើង​វិញ​​ចាប់​តាំង​ពីបានផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​នៅ​ក្នុង​តំបន់​ព្រំដែន​ខោនធី លោកអ្នក​អាច​បោះ​ឆ្នោត​នៅ​កន្លែង​បោះឆ្នោត​​នៅ​តាម​អាសយដ្ឋាន​ថ្មី​របស់​លោកអ្នក​បាន​។ លោកអ្នក​នឹង​ត្រូវ​គេ​ស្នើ​សុំ​ឲ្យ​បោះ​ឆ្នោត​បណ្តោះអាសន្ន និង​ផ្ដល់​អាសយដ្ឋាន​ថ្មី និង​អាសយដ្ឋាន​ពី​មុន​​​របស់​លោកអ្នក​​នៅលើ​ស្រោម​សំបុត្រ​សន្លឹក​ឆ្នោត​បណ្តោះអាសន្ន។

ខ្ញុំ​ចង់​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្ដែ​ខ្ញុំ​ជា​បុគ្គល​សាធារណៈ។ តើ​អាសយដ្ឋាន​របស់​ខ្ញុំ​​នឹង​ត្រូវ​ធ្វើ​ឲ្យគេដឹងឮជា​សាធារណៈ​ឬ​ទេ?

ក្រោម​ច្បាប់​រដ្ឋ​​បច្ចុប្បន្ន ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​ជា​សារធាតុ​បញ្ជីសាធារណៈ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ​​លើ​ព័ត៌មាន​​អ្នក​បោះ​ឆ្នោត​ជាក់លាក់ដូចជា​​​អាសយដ្ឋាន​គេហដ្ឋាន និង​លេខ​ទូរស័ព្ទ​ គឺ​ត្រូវ​បាន​រារាំង។ មនុស្ស​ទាំងឡាយ​​អាច​​ប្រកាស​អាសយដ្ឋាន​លំនៅ​ដ្ឋាន​ លេខ​ទូរស័ព្ទ​ និង​អាសយដ្ឋាន​អ៊ីមែល​​របស់​គេជា​លក្ខណៈ​សម្ងាត់ ដោយ​ផ្អែក​តាម​ការ​បង្គាប់​របស់​តុលាការ​ជាន់ខ្ពស់ ឬ​​តាម​បទ​បង្ហាញ​លើ​លិខិត​បញ្ជាក់​ថា​គេ​ជា​អ្នក​ចូល​រួម​​នៅ​ក្នុង​ភាព​​ជាអាថ៍​កំបាំង​នៃ​អាសយដ្ឋាន​របស់​រដ្ឋ​លេខាធិការ​ចំពោះ​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ និង​កម្មវិធី​តាមឈ្លបមើល។

មនុស្ស​ទាំងឡាយ​ដែល​បាន​ទទួល​​បាន​ភាព​លាក់ការនៅក្រោម​កាលៈទេសៈ​ទាំងអស់​នេះ​នឹង​​ត្រូវ​ចាត់​ទុក​ជា​អ្នក​បោះ​ឆ្នោត​អវត្តមានរាល់​ការ​បោះ​ឆ្នោត​ខោនធីជា​បន្តបន្ទាប់​ ឬ​រហូត​ពេល​ដែលខោនធី​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​តុលាការ ការិយាល័យ​រដ្ឋលេខាធិការ ឬ​អ្នក​បោះឆ្នោត​ផ្ទាល់​ជា​លាយល័ក្ខ​អក្សរ។

ករណីលើក​លែង ៖ ព័ត៌មាន​អំពី​អ្នក​បោះ​ឆ្នោត​អាច​រក​បាន​នៅ ៖

  • បេក្ខជន
  • គណៈកម្មាធិការ​យុទ្ធនាការ
  • ជនដែលត្រូវបានអនុញ្ញាតឲ្យ​ប្រើប្រាស់​ព័ត៌មាន​នេះ​សម្រាប់​គោល​បំណង​​នៃ​ការ​បោះ​ឆ្នោត ការ​ស្រាវជ្រាវ ការ​ចុះ​ព័ត៌មាន នយោបាយ ឬ​រដ្ឋាភិបាល
ខ្ញុំ​ក្លាយជាពលរដ្ឋ​ថ្មី​ដែល​ទើប​តែ​​ចូល​សញ្ជាតិ​ក្រោយ​កាល​បរិច្ឆេទ​ផុត​កំណត់​​​នៃ​ការ​ចុះ​ឈ្មោះ។ តើ​ខ្ញុំ​អាច​ធ្វើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ដែរ​ឬទេ?

បាទ/ចាស។ មនុស្ស​ដែល​ក្លាយ​ជា​ប្រជា​ពលរដ្ឋ​ក្រោយ​ការ​បិទ​ការ​ចុះ​ឈ្មោះ​ អាច​ចុះ​ឈ្មោះ​​បោះ​ឆ្នោត និង​បោះ​ឆ្នោត​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​។ លោកអ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​​បាន​​នៅ​ការិយាល័យ​ក្រុង Norwalk ​តែ​ប៉ុណ្ណោះ​។ ប្រជា​ពលរដ្ឋ​ថ្មី​ត្រូវ​បង្ហាញ​លិខិត​បញ្ជាក់​​ចូល​សញ្ជាតិ និង​ប្រកាស​ថា​ ពួកគេ​បាន​​បង្កើត​លំនៅ​ដ្ឋាន​​នៅក្នុង​ Los Angeles ខោនធី។

តើ​ខ្ញុំ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​ប្រើប្រាស់​អាសយដ្ឋាន​ក្រុមហ៊ុន​ធ្វើកា​រ​ ឬ​ថា​តើ​ខ្ញុំ​អាច​ប្រើប្រាស់​លេខ​ប្រអប់​សំបុត្រ​ប្រៃ​សនីយ៍​បាន​ដែរ​ឬ​ទេ?

ទេ។ មនុស្ស​ម្នាក់​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បានតែ​តាម​អាសយដ្ឋាន​លំនៅ​ដ្ឋាន​របស់​គេ​ប៉ុណ្ណោះ​។ អាសយដ្ឋាន​ក្រុមហ៊ុន​ធ្វើការ​ ឬ​លេខ​ប្រអប់​សំបុត្រ​ប្រៃសនីយ៍​អាច​ត្រូវ​ប្រើប្រាស់​បាន​សំរាប់ការផ្ញើសំបុត្រតែ​ប៉ុណ្ណោះ។

ខ្ញុំ​គឺ​ជា​និស្សិត​ដែល​​​ស្នាក់​នៅ​ក្នុង ឬ​ជុំវិញ​បរិវេណ​សាលា​រៀន ដែល​​​នៅ​ឆ្ងាយ​ពី​គេហដ្ឋាន។ តើ​ខ្ញុំ​អាច​ចុះ​ឈ្មោះ​ដោយ​ប្រើប្រាស់​អាសយដ្ឋាន​មហាវិទ្យាល័យ​របស់​ខ្ញុំ​បាន​ដែរ​ឬទេ?

ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ និស្សិត​មហាវិទ្យាល័យ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ប្រើប្រាស់​អាសយដ្ឋាន​​លំនៅដ្ឋាន​មហា​វិទ្យាល័យ​របស់​គេ ឬ​​អាច​ប្រើប្រាស់​អាសយដ្ឋាន​​លំនៅ​ដ្ឋាន​គ្រួសារ​របស់​គេ។ ច្បាប់​រដ្ឋ California (ក្រម​បោះ​ឆ្នោតផ្នែក 2025) អនុញ្ញាតិ​ឲ្យ​និស្សិត​មហាវិទ្យាល័យ​មាន​លំនៅ​ស្រប​ច្បាប់​នៅកន្លែងណាដែល​ពួក​គេ​ចូល​សិក្សា ប្រសិន​បើ​ពួក​គេ​មាន​បំណង​ដូច្នេះ។

ខ្ញុំ​មិន​បាន​បោះ​ឆ្នោត​លើក​ចុង​ក្រោយ​ទេ។ តើខ្ញុំ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ឡើងវិញ​ឬ?

ទេ។ លោកអ្នក​បាន​ចុះ​ឈ្មោះ​រួច​ហើយ ដរាបណា​លោកអ្នក​នៅ​តែ​រក្សា​អាសយដ្ឋាន ​​​ដដែល ហើយ​លោកអ្នក​គួរ​តែ​បន្ដ​ទទួល​យក​សំភារៈ​ការ​បោះ​ឆ្នោត​តាម​សំបុត្រ​។ ក៏​ប៉ុន្ដែ​ ប្រសិន​ជា​លោកអ្នក​ផ្លាស់​ប្ដូរ​ទៅ​​​អាសយដ្ឋាន​ផ្សេង ឬ​មិន​បាន​បោះ​​ឆ្នោត​ចុង​ក្រោយ​ជា​ច្រើន​លើក លោកអ្នក​អាច​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ស្នើ​ឲ្យ​លោកអ្នក​បញ្ជាក់​ថា​លោកអ្នក​មិន​បាន​ផ្លាស់​ប្ដូរ​លំនៅ​ដ្ឋាន ឬ​ផ្ដល់​នូវ​ព័ត៌មាន​អំពី​អាសយដ្ឋាន​រស់នៅ​បច្ចុប្បន្ន។ ការ​ចុះ​ឈ្មោះ​របស់​លោកអ្នក​អាច​ត្រូវ​លុប​ចោលចំពោះ​ការ​មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​បញ្ជាក់​អាសយដ្ឋាន ឬ​ប្រសិន​ជា​​លោកអ្នក​មិន​បាន​បោះឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​រវាង​កាល​បរិច្ឆេទនៃ​ការ​ផ្ញើ​សំបុត្រ និង​ការ​បោះ​​ឆ្នោត​​ទូទៅ​របស់​សហព័ន្ធជាប់​គ្នា​ពីរ​លើក។

តើ​អត្ត​សញ្ញាណ​ត្រូវ​ទាម​ទារ​ជា​ចាំ​បាច់​​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឬ?

ក្រម​ជួយ​​អាមេរិក​បោះ​ឆ្នោត (HAVA) ចែងថា បុគ្គលមួយ​រូបៗ ដែលចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​ដំបូងក្នុង​រដ្ឋ/យត្តាធិការត្រូវ​តែ​ផ្តល់ប័ណ្ណ​បើក​បរ​មានសុពលភាពរដ្ឋ California​ ឬលេខប័ណ្ណ ID រដ្ឋ។​ អ្នកដាក់​ពាក្យ​សុំណា​ម្នាក់​ដែលពុំមាន​ប័ណ្ណ​អ្វី​មួយ ​អាចផ្តល់​ លេខចុង​បួន​តួ​នៃលេខសន្តិសុខ​សង្គម។ បើ​សិន​ជា​អ្នក​បោះ​ឆ្នោត​ផ្តល់​ប័ណ្ណ​បើក​បរ ឬ​ ប័ណ្ណ ID រដ្ឋ​ដែលអាចដូច​គ្នា​នឹងបញ្ជីឯកសារ​រដ្ឋ​ ពេល​នោះ​អ្នក​បោះ​ឆ្នោត​នឹង​មិនតំរូវ​ឲ្យបង្ហាញលេខ​ប័ណ្ណ ID​ ពេលគេមក​បោះ​ឆ្នោតឡើយ។

បើសិន​ជា ជនណាម្នាក់​ចុះ​ឈ្មោះបោះ​ឆ្នោតតាម​សំបុត្រ មិនបាន​បោះ​ឆ្នោតក្នុងការ​បោះ​ឆ្នោតសំរាប់​តំណែងសហព័ន្ធ​ពីមុន ហើយ ៖

  • បោះ​ឆ្នោតដោយ​ផ្ទាល់៖ ត្រូវ​មាន​បង្ហាញប័ណ្ណ ID មានរូបថត ឬឯកសារដែលមានបង្ហាញ​នូវ​ឈ្មោះ និងអាសយដ្ឋានរស់​នៅ​របស់​អ្នក​បោះ​ឆ្នោត។
  • បោះឆ្នោតដោយ​ផ្ញើតាម​សំបុត្រ៖ ត្រូវ​មាន​បង្ហាញសំណៅចំឡងនៃប័ណ្ណ ID មាន​រូប​ថត​ ឬឯកសារដែលមានបង្ហាញ​នូវ​ឈ្មោះ និងអាសយដ្ឋានរស់​នៅ​របស់​អ្នក​បោះ​ឆ្នោត។
តើ​អតីត​ឧក្រិដ្ឋជន​អាច​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​មាន​សិទ្ធិ​បោះ​​ឆ្នោត​ដែរ​ឬទេ?

បាទ/ចាស។ ជន​ដែលត្រូវបាន​កាត់​ឲ្យ​ជាប់​ទោស​ពីអតីត​អាច​ចុះ​ឈ្មោះបោះ​ឆ្នោតបាន ហើយ​មាន​លក្ខណសម្បត្តិបោះ​ឆ្នោតពេលមាន​បោះ​ឆ្នោតម្តងៗ បើ​សិន​ជា​គាត់​ នាបច្ចុប្បន្ន​នេះ​មិន​ជាប់​ក្នុងពន្ធនាគារ ឬស្ថិតលើការដោះលែងមានល័ក្ខខ័ណ្ឌដោយទោសបទឧក្រិដ្ឋណាមួយ​​ទេ។ សំរាប់​ព័ត៌មានថែម​ទៀត សូម​អាន​ជំពូកអំពី ការបោះឆ្នោតសម្រាប់ទណ្ឌិត

តើ​ហេតុ​អ្វី​បាន​ជា DMV ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត?

ច្បាប់​ស្តី​ពីការចុះ​ឈ្មោះអ្នក​បោះ​ឆ្នោតជាតិនៃ​ឆ្នាំ 1993 (ហៅ​ម្យ៉ាង​ទៀត​ថា ច្បាប់​ស្តី​ពីអ្នក​បោះ​ឆ្នោត​យន្ត -The Motor Voter Act) អនុញ្ញាត​ឲ្យជនដែលធ្វើការ​ងារជំនួញជាមួយ ការិយាល័យ DMV អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតរបស់​គេ។

តើ​យ៉ាង​ម៉េច​ទៅ​វិញ ប្រសិន​បើ​ឈ្មោះ អាសយដ្ឋាន ឬ​ការ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​របស់​ខ្ញុំ​ផ្លាស់​ប្ដូរ?

បំពេញ និង​បញ្ជូន​ទម្រង់​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ដែល​មាន​ព័ត៌មាន​ថ្មី​របស់​លោកអ្នក។ ជានិច្ច​ជាកាល ការ​ចុះ​ឈ្មោះរបស់​លោកអ្នក​គួរ​តែ​​ឆ្លុះ​បញ្ចាំង​អំពី​អាសយដ្ឋាន​ស្នាក់​នៅ​បច្ចុប្បន្ន​ ដើម្បី​ធានា​បាន​ថា លោកអ្នក​ពិត​ជា​​ទទួល​បាន​សំភារៈ​សន្លឹក​ឆ្នោត​ត្រឹម​ត្រូវ​​អំពី​បេក្ខជន និងវិធានការ​ដែល​​លោកអ្នក​អាច​បោះ​ឆ្នោតបាន។

តើ​ខ្ញុំ​អាច​ចុះ​ហត្ថុលេខា​លើ​បដ្ឋនាលិខិតបាន​ដែរ​ឬ​ទេ ប្រសិន​បើ​ខ្ញុំ​មិន​​​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត?

ទេ។ លោក​អ្នក​ត្រូវ​តែជាអ្នកបាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បីឲ្យ​ហត្ថលេខា​របស់​អ្នកមាន​សុពលភាព​ក្នុងបដ្ឋនាលិខិតណាមួយ។ បើ​សិន​ជាលោក​អ្នក​បាន​បំពេញ ហើយ​ចុះ​ហត្ថ​លេខា​លើទម្រង់​បែប​បទចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ជាមួយ​គ្នា ឬ​មួយ​ថ្ងៃមុន​ពេល​អ្នកចុះ​ហត្ថលេខា​លើបដ្ឋនាលិខិត នោះ​ហត្ថលេខា​របស់​អ្នកនិងមាន​សុពលភាព។ មន្រ្តី​ផ្នែក​បោះ​ឆ្នោតត្រូវ​តែ​ទទួល​ទម្រង់​បែប​បទចុះ​ឈ្មោះ​បោះ​ឆ្នោតបំពេញចប់​សព្វ​គ្រប់​ ហើយ​មាន​ចុះ​ហត្ថលេខា​នៅ​ចំថ្ងៃ ឬ​មុន​ថ្ងៃដែលបដ្ឋនាលិខិត​នោះ​ត្រូវបានដាក់​ចូល​ជាផ្លូវ​ការ​ជាមួយ​និង​ការិយាល័យរៀបចំការ​បោះ​ឆ្នោត។

តើ​វា​ពិត​ដែរ​ឬ​ទេ​ដែល​ថា​បញ្ជី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ជ្រើសរើស​ពលរដ្ឋ​សំរាប់ករណីកិច្ច​ជាគណៈវិនិច្ឆ័យ?

បាទ/ចាស។ ច្បាប់​របស់​រដ្ឋ California តំរូវ​ថា​បញ្ជី​ឈ្មោះអ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​តែ​ផ្តល់​ជូន​ទៅ​ឲ្យគណៈកម្មាធិការផ្នែកគណៈវិនិច្ឆ័យ​ដើម្បី​ប្រើ​ប្រាស់​សំរាប់ការ​ជ្រើស​រើស​ពេល​ត្រូវការ ករណីយកិច្ចគណៈវិនិច្ឆ័យ។ ប្រភព​ផ្សេង​ទៀតសំរាប់​ការ​ជ្រើស​រើសនៃគណៈ​វិនិច្ឆ័យគឺ​យក​ពី​បញ្ជីឈ្មោះនៃអាជ្ញាប័ណ្ណ​បើក​បររបស់​ក្រសួងយានយន្ត និងអ្នក​កាន់​អត្ត​សញ្ញាណប័ណ្ណក្នុង​ផៃ្ទតំបន់​ដែលបំរើ​ដោយ​តុលាការ។

ប្រសិន​បើ​ខ្ញុំ​​បោះ​បង់​ចោល​ការ​ចុះឈ្មោះ​​អ្ន​ក​បោះ​ឆ្នោត តើ​ខ្ញុំ​អាច​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ទទួល​​បាន​ការ​កោះ​ហៅ​សំរាប់ករណីកិច្ចជាគណៈវិនិច្ឆ័យ?

ទេ។ នាយកដ្ឋានផ្នែក​សេវា​ជ្រើស​រើស​គណៈវិនិច្ឆ័យ ស្នើសុំបញ្ជីឈ្មោះអ្នក​បោះ​ឆ្នោតសកម្ម​ និងបញ្ជី​ឈ្មោះត្រូវបាន​លុប​ចោល។ ជាបន្ថែម​ពី​លើ​នេះ​ទៀត ច្បាប់​រដ្ឋ California តំរូវថា​​បញ្ជី​ឈ្មោះ​របស់​អ្នក​មាន​អាជ្ញាប័ណ្ណ​បើក​បរដែលទទួល​បាន​ពី​ក្រសួងយាន​យន្ត (DMV) ​ត្រូវឲ្យមានដល់​សំរាប់​គណៈកម្មាធិការ​ផ្នែក​គណៈវិនិច្ឆ័យ។ សំរាប់​ព័ត៌មានអំពីការកោះ​អញ្ជើញគណៈវិនិច្ឆ័យ សូម​ទូរស័ព្ទមក​លេខ (213) 974-5332 ឬ​លេខ 5333 ឬ​សូម​អាន​ សេវាកម្មផ្នែកគណៈវិនិច្ឆ័យខោនធី Los Angeles

ខ្ញុំនិយាយភាសាផ្សេងមួយទៀត។ តើខ្ញុំអាចចុះឈ្មោះរបៀបណា?

ប្រសិនបើអ្នកត្រូវការ​បែបបទ​ចុះឈ្មោះបោះឆ្នោតជាភាសា​ផ្សេងគ្នា, យើងអាច​ជួយអ្នកបាន ។ RR / CC ផ្ដល់នូវ​បែបបទ​ចុះឈ្មោះបោះឆ្នោត​ ជា 10 ភាសា​ផ្សេងគ្នា អនុលោមតាម​ច្បាប់​រដ្ឋនិងសហព័ន្ធ គឺ​: ចិន, អង់គ្លេស, ហិណ្ឌី, ​ជប៉ុន​, ខ្មែរ​, កូរ៉េ, អេស្ប៉ាញ, ហ្វ៊ីលីពិន/ Tagalog​, ថៃនិង​ វៀតណាម។

​ដើម្បីស្នើសុំ​សមា្ភរៈ​ការបោះឆ្នោត​ច្រើនភាសា សូមហៅលេខ (800) 481-8683 ។

[Original Content]